មានមុខនៅពិធីបុណ្យរំលឹកគុណូបការៈបុព្វបុរសតាំងពីព្រឹកព្រលឹម លោក ង្វៀន វ៉ាន់ទិញ (សង្កាត់ ធូឌឹក) មិនអាចលាក់បាំងមោទកភាពនិងរំភើបរីករាយពេលចូលរួមក្នុងការរៀបចំកិច្ចការបូជា។ គ្រួសារលោកមាន ៣ ជំនាន់ចូលរួមក្នុងគណៈកម្មការបូជាហើយ ដោយឡែកលោកក៏បានចូលរួមជាងមួយទសវត្សរ៍ផងដែរ។ នេះមិនត្រឹមតែជាកិត្តិយសប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវក្នុងការថែរក្សាបណ្តាតម្លៃវប្បធម៌ឫសគល់ទៀតផង។
ក្នុងឱកាសនេះ គោលដៅលេងកម្សាន្ត កេរដំណែលនិងបរិយាកាសសាធារណៈជាច្រើនដូចជា៖ មណ្ឌលទេសចរណ៍ សួយតៀន ដឹមសែន ឧទ្យាន តាវដាន ថាវកឹមវៀន (សួនសត្វ) ។ល។ ក៏រៀបចំអុជធូប សកម្មភាពរំលឹកព្រះវិញ្ញាណក្ខន្ធនិងកម្មវិធីវប្បធម៌សិល្បៈផងដែរ រួមចំណែកដល់ការដាស់ស្មារតីប្រជាជាតិ រំលឹកគុណដើមកំណើតក្នុងចំណោមប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់៕
អត្ថបទ៖ ថាញ់វូ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ