លោកចែករំលែកថា៖ តំបន់ជុំវិញ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) សង្កាត់ យ៉ារ៉ាយ មានជនជាតិ ខ្មែរ រស់នៅប្រហែល ៤០០ ក្រុមគ្រួសារ។ ភាគច្រើនបណ្តាជំនាន់ជនជាតិ ខ្មែរ នៅទីនេះចេះតែនិយាយភាសា ខ្មែរ សោះទេមិនចេះអាន មិនចេះសរសេរ។ ព្រោះហេតុដូច្នោះ លោក ចូវផាត បានស្នើព្រះចៅអធិការ វត្តថ្មីសិរីមានជ័យ (យ៉ារ៉ាយថ្មី) រៀបចំថ្នាក់រៀនអក្សរ ខ្មែរ នៅនឹងវត្តនាឱកាសវិស្សមកាលដោយលោកជាមួយនឹងព្រះតេជគុណមួយចំនួនអង្គឈរបង្ហាត់បង្រៀន។ លោកចាត់ទុកថានោះជាទំនួលខុសត្រូវដែលត្រូវតែបំពេញ ចង់កូនក្មួយក្រោយពេលដឺងអំពីអក្សរសរសេរនឹងថែរក្សាដើម្បីអាចនឹងប្រើប្រាស់ចូលក្នុងការសិក្សា ធ្វើការងារចូលរួមបម្រើដល់សង្គម។
លោកស្រី ហ្វាង ធុយង៉ា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡុងដៀន ខេត្ត កាម៉ៅ ចែករំលែកថា៖ ឡុងដៀន គឺជាឃុំដែលមានបងប្អូនជនជាតិ ខ្មែរ ច្រើន។ នាពេលកន្លងទៅ ទទួលបានការយកចិត្តទុកដាក់វិនិយោគ ជួយឧបត្ថម្ភរបស់បក្ស រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺផ្លូវថ្នល់បានចាក់ជាបេតុង ក្រាលកៅស៊ូហើយ។ លោក ចូវផាត ជាអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃោសនា ចលនាមាមីងបងប្អូនរួមកម្លាំងកសាងជនបទថ្មី ចូលរួមយ៉ាងសកម្មរាល់ចលនារបស់មូលដ្ឋាន។ ខ្លួនលោកផ្ទាល់តែងតែធ្វើជាគំរូល្អនាំមុខគេដើម្បីសមាជិកទាំងឡាយក្នុងគ្រួសារនិងសហគមន៍ត្រាប់តាម។
ដោយមានជន្មាយុ ៧៥ ឆ្នាំ ជាង ៤០ ឆ្នាំនៅក្នុងជួរបក្ស លោក ចូវផាត នៅតែធ្ងន់ចិត្តជានិច្ចជាមួយនឹងការអភិវឌ្ឍរបស់ស្រុកកំណើត ថែរក្សានិងលើកស្ទួយប្រពៃណីវប្បធម៌ក្នុងសហគមន៍ជនជាតិ ខ្មែរ។ ភ្លើងខ្នះខ្នែងអស់ពីចិត្តពីថ្លើមរបស់លោកបានសាយភាយ បំផុសគំនិតឱ្យមនុស្សជាច្រើនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ អភិរក្សនិងអភិវឌ្ឍវប្បធម៌របស់ជនជាតិ រួមចំណែកលើកស្ទួយកម្លាំងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលយ៉ាងខ្លាំងក្លា។
ការចូលរួមទាំងឡាយរបស់លោកត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់កត់សម្គាល់និងលើកសរសើរ ជូនរង្វាន់។ លោកចាត់ទុកថានោះគឺជាទំនួលខុសត្រូវរបស់ខ្លួនឯង កម្លាំងជំរុញដើម្បីបន្តធ្វើជាស្ពានមេត្រីដ៏សំខាន់រវាងគណៈកម្មាធិការបក្ស អាជ្ញាធរជាមួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល អភិរក្សទំនៀមទម្លាប់បន្ថែមទៀតជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ទន់កៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ