ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ

ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិ ក្រោយរយៈពេល ១០ ឆ្នាំតាំងទីលំនៅឡើងវិញ ភូមិ គ្ទូយឿង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានប្រែខ្លួនវិវត្តជាជំហានៗ ចាប់ចង្វាក់ជាមួយនឹងជីវភាពរស់នៅថ្មីបា
ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិ ក្រោយរយៈពេល ១០ ឆ្នាំតាំងទីលំនៅឡើងវិញ ភូមិ គ្ទូយឿង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានប្រែខ្លួនវិវត្តជាជំហានៗ ចាប់ចង្វាក់ជាមួយនឹងជីវភាពរស់នៅថ្មីបា

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត យ៉ាឡាយ បានដំណើរការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយទាំងឡាយរបស់បក្ស រដ្ឋចំពោះបងប្អូនជនជាតិ ក្នុងនោះ មានគោលការណ៍ គោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅ ឋានដីបង្កបង្កើនផល រួមចំណែករក្សាលំនឹងជីវភាពរស់នៅនៃបងប្អូនជនជាតិ កសាងជនបទតំបន់ភ្នំអោយកាន់តែប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ...។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 1ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិ ក្រោយរយៈពេល ១០ ឆ្នាំតាំងទីលំនៅឡើងវិញ ភូមិ គ្ទូយឿង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានប្រែខ្លួនវិវត្តជាជំហានៗ ចាប់ចង្វាក់ជាមួយនឹងជីវភាពរស់នៅថ្មីបានហើយ

ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល
ខេត្ត យ៉ាឡាយ មានផ្ទៃដីសរុបចំនួន ១៥.៥១០ គីឡូម៉ែត្រការ៉េ មានចំនួនប្រជាជនជាង ១,៥ លាននាក់រួមមានបងប្អូនជនជាតិចំនួន ៤៤ ក្រុមរស់នៅជាមួយគ្នា ភាគច្រើនជាជនជាតិ យ៉ារ៉ាយ និង បាណា។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 2"ខេត្ត យ៉ាឡាយ នឹងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើការជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល កូនឈើ កូនពូជ ជីបំប៉ន់ បង្កើតការងារធ្វើជូនបងប្អូនជនជាតិក្រីក្រដើម្បីជួយអោយពួកគាត់ឈោងឈានឡើងលំនឹងជីវភាពរស់នៅអភិវឌ្ឍសេដ្ឋកិច្ចពីមួយជំហានទៅមួយជំហាន…" - លោក ក្ប៉ាដូ ប្រធានគណៈកម្មការជនជាតិខេត្ត យ៉ាឡាយ

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយសារល្បឿននគរូបនីយកម្មបានប្រព្រឹត្តិទៅយ៉ាងឆាប់ រហ័យ មូលដ្ឋានមួយចំនួនបានបន្ធូរបន្ថយការគ្រប់គ្រងដីធ្លី បណ្តាលឱ្យស្ថានភាពលក់ដូរ ផ្ទេរកម្មសិទ្ធិនិងអោយជួលដីបង្កបង្កើនផលខុសច្បាប់បានកើតមានឡើង សឹងគ្រប់ទីកន្លែង... បានជាក្រុមគ្រួសារជាច្រើនលែងមានផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល។

ប្រឈមមុខនឹងភាពអត់ឃ្លាន ភាពក្រីក្រ បងប្អូនជនជាតិត្រូវទៅធ្វើការស៊ីឈ្នួលឬបំផ្លាញព្រៃឈើធ្វើស្រែចម្ការ បង្កផលប៉ះពាល់អាក្រក់ដល់គ្រួសារនិងសង្គម។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 3អាស្រ័យដោយគោលការណ៍ផ្តល់ដីលំនៅឋាន ដីបង្កបង្កើនផលរបស់ខេត្ត យ៉ាឡាយ ក្រុមគ្រួសារក្រីក្រ គ្រួសារលំបាកលំបិនជាច្រើននៅលើភូមិសាស្ត្រស្រុក ឌឹកគើ បានស្ងប់ចិត្តក្នុងការធ្វើពលកម្ម បង្កបង្កើនផលហើយ

យោងតាមលោក ក្ប៉ាដូ ប្រធានគណៈកម្មការជនជាតិខេត្ត យ៉ាឡាយក្នុងគោលបំណងជួយអោយជីវភាពរស់នៅនៃបងប្អូនជនជាតិបានលំនឹងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលកន្លងទៅ ដោយបានគួបបញ្ចូលប្រភពទុនពីកម្មវិធីគម្រោងផ្សេងៗ គ្នា ខេត្តបានចំណាយថវិការាប់រយពាន់លានដុងសម្រាប់ជួយឧបត្ថម្ភផ្ទះលំនៅជូនបងប្អូនជន ជាតិចំនួន ១.៥០០ គ្រួសារ ផ្តល់ដីបង្កបង្កើនផលជាង ៦.០០០ ហិកតា ដីលំនៅឋានជាង ៦២,៥ ហិកតាដល់បងប្អូនជនជាតិភាគតិចក្រីក្រជិត ១៦.០០០ គ្រួសារ។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 4ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលខេត្ត យ៉ាឡាយ បានជួយអោយបងប្អូនជនជាតិរាប់ពាន់គ្រួសារឈោងឈានឡើងរួចផុតពីភាពក្រីក្រ ស្ថិរភាពជីវភាពរស់នៅ

ខេត្ត យ៉ាឡាយ ក៏បានអនុវត្តគម្រោង វិធានការរៀបចំលំនៅឋានចំនួន ៨ សម្រាប់ប្រជាជនចំនួន ៨៤០ គ្រួសារក្នុងចំណោមនោះ មានប្រជាជនចំណាកស្រុកដោយសេរី ពីខេត្តដទៃមកចំនួន ៤៥០ គ្រួសារ។

មានស្រុកមួយចំនួនបានអនុវត្តគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាពគួរសមគឺស្រុក ឌឹកគើ ក្រុងប៉ា មាងយ៉ាង ក្បាង។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 5លោក ង្វៀនវ៉ាន់ធូ ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក ក្បាង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) អញ្ជើញទៅពិនិត្យមើលជាក់ស្ដែងនៅមូលដ្ឋាន ស្វែងយល់អំពីប្រសិទ្ធភាពនៃគោលនយោបាយផ្ដល់ដីលំនៅឋាន ឧបត្ថម្ភ ៥០ ភាគរយថ្លៃសង់ផ្ទះលំនៅចំពោះគ្រួសារក្រីក្រជាបងប្អូនជនជាតិ បាណា

ជាមូលដ្ឋានដែលមានបងប្អូនជនជាតិ បាណា រស់នៅច្រើនកុះករលក្ខណៈសេដ្ឋកិច្ចនៅមានការលំបាក លំបិន ក៏ប៉ុន្តែគិតពីឆ្នាំ ២០១៦ រហូតមកទល់ពេលនេះ ស្រុក ក្បាង កៀរគរថវិកាបានជិត ១៨ ពាន់លានដុងសម្រាប់សាងសង់ថ្មីនិងជួសជុលផ្ទះចំនួន ៣៤៥ ខ្នង ឧបត្ថម្ភដីបង្កបង្កើនផលចំនួន ២,១១ ហិកតាជូនគ្រួសារក្រីក្រចំនួន ១០៧ គ្រួ។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 6លោក ភុងវ៉ាន់គឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ អៀយីន ស្រុក ឌឹកគើ (ខេត្ត យ៉ាឡាយ) អញ្ជើញណែនាំបច្ចេកទេសដាំស្វាយចន្ទីដល់អ្នកស្រី ស៊ីវភុក ជនជាតិ យ៉ារ៉ាយ លើចម្ការស្វាយចន្ទីត្រូវបានផ្តល់ដីនិងឧបត្ថម្ភកូនឈើពូជ

លោក ឌិញស៊ឹក នៅភូមិ ហ៊ើប ទីរួមស្រុក ក្បាង បានចែករំលែកដោយក្តីសោមនស្សរីករាយថា៖ “ទទួលបានដីលំនៅឋានចំនួន ៣៥០ ម៉ែត្រការ៉េតាមសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg របស់រដ្ឋាភិបាល គ្រួសារខ្ញុំបានលំនឹងជីវភាពប្រចាំថ្ងៃហើយៗ ស្ងប់ចិត្តក្នុងការបង្កបង្កើនផល។ មកទល់ពេលនេះ គ្រួសារខ្ញុំមានសត្វគោចំនួន ៤ ក្បាល ចម្ការដាំអាកាស្យាទំហំ ១ ហិកតានិងស្វាយចន្ទីជិត ១ ហិកតា ជារៀងរាល់ឆ្នាំមានចំណូលជិត ១០០ លានដុង”

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 7ទោះបីជានៅតែត្រូវប្រឈមមុខជាមួយនឹងការលំបាកលំបិន បញ្ហាប្រឈមជាច្រើនក៏ដោយក៏ប៉ុន្តែសិទ្ធិទទួលបានការសិក្សារៀនសូត្ររបស់កូនក្មួយបងប្អូនជនជាតិនៅតាមភូមិតាំងទីលំនៅឡើងវិញទាំងឡាយលើភូមិសាស្ត្រ ខេត្ត យ៉ាឡាយ នៅតែត្រូវបានធានា។ ក្នុងរូបថត៖ ថ្នាក់សិក្សាមត្តេយ្យនៅសាលាមត្តេយ្យ គ្ទូយើង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង

អាស្រ័យដោយបានបំពេញល្អការងាររៀបចំប្លង់គោលដែលផ្សារភ្ជាប់ជាមួយស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្រុក ឌឹកគើ បានរៀបចំ ចាត់ចែងដីបង្កបង្កើនផលទំហំ ២៩,២ ហិកតាជូនបងប្អូនជនជាតិ យ៉ារ៉ាយ មានជីវភាពរស់នៅក្រីក្រ គ្រួសារគោលនយោបាយចំនួន ៤១ គ្រួ នៅតាមឃុំ អៀក្រេល អៀយ៉ម អៀយីន គិតជាមធ្យមគ្រួសារនីមួយៗ ទទួលបានដីទំហំពី ០,៥ ដល់ ១ ហិកតា។

មានដីបង្កបង្កើនផលហើយបងប្អូនជនជាតិដាំស្វាយចន្ទី ប្រាក់ចំណូលក្នុងមួយឆ្នាំៗ បានជាង ៣០ លានដុងក្នុងមួយហិកតា។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 8តំណាងអាជ្ញាធរទីរួមស្រុក ក្បាង អញ្ជើញមកសួរសុខទុក្ខគ្រួសារអ្នកស្រី ឌិញធីឡាញ់ ជនជាតិ បាណា ជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារទាំង ១៧ ទទួលបានការផ្តល់ដីលំនៅឋានដោយមានផ្ទៃដីចំនួន ២០០ ម៉ែត្រការ៉េនៅទីរួមស្រុក ក្បាង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ)

ទន្ទឹមនឹងនោះ ស្រុក ឌឹកគើ ថែមទាំងបានចំណាយថវិកាចំនួន ៣៣០ លានដុងជួយឧបត្ថម្ភក្រុមគ្រួសារដែលខ្វះដីបង្កបង្កើនផលចំនួន ៦០ គ្រួឱ្យផ្លាស់ប្តូរងាកទៅប្រកប របរចិញ្ចឹមសត្វ។

រហូតមកទល់ពេលនេះ ក្រុមគ្រួសារទាំងឡាយដែលទទួលបានការឧបត្ថម្ភសុទ្ធតែបានលំនឹងជីវភាពរស់នៅ ស្ងប់ចិត្តអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 9មានជីវិតរស់នៅប្រកបរបរដោយសុខដុមរមនា ប្រកបមុខរបរចិញ្ចឹមជីវិតសមល្មម សេដ្ឋកិច្ចស្ថិរភាព រាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនបណ្តាជនជាតិនៅលើភូមិសាស្ត្រខេត្ត យ៉ាឡាយ ត្រូវបានស្តារឡើងវិញ ថែរក្សានិងអភិវឌ្ឍ

រក្សាលំនឹងជីវភាពរស់នៅ កាត់បន្ថយអត្រាគ្រួសារក្រីក្រ
មិនត្រឹមតែដោះស្រាយស្ទើរតែទាំងអស់នូវតម្រូវការផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលរបស់បងប្អូនជនជាតិភាគតិចក្រីក្រប៉ុណ្ណោះទេ មូលដ្ឋានជាច្រើននៅខេត្ត យ៉ាឡាយ ថែមទាំងបានដំណើរការអនុវត្តគម្រោងផ្សេងៗ ចាត់ចែងរក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកដោយសេរីប្រកបដោយប្រសិទ្ធភាពទៀត ផង។

យោងតាមលោក ង្វៀនទៀនស៊ី ប្រធានស្តីទីការិយាល័យជនជាតិស្រុក ម៉ាងយ៉ាងបានឲ្យដឹងថា៖ ស្រុកទើបតែដំណើរការគម្រោងចាត់ចែងលំនឹងលំនៅឋាន ប្រមូលផ្តុំសម្រាប់ប្រជាជនចំណាកស្រុកដោយសេរីលើផ្ទៃដីទំហំ ១០,៤ ហិកតានៅភូមិ យើនៅ ឃុំ កនធុប ដោយមានប្រភពថវិកាចំនួន ១១,២ ពាន់លានដុង។ តាមការគ្រោងទុក ដល់ដើមខែ មិថុនា ឆ្នាំ ២០២១ នឹងបញ្ជូនបងប្អូនជនជាតិភាគតិចក្រីក្រដែលគ្មានផ្ទះលំនៅ រស់នៅនិងបង្កបង្កើនផលតាមបែបពនេចរចំនួន ១២៣ គ្រួសារក្នុងស្រុក មករស់នៅទីនេះ។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 10ទន្ទឹមនឹងការជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ ស្រុក ក្រុងប៉ា (ខេត្ត យ៉ាឡាយ) បានផ្លាស់ប្តូរមុខរបរជូនបងប្អូនជនជាតិរាប់រយគ្រួសារក្រោមរូបភាពជួយឧបត្ថម្ភកូនពូជ គោបន្តពូជ ជួយមាមីងបងប្អូនភ្ជាប់ខ្លួននឹងប្រភពទុនអនុគ្រោះផ្សេងៗ ដើម្បីបណ្តាក់ទុនអភិវឌ្ឍផលិតកម្ម

ដោយបានបំពេញល្អការងារជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល ខេត្ត យ៉ាឡាយ បានជួយបងប្អូនជនជាតិភាគតិចក្រីក្រជាច្រើនក្រុមគ្រួសារស្ងប់ចិត្តក្នុងការបង្កបង្កើនផល រក្សាលំនឹងជីវភាពរស់នៅព្រមទាំងកាត់បន្ថយស្ថានភាពពនេ ចរ កាប់និងដុតព្រៃដើម្បីធ្វើចម្ការរួមចំណែកស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។

រួមជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផ្សេងៗ ទៀត ការងារជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលថែមទាំងរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅខេត្ត យ៉ាឡាយ ចុះត្រឹមតែ ៥,៣៨% (ឆ្នាំ ២០១៥ គឺ ១៩,៧១%) រីឯតំបន់បងប្អូនជនជាតិភាគតិចធ្លាក់ចុះនៅក្រោម ៦,២៥% (ឆ្នាំ ២០១៥ គឺ ៤០,១%)។

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ ảnh 11ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ឃុំ អៀយីន ស្រុក ឌឹកគើ (ខេត្ត យ៉ាឡាយ) មានប្រជាជនចំនួន ២៥ គ្រួសារទទួលបានការជួយឧបត្ថម្ភដីបង្កបង្កើនផលដោយមានផ្ទៃដីសរុបចំនួន ១៦,៥ ហិកតា។ ក្នុងរូបថត៖ តំបន់ដីបង្កបង្កើនផលនៃឃុំ អៀយីន ទុកសម្រាប់បងប្អូនជនជាតិ យ៉ារ៉ាយ

ទន្ទឹមនឹងការបន្តអនុវត្តគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិភាគតិចក្រីក្រនោះ នាពេលខាងមុខនេះ ខេត្ត យ៉ា ឡាយ នឹងជំរុញយ៉ាងខ្លាំងក្លាការងារឃោសនា ចលនាបងប្អូនជនជាតិពង្រីកកម្លាំងផ្ទៃក្នុងដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រដោយខ្លួនឯង ជៀសវាងផ្នត់គំនិតរង់ចាំពឹងផ្អែកហួសហេតុពេកទៅលើការជួយឧបត្ថម្ភវិនិយោគរបស់រដ្ឋ ការជួយជ្រោម ជ្រែងរបស់សហគមន៍ ព្រមទាំង ពង្រឹងពង្រីកការងារគ្រប់គ្រងដីធ្លីនៅតាមឯតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ ជាពិសេសគឺស្ថានភាពលក់ដូរ ផ្ទេរកម្មសិទ្ធិនិងឲ្យជួលដីបង្កបង្កើនផលខុសច្បាប់...៕

អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - ហ្វាងហា
បញ្ចូលទិន្នន័យដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

តំណាង​ថ្នាក់ដឹកនាំគណៈកម្មាធិការ​បក្ស អាជ្ញាធរមូលដ្ឋាន អង្គភាព​សំណង់ គណៈកម្មការ ផ្នែកអង្គការមហាជន​ឃុំនិងបណ្តា​អង្គភាពប្រារព្ធពិធីកិច្ចបញ្ចុះគ្រឹះបើក​ការដ្ឋាន​សាងសង់សំណង់​គម្រោងតំបន់តាំងទីលំនៅឡើងវិញប្រមូលផ្តុំនៅ​ភូមិ​ ផា​មឹត (ឃុំ​ ញ៉ូនម៉ាយ ខេត្ត ងេអាន)។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ខេត្ត ងេអាន៖ ប្រគល់ជូនដីតាំងទីលំនៅឡើងវិញជូនបណ្តាក្រុមគ្រួសារបងប្អូនជនជាតិ ម៉ុង សង់ផ្ទះមុនបុណ្យចូលឆ្នាំ

គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចនិងប្រជាជនមូលដ្ឋានភូមិ ផាមឹត កំពុងរួមដៃគ្នាឧបត្ថម្ភជួយមាមីងបងប្អូនឆាប់តាំងទីលំនៅស្ថិរភាព លេងកម្សាន្តនិទាឃរដូវសាទរទទួលបុណ្យចូលឆ្នាំប្រពៃណីហើយរក្សាលំនឹងជីវភាពរស់នៅបន្តិចម្តងៗ ក្រោយពីគ្រោះមហន្តរាយធម្មជាតិ។

កងកម្លាំងការពារព្រំដែននិងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិទៅកាន់ក្រុមគ្រួសារជនជាតិ ជឹត នីមួយៗ នៅភូមិ រ៉ាវទ្រា ដើម្បីឃោសនាអំពីការងារបោះឆ្នោត។

លើកស្ទួយតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការឃោសនានៅតំបន់បងប្អូនជនជាតិ

អំឡុងថ្ងៃនេះ បងប្អូនជនជាតិ ជឹត (ខេត្ត ហាទិញ) តក់ក្រហល់រង់ចាំទិវាបោះឆ្នោត - ទិវាដ៏ធំរបស់ប្រជាជនទាំងមូលដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋ។ នៅកន្លែងនៅមានការលំបាកលំបិនច្រើន ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍តែងតែដើរតួនាទីយ៉ាងសំខាន់ ជាស្ពានមេត្រីពាំនាំគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋឱ្យកាន់តែខិតជិតនឹងប្រជាជនថែមទៀត។

សេចក្តីត្រេកអររបស់ប្រជាជនភូមិ ហួយយ៉ាវ ឃុំ មឿងមោ នៅពេលមានភើ្លងអគ្គិសនីមុនបុណ្យចូលឆ្នាំថ្មី។

នាំពន្លឺភ្លើងមកកាន់ភូមិដើម្បីបងប្អូនជនជាតិតំបន់ភ្នំសាទរទទួលបុណ្យចូលឆ្នាំពេញលេញ

នៅតាមភូមិមិនទាន់មានបណ្តាញភ្លើងអគ្គិសនីជាតិ ផ្នែកមានសមត្ថកិច្ចបានមានដំណោះស្រាយបត់បែន ខិតខំប្រឹងប្រែងដើម្បីផ្តល់អគ្គិសនីបណ្តោះអាសន្នជូនប្រជាជនសាទរទទួលបុណ្យចូលឆ្នាំដោយប្រភពអគ្គិសនីពីម៉ាស៊ីនផលិតភ្លើងអគ្គិសនីម៉ាស៊ូត។

ប្ដីប្រពន្ធបង ង្វៀន បាដាយ មានសុភមង្គលនៅមុខសំយ៉ាបផ្ទះចាប់ផ្តើមសម្រស់និទាឃរដូវនៃភូមិភាគខាងត្បូង - ខាងជើងទាំងពីរ។

បុណ្យ​ចូល​ឆ្នាំ​ដ៏​កក់ក្តៅនៃបណ្តាពលករ​ '​មានស្រុក​កំណើត ២'

នៅកណ្តាលចង្វាក់ជីវភាពរស់នៅដ៏ប្រញាប់ប្រញាល់នៃថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីឆ្នាំ មមី អដ្ឋស័ក ២០២៦ នៅពេលដែលហ្វូងមនុស្សណែនណាន់តាន់តាប់ធ្វើដំណើរចុះឡើងទៅស្រុកកំណើតមូលមីគ្រួសារ នៅតែមានពលករទាំងឡាយនៅដែនដីតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាល អានយ៉ាង ជ្រើសរើសស្នាក់នៅបន្តឯ "ស្រុកកំណើតទី ២"។

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ខេត្ត វិញឡុង កំពុងជំរុញយ៉ាងខ្លាំងក្លាផ្សព្វផ្សាយ លើកកម្ពស់ពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាពសម្រាប់ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

រដូវផ្ការីកបានឈានចូលមកគ្រប់ទាំងភូមិនានានៅ តីង្វៀន។ ក្នុងសម្រស់ពណ៌មាសនៃផ្កាអង្គាលឿងនិងសំឡេងគងឃ្មោះរំពង រីករាយរបស់បងប្អូនបណ្តាជនជាតិនៅខេត្ត ដាក់ឡាក់ កាន់តែពោរពេញនៅពេលបុគ្គលឆ្នើមៗជាច្រើនត្រូវបានចូលរួមជាមួយកងជួរបក្ស។ បណ្តាបក្ខជនវ័យក្មេងទាំងនេះគឺជាជនជាតិភាគតិចកំពុងបញ្ជាក់ពីតួនាទីឈានមុខ រួមចំណែកការអភិវឌ្ឍភូមិនិគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ៕

ការផ្លាស់ប្តូរលោតគោះអង្រែរឹតបន្តឹងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន នៅឃុំព្រំដែន អៀ រា្វ (ខេត្ត ដាក់ឡាក់)។

បទប្រគំចម្រៀងនិទាឃរដូវលើបណ្តា​តំបន់​បងប្អូនជនជាតិ​នៃសម្រស់និទាឃរដូវ

កំពុងរីកសាយភាយនៅបណ្តាតំបន់បងប្អូនជនជាតិភាគតិចមិនត្រឹមតែតាំងពីគន្ធពិដោរសម្រស់ផ្កាជើងគោ ផ្កាអង្គាសីល ឬគន្ធរសស្រាអេកប៉ុននោះទេ ថែមទាំងជាសមិទ្ធផលទាំងឡាយគួរឱ្យចាប់អារម្មណ៍លើវិស័យនានាផងដែរ។

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការបង្កើតកម្លាំងស្ទុះឡើងជាយុទ្ធសាស្ត្រដើម្បីស្ថាបនាអនាគត

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការបង្កើតកម្លាំងស្ទុះឡើងជាយុទ្ធសាស្ត្រដើម្បីស្ថាបនាអនាគត

នាព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្ត វៀតណាម បើកសម័យប្រជុំ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ)។

អ៊ូអរផ្សារលក់ផ្កាទីក្រុង កឹនធើ នៅពេលកៀកជិតបុណ្យចូលឆ្នាំ

អ៊ូអរផ្សារលក់ផ្កាទីក្រុង កឹនធើ នៅពេលកៀកជិតបុណ្យចូលឆ្នាំ

ក្នុងប៉ុន្មានថ្ងៃកៀកជិតបុណ្យចូលឆ្នាំវៀតណាម បរិយាកាសនៅផ្សារផ្កានិទាឃរដូវក្នុងទីក្រុង កឹនធើ កាន់តែមមាញឹក ខណៈតូបរាប់រយកំពុងបង្ហាញផ្កាដ៏ស្រស់បំព្រង។ ផ្កាប៉េស ផ្កាអង្គាលឿង ផ្លែក្រូចខ្វិចកោងមែក ទាក់ទាញមនុស្សយ៉ាងច្រើនមកទស្សនា ហើយជ្រើសនិញ។ កសិករចម្ការកំពុងមមាញឹក ថែទាំ និងកែលម្អផលិតផលត្រៀមរៀបចំការផ្គត់ផ្គង់យ៉ាងសកម្មដើម្បីបំពេញតម្រូវការទំនិញចុងឆ្នាំ។

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទីក្រុង កឹនធើ រៀបចំសម័យប្រឡងបាលីរងឆ្នាំសិក្សា ២០២៥-២០២៦

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទីក្រុង កឹនធើ រៀបចំសម័យប្រឡងបាលីរងឆ្នាំសិក្សា ២០២៥-២០២៦

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងបរិយាកាសសប្បាយរីករាយនៃដើមនិទាឃរដូវ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ រៀបចំពិធីបូកសរុប ប្រកាសលទ្ធផល ប្រគល់និងប្រគេនរង្វាន់សម័យប្រឡងបាលីរងនៅវត្ត សិរីតាម៉ឺន គឺជាជំហានថ្មីមួយក្នុងចលនាអប់រំអក្សរភាសា និងធម្មវិន័យព្រះពុទ្ធសាសនា ជនជាតិនៅលើមូលដ្ឋាន។

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំវៀតណាម តំបន់បងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករក៏មានភាពអ៊ូអរជាមួយនឹងសម្រស់និទាឃរដូវថ្មី។ វាលស្រែកំពុងឈានដល់រដូវប្រមូលផល ភូមិរបរប្រពៃណីកំពុងមមាញឹកសម្រេចផលិតផល ហើយផ្លូវជនបទត្រង់ផ្លឹងក្រាលដោយកៅស៊ូឆ្លងកាត់ភូមិនានា ដោយមានផ្ទះសង់ថ្មីទំនើបៗ ជាប់ៗគ្នា។ បរិយាកាសកាន់តែរីករាយថែមទៀត នៅពេលប្រជាជន ខ្មែរ នៅទីនេះចូលរួមអំណរពិធីបុណ្យចូលឆ្នាំវៀតណាមក្នុងលក្ខខណ្ឌសម្បូរសប្បាយ ហើយពោរពេញដោយភាពកក់ក្តៅ។

គណៈបញ្ជាការកងការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ នៅភូមិ សឺនទ្រុង (ឃុំ ភូងៀ ខេត្ត ដុងណៃ) កម្មវិធីបុណ្យចូលឆ្នាំវៀតណាមសម្រាប់កងទ័ព និងប្រជាជននិទាឃរដូវឆ្នាំមមី អដ្ឋស័ក២០២៦ បានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឱឡារិក និងកក់ក្តៅ។

លោកអគ្គលេខាបក្ស តូឡឹម និងសម្តេចតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកងកិត្តិយស​កងយោធពលខេមរភូមិន្ទ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​ព្រះរាជា​ណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។

លោកអនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា អ៊ី វិញទើរ៍ អញ្ជើញប្រគល់អំណោយបុណ្យចូលឆ្នាំដល់ជនមានប្រជាប្រិយភាពនៅឃុំ មីហឿង។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ការសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់បងប្អូនជនជាតិភាគតិច

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានពាំនាំមកនូវការប្រែប្រួលយ៉ាងខ្លាំងក្លា ជួយជីវភាពរបស់បងប្អូនជនជាតិបានកែលម្អពីមួយជំហានទៅមួយជំហានយ៉ាងច្បាស់ក្រឡែត។

បងប្អូនជនជាតិ ថៃ នៅ ស៊ើនឡា រាំរបាំប្រជាប្រិយនៅក្នុងបុណ្យនិទាឃរដូវ។

ប្ដេជ្ញាចិត្តអនុវត្តល្អការងារជនជាតិ និងសាសនាក្នុងដំណាក់កាលថ្មី

អំណរនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ អ្នកយកព័ត៌មានកាសែត ព័ត៌មាន និងជនជាតិ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ពិភាក្សាជាមួយសមមិត្ត អ៊ី វិញទើរ៍ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអំពីលទ្ធផលសម្រេចបាននិងតម្រង់ទិសដៅក្នុងឆ្នាំ ២០២៦ ក្នុងការងារជនជាតិ។

ទិវាបុណ្យនំបាញ់ជឹង (នំអន្សមបួនជ្រុង) បៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងបងប្អូនជនជាតិជាច្រើនអញ្ជើញចូលរួម។

សប្បាយរីករាយនិទាឃរដូវនៅព្រំដែនភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជននៅខេត្ត យ៉ាឡាយ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសសោមនស្សរីករាយទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កងពល ១៥ បានរៀបចំកម្មវិធី 'និទាឃរដូវនៅព្រំដែន ភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជន' នៅឃុំ អៀក្រាយ ខេត្ត យ៉ាឡាយ ដោយពាំនាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវមកជូនមាមីងបងប្អូនជនជាតិ​ភាគតិច​នៅតំបន់ព្រំដែនភាគខាងលិចរបស់ខេត្ត។

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងបរិយាកាសរំភើបរីករាយ និងទំនុកចិត្តនូវទូទាំងប្រទេសបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស អនុស្សាវរីយ៍ខួបលើកទី៩៦ បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាឱកាសដើម្បីកម្មាភិបាល បក្ខជន និងប្រជាជន ងាកមើលមកវិញដំណើរដ៏ត្រចះត្រចង់របស់បក្ស ស្របពេលបញ្ជាក់ពីជំនឿជាក់ថ្មី ប្តេជ្ញាចិត្តថ្មីក្នុងជំហានផ្លាស់ប្តូរនៃប្រទេសជាតិ។

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។ នៅតាមឃុំ សង្កាត់ប្របមាត់សមុទ្រ ជាពិសេសឃុំ កាយដូយវ៉ាម ទីកន្លែងត្រូវបានចាត់ទុកថាជា "ធានី" នៃភូមិរបរកែច្នៃត្រីងៀត ប្រជាជនរាប់រយគ្រួសារ និងសិប្បកម្មកែច្នៃកំពុងពន្លឿន ផលិតកម្មដើម្បីបំពេញតម្រូវការផលិតផលពិសេសប្រចាំតំបន់បម្រើអតិថិជននិងធ្វើជាអំណោយក្នុងអំឡុងថ្ងៃចុងឆ្នាំ។

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតចូលឆ្នាំមមី អដ្ឋស័ក ២០២៦ សិប្បកម្មផលិតកម្មងៀតត្រីផ្ទក់ផលិតផលពិសេសនៅឃុំ អាននិញ (ទីក្រុង កឹនធើ) ឈានចូលរដូវមមាញឹកខ្លាំង អ៊ូអរពន្លឿនគ្រប់ដំណាក់កាលកែច្នៃបឋម ហាលត្រីរហូតដល់ការវេចខ្ចប់ដើម្បីបំពេញតម្រូវការទីផ្សារចូលឆ្នាំ។

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យតែ សានត្វៀត សួយយ៉ាង ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា នៅឃុំ វ៉ាន់ចឹន ក្រោមប្រធានបទ "ក្លិនក្រអូបតែលើពពក" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ កំពុងដាក់ដំណើរការវិញ្ញាសា "អប់រំមូលដ្ឋាន" ក្នុងបណ្តាសាលារៀន ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ មឿងខៀង ខេត្ត សឺនឡា បានសហការជាមួយនឹងសាលារៀនទាំងឡាយបានពិនិត្យឃើញថាមានមនុស្សជាច្រើនមិនទាន់បញ្ចប់បឋមសិក្សានៅឡើយ ឬអនក្ខរកម្មឡើងវិញ ដោយសារតែមិនសូវប្រើប្រាស់ភាសា វៀតណាម។ ហេតុដូច្នេះ សាលាបឋមសិក្សា មឿងខៀង ២ បានរៀបចំថ្នាក់រៀនបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ថៃ។

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

វេជ្ជបណ្ឌិតវ័យក្មេង ណ្រង់ គ្យុយពៃ (ជនជាតិ ក្ហ) ជាគំរូយុវជនឆ្នើម ដោយមានស្មារតីលះបង់ សេចក្តីក្លៀវក្លា រស់នៅមានឧត្តមគតិ បង្កើតជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លាដល់សហគមន៍និងជំនាន់វ័យក្មេងនៃទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។