អញ្ជើញថ្លែងសុន្ទរកថារំឭកប្រពៃណីតស៊ូនិងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គឡើងវិញក្នុងឱកាសពិធីរំឭកអនុស្សាវរីយ៍លើកទី ៥២ នៃថ្ងៃពលីរបស់ឧបជ្ឈាយ៍ ៤ អង្គនៅចេតិយ គូឡា លោក លឺវ ហុងគឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ជៅថាញ់ ប្រធានគណៈកម្មការរៀបចំពិធីរំឭកអនុស្សាវរីយ៍សង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១០ ខែ មិថុនា អាជ្ញាធរមូលដ្ឋានសហការជាមួយសមាគមព្រះសង្ឃស្នេហាជាតិខេត្តរៀបចំពិធីរំឭកព្រះវិញ្ញាណក្ខន្ធយុទ្ធសមណៈព្រះឧបជ្ឈាយ៍ ៤ អង្គពលី ទាក់ទាញប្រជាជនចូលរួមរាប់ពាន់នាក់។
ព្រះឧបជ្ឈាយ៍ យ័ញលៀម សមាជិកក្រុមប្រឹក្សាសង្ឃាភិបាលមជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា វៀតណាម ខេត្ត អានយ៉ាង តំណាងសមាគមសាមគ្គីភាពព្រះសង្ឃស្នេហាជាតិខេត្តមានថេរដីកាថា ព្រឹត្តិការណ៍រំឭកអនុស្សាវរីយ៍ថ្ងៃពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គ យុទ្ធសមណៈពលីរៀងរាល់ឆ្នាំគឺជាពាក្យក្រើនរំឭកអំពីសារៈសំខាន់នៃការគោរពនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ក្នុងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលតែម្តង។
ក្នុងអំឡុងកាលធ្វើសកម្មភាព សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តតែងតែចាត់ទុកការចលនា ប្រមូលផ្តុំ រួបរួមមជ្ឈដ្ឋានព្រះសង្ឃនិងបងប្អូនជនជាតិ ខ្មែរ ជាពុទ្ធបរិស័ទពុទ្ធសាសនាទក្ខិណនិកាយលើកស្ទួយប្រពៃណីស្នេហាជាតិ សាមគ្គីជនជាតិ រួមចំណែកជាមួយបក្ស រដ្ឋកសាង ការពារនិងអភិវឌ្ឍស្រុកកំណើត ប្រទេសជាតិឥតឈប់ឈរ៕
អត្ថបទនិងរូបថត៖ វ៉ាន់ស៊ី - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ