បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ថ្ងៃទី៣ គឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ហៅថាវារៈឡើងស័ក។
ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង។
ថ្ងៃទី៣បុណ្យចូលឆ្នាំខ្មែរ ជាថ្ងៃឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង។ ចំណែកថ្ងៃទី១ ហៅថាថ្ងៃចូលឆ្នាំ (មហាសង្ក្រាន្ត) ថ្ងៃទី២ ហៅថាពារកណ្តាល ឬហៅថាវារៈវ័នបត (ថ្ងៃខ្វាក់)។ ក៏ដូចនឹងថ្ងៃទី១ និងថ្ងៃទី២ដែរ ថ្ងៃទី៣ ពុទ្ធបរិស័ទក៏យកបាយចង្ហាន់ ផ្កាភ្ញី នំនែក ផ្លែឈើទៅវត្តដើម្បីប្រគេនព្រះសង្ឃ ធ្វើពិធីរាប់បាត្រតាមទំនៀមទម្លាប់រៀងរាល់ឆ្នាំ។ល។ ហើយក្នុងថ្ងៃឡើងស័កនេះក៏ជាថ្ងៃប្រារព្ធពិធីកិច្ចសំខាន់ៗនៅតាមវត្តខ្មែរផងដែរ។
មាមីងបងប្អូនជនជាតិខ្មែរធ្វើពិធីស្រង់ព្រះពុទ្ធរូបនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង
ពិធីកិច្ចសំខាន់ៗនៅក្នុងថ្ងៃឡើងស័ករួមមាន៖ការស្រង់ទឹកព្រះពុទ្ធរូប និងធ្វើពិធីបង្សុកូលជូនអ្នកចែកឋាន នៅមានស្រង់ទឹកព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឳពុកម្តាយក្នុងថ្ងៃឡើងស័កទៀតផង ហើយមានសកម្មភាពវប្បធម៌សិល្បៈនានាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីផងដែរ។
ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង
ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរធ្វើពិធីកិច្ចបង្សុកូល។ រូបថត៖ ចិន្តា
ជនរួមជាតិខ្មែរនៅវត្តសិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន នៅឃុំ យ៉ាហ្វា ទីក្រុងកឹនធើ ធ្វើពិធីស្រង់ទឹកព្រះក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តា
កូនចៅធ្វើកិច្ចគោរពប្រតិបត្តិ និងសូមខមាទោសព្រះរស់ (ព្រះក្នុងផ្ទះ) ដើម្បីសម្តែងទឹកចិត្តដឹងគុណរបស់កូនចៅចំពោះឳពុកម្តាយ យាយតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ សហការី
ទំនៀមទម្លាប់ភ្ងូតទឹកជូនព្រះរស់ គឺឳពុកម្ដាយ ជីដូនជីតានៅក្នុងផ្ទះ ដើម្បីសូមខមាទោស និងជូនពរឆ្នាំថ្មីដល់អ្នកបានចិញ្ចឹមបីបាច់កូនចៅ។ រូបថត៖ អៀងថាន់
សកម្មភាពផ្សេងៗពេលរាត្រី នៅវត្តកញ្ចោងភ្នំពេញ ឃុំទៀវកឹន ខេត្តវិញឡុង។ រូបថត៖ អៀងថាន់
សកម្មភាពផ្សេងៗនៅពេលរាត្រី នៅវត្តកញ្ចោងភ្នំពេញ ឃុំទៀវកឹន ខេត្តវិញឡុង។ រូបថត៖ អៀងថាន់
ទស្សនីយភាពសិល្បៈនៅពេលរាត្រីមួយនៅវត្តកញ្ចោងកំពង់លាវ ឃុំទៀវកឹន ខេត្តវិញឡុង។ រូបថត៖ អៀងថាន់
ពិធីស្រង់ទឹកព្រះត្រូវបានធ្វើឡើងដើម្បីដឹងគុណព្រះសម្មាសម្ពុទ្ធផង ក៏ដូចជាព្រះរស់នៅក្នុងផ្ទះ គឺឳពុកម្តាយ យាយតា លោកអ្នកមានគុណផង ដើម្បីលាងជម្រះ និងបណ្ដេញនូវឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ បំណងប្រាថ្នាពីសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំក្នុងឆ្នាំថ្មី៕
អ្នកយកព័ត៌មាន៖ ង្វៀន ធីធុយហាំង
ប្រែសម្រួល៖ អៀងថាន់
(ទីភ្នាក់ងារព័ត៌មានវៀតណាម)