តាំងពីព្រឹកព្រលឹម ប្រជាជនបណ្តាភូមិ យ៉ាងអា យ៉ាងបេ ប៉ាងកាង និង បានមើយ បានប្រមូលផ្តុំគ្នាមកកាន់ដើមតែ ដូនតាដើម្បីចូលរួមពិធីកិច្ចសែន - ព្រឹត្តិការណ៍មួយដ៏មាន អត្ថន័យ ដូចជាវាចាសម្តែងការដឹងគុណ ចំពោះដើមតែ ជាមួយអារក្ស និងជាមួយដូនតា។ ពិធីសែនរួមមានគ្រឿង រណ្តាប់ប្រពៃណីដូចជា ធូប បាយដំណើប មាន់រស់ និង ផ្កាភ្ញី ផ្លែឈើ។
ពិធីបុណ្យក៏មានសកម្មភាពដ៏ទាក់ទាញ ជាច្រើនដូចជា ពិធីប្រលងបុកម្សៅធ្វើនំ បាញ់យ៉ី ប្រកួតស្ពកសំណែន ទាញ ព្រ័ត្រ បង្ហាញវប្បធម៌ទៀតផង។ ជាពិសេសទស្សនីយភាព កែចៃ្នតែស្រស់នាំមកនូវបទពិសោធន៍ដ៏វិសេសវិសាល សម្រាប់ភ្ញៀវទេសចរ។
យោងតាមលោកព្រឹទ្ធាចារ្យភូមិ យ៉ាង អាដាំង ដើម តែ សានត្វៀត បាននាំមកនូវប្រភព ចំណូលចំនួន ៥០% ជូនប្រជាជនមូលដ្ឋាន។
មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ប៉ុននោះទេ ពិធីបុណ្យ ថែមទាំងជាកិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត ឡាវកាយ ក្នុង ការផ្សព្វផ្សាយពាណិជ្ជសញ្ញាតែ សានត្វៀត - បេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ដ៏វិសេសវិសាល របស់តំបន់ភ្នំ ស្រប ពេលអភិវឌ្ឍផលិតផលទៅជាផ្នែក ទំនិញចម្បងផ្សារភ្ជាប់ ទៅនឹងទេសចរណ៍បៃតងនិងសេដ្ឋកិច្ចប្រកបដោយ ចីរភាព។ នេះក៏ជាសកម្មភាពក្នុង ខ្សែចង្វាក់ព្រឹត្តិការណ៍ Festival ទន្លេ ហុង ឆ្នាំ ២០២៥ ផងដែរ៕
អត្ថបទនិងរូបថត៖ ទន់អាញ់
ប្រែសម្រួល៖ សឺនហេង