បកក្រោយវិញ

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

បណ្តាដំណើរដ៏កក់ក្តៅ ប្រកបដោយលក្ខណៈមនុស្សសាស្រ្ត

ឃុំ ណាប៊ុង នៅតំបន់ព្រំដែនខេត្ត ដៀនបៀន មានចំនួនក្រុមគ្រួសាររហូតដល់ ៥០% ជាក្រុមគ្រួសារក្រីក្រ។ រួមដំណើរជាមួយនឹងប្រជាជនក្នុងដំណើររួចផុតពីភាពក្រីក្រ កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង បានអនុវត្ត "ច្បាម ៣ ជាមួយគ្នា ៤" ដោយមានជំនួយឧបត្ថម្ភជាក់ស្តែង។

pscd-1.jpg
កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

បងប្រុស វ៉ាង អាស៊ិញ (ឃុំ ណាប៊ុង) ចែករំលែក៖ ទទួលបានជំនួយពីកងទ័ពការពារព្រំដែន គ្រួសារខ្ញុំបានអភិវឌ្ឍហ្វូងជ្រូកនិងសត្វទ្វេបាទ អាស្រ័យហេតុនោះហើយជីវភាពបានស្ថិរភាពពីមួយជំហានទៅមួយជំហាន។ "ប្រជាជនក្នុងភូមិនរណាៗ ក៏ដូចរូបខ្ញុំដែរ សុទ្ធតែដឹងគុណកម្មាភិបាល យុទ្ធជន ប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង"។ បងប្រុស ស៊ិញ រំភើបចិត្តពោលដូច្នេះ។

pscd-2.jpg
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ដុងវ៉ាន់ (បញ្ជាការដ្ឋានយោធាខេត្ត ក្វាងនិញ) រួមជាមួយនឹងកងកម្លាំងកងសេនាជន ប្រជាជនត្រួតពិនិត្យបង្គោលព្រំដែន ១៣២៤ ភូមិ ផាយឡៅ ឃុំ ហ្វាញ់ម៉ូ។

នៅឃុំ ក្វាងទ្រឹក (ខេត្ត ឡឹមដុង) ប៉ុស្តិ៍ការពារព្រំដែន ដាក់យ៉ាង បានទទួលចិញ្ចឹមប្អូន ណុង តឹនផាត (អាយុ ៩ ឆ្នាំ សិស្សសាលាបឋមសិក្សា អាម៉ាត្រាងលើង) ពីឆ្នាំ ២០១៩។ គ្រួសាររបស់ប្អូន ផាត លំបាកលំបិនខ្លាំង គ្មានចម្ការស្រែលើដើម្បីដាំដុះ រីឯម្តាយរបស់ប្អូនក៏ទៅចោលផ្ទះតាំងពីប្អូននៅតូចម៉្លេះ។ ក្លាយជាកូនធម៌ប៉ុស្តិ៍ការពារព្រំដែនជិត ៦ ឆ្នាំកន្លងទៅ ប្អូន ផាត បានធំដឹងក្តីដូចកុមាររាប់រយនាក់ផ្សេងទៀតបានប៉ុស្តិ៍ការពារព្រំដែនទាំងឡាយនៅខេត្ត ឡឹមដុង ទទួលធ្វើជាកូនធម៌ក្នុងបណ្តាកម្មវិធី "កូនធម៌ប៉ុស្តិ៍ការពារព្រំដែន" និង "ទ្រជំហានប្អូនទៅសាលារៀន"។

pscd-10.jpg
កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ថាញ់ធុយ (បញ្ជាការដ្ឋានយោធាខេត្ត ទ្វៀនក្វាង) រៀបចំការពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅលើភូមិសាស្រ្ត។
pscd-4.jpg
កងកម្លាំងការពារព្រំដែននៅលើខ្សែបន្ទាត់ព្រំដែនដីគោកខេត្ត ក្វាងទ្រី ជួយមាមីងបងប្អូនប្រជាជនចងពង្រឹងផ្ទះសំបែង ម្ចាស់ការបង្ការជៀសភ្លៀងព្យុះ។

ធ្លាប់រស់នៅក្នុងផ្ទះឫស្សីស្បូវទ្រុឌទ្រោមដ៏ធ្ងន់ធ្ងរ ពេលទទួលផ្ទះថ្មី បងស្រី លី តាម៉ៃ នៅភូមិ ណាណាម ឃុំ បាតសាត (ខេត្ត ឡាវកាយ) ចែករំលែក៖ "គ្រួសារខ្ញុំលំបាកលំបិនណាស់ ឥឡូវនេះបានអាជ្ញាធរមូលដ្ឋានជាពិសេសគឺកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន បាតសាត  រួមជាមួយនឹងសម្ពន្ធយុវជនឃុំជួយសាងសង់ផ្ទះមាំទាំ។ គ្រួសារខ្ញុំលែងស្ថិតក្នុងស្ថានភាពទទូរព្រះអាទិត្យបាំងភ្លៀង ផ្តោតធ្វើការរកស៊ីអភិវឌ្ឍសេដ្ឋកិច្ច ចិញ្ចឹមកូនចៅស៊ីរៀន"។

ទីពឹងផ្អែករឹងមាំក្នុងដួងចិត្តប្រជាជន

ឧត្តមសេនីយ៍ទោ ង្វៀន អាញ់ទន់ អគ្គស្នងការនយោបាយ កងទ័ពការពារព្រំដែនឱ្យដឹងថា ដំណាក់កាល ២០២១ - ២០២៥ កងទ័ពការពារព្រំដែនបានរួមជាមួយនឹងប្រទេសទាំងមូលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ។ នៅពេលប្រជាជនត្រូវការ ពិសេសគឺអំឡុងពេលមានគ្រោះធម្មជាតិ ព្យុះ និងទឹកជំនន់បង្កឡើង កងទ័ពការពារព្រំដែនរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងឡាយ មិនក្រែងរអែងនឹងការលំបាកលំបិន គ្រោះថ្នាក់ ជម្លៀសមនុស្សនិងទ្រព្យសម្បត្តិជួយបងប្អូនជនជាតិលំនឹងជីវភាព។ ក្រៅពីនោះ កងទ័ពការពារព្រំដែនចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដាក់ដំណើរការកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម ធានាការពារជាតិ សន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្ត។

bien-phong-an-giang-1.jpg
កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន (ខេត្ត អានយ៉ាង) ជាមួយនឹងមាមីងបងប្អូនជនជាតិ ខ្មែរ ល្បាតព្រំដែននៅតំបន់បង្គោលព្រំដែន ២៧៥។

គួរឱ្យចាប់អារម្មណ៍ កម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" រហូតមកដល់ពេលនេះបានផ្តល់ជូនដល់ប្រជាជនបណ្តាមូលដ្ឋានចំនួន ១៧,៦៦ ពាន់លានដុង សំណង់ស៊ីវិលចំនួន ១៥០ ផ្ទះ "ជម្រកកក់ក្តៅនៅជាយដែន" ចំនួន ១.២៤៤ ខ្នង គោពូជចំនួន ៤៥៤ ក្បាល និងអំណោយជាច្រើនទៀតដែលមានតម្លៃសរុបចំនួន ២៧០ ពាន់លានដុង។

pscd-5.jpg
កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន វិញងឿន (បញ្ជាការដ្ឋានយោធាខេត្ត អានយ៉ាង) សហការជាមួយនឹងកងកម្លាំងល្បាតត្រួតពិនិត្យព្រំដែនក្នុងរដូវទឹកឡើង។
pscd-7.jpg
កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន បាតសាត (ខេត្ត ឡាវកាយ) រៀបចំការពិនិត្យព្យាបាលជំងឺ ផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនមូលដ្ឋាន។

ដោយមានកម្មវិធី "ទ្រជំហានប្អូនទៅសាលារៀន" "កូនធម៌ប៉ុស្តិ៍ការពារព្រំដែន" ជាមធ្យមជារៀងរាល់ឆ្នាំមានកូនសិស្សប្រហែល ៣.០០០ នាក់ (ពីថ្នាក់ទី ១ ដល់ទី ១២) ត្រូវបានឧបត្ថម្ភនិងទទួលចិញ្ចឹមដោយកម្រិត ឧបត្ថម្ភសម្រាប់ក្មួយម្នាក់ចំនួន ៥០០.០០០ ដុងក្នុងមួយខែ តម្លៃថវិកាសរុបជិត ២០០ ពាន់លានដុង។ 

pscd-3.jpg
សមាជិកសម្ពន្ធយុវជនជាមួយនឹងកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន ផាឡុង ឃុំ ផាឡុង ខេត្ត ឡាវកាយ ឃោសនា ផ្សព្វផ្សាយច្បាប់រដ្ឋជូនមាមីងបងប្អូនជនជាតិក្នុងឃុំ។
pscd-8.jpg
កងទ័ពការពារព្រំដេនខេត្ត ឡាយចូវ ជូនអំណោយឱ្យអ្នកភូមិ ហ៊ើប ១ ឃុំ យ៉ាវសាន។

កងទ័ពការពារព្រំដែនសហការជាមួយនឹងសមាគមសហព័ន្ធនារី វៀតណាម កៀរគរថវិកាជាង ២៩១ ពាន់លានដុង អនុវត្តកម្មវិធី "រួមដំណើរជាមួយនារីជាយដែន" ក្នុងទម្រង់ប្រកបការងាររកស៊ីចិញ្ចឹមជីវិត ផ្តើមអាជីពសំណង់ស៊ីវិល សៀវភៅប្រិតសំចៃ ចិញ្ចឹមសត្វចតុបាទ។ល។ ជូនសមាជិកសមាគមនារីនៅព្រំដែន និងកម្មវិធីចលនាគំរូជាច្រើនទៀត។ល។

pscd-9.jpg
សមាជិកសម្ពន្ធយុវជនជាបងប្អូនជនជាតិជាមួយនឹងកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន ផាឡុង ឃុំ ផាឡុង ខេត្ត ឡាវកាយ ត្រួតពិនិត្យបង្គោលព្រំដែន ១៦០។
pscd-6.jpg
អនុសេនីយ៍ទោ ត្រឹន ឌិញហ៊ុយ ណែនាំលំហាត់មេរៀនថ្នាក់ទី ៧ ឱ្យក្មួយ ផាន ហ្វាងគ្វី ជាកូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន ឡុងវិញ (ខេត្ត វិញឡុង)។

សកម្មភាពមេត្តាធម៌ទាំងឡាយរបស់កម្មាភិបាល យុទ្ធជនការពារព្រំដែនបានរួមចំណែកពង្រឹងសាមគ្គីភាពកងទ័ព - ប្រជាជនបន្ថែមលម្អរូបភាព "កងទ័ពអ៊ំ ហូ" ក្នុងដួងចិត្តប្រជាជនបណ្តាជនជាតិនៅព្រំដែន រួមចំណែកកសាងព្រំដែនដ៏រឹងមាំសម្បូររុងរឿង កសាងយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ ការពារបូរណភាពអធិប្បតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ៕

ឧត្តមសេនីយ៍ត្រី វ៉ាន់ ង៉ុកក្វេ អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនមានប្រសាសន៍ថា៖ "ដំណាក់កាល ២០២៦ - ២០៣០ ដោយមានទំហំទុន​វិនិយោគជិត ៩.០០០ ពាន់លានដុង កងទ័ពការពារព្រំដែននឹងបន្តដំណើរការគម្រោង​ផ្ទះលំនៅ ទឹកប្រើប្រាស់ផ្លូវគមនាគមន៍ ធារាសាស្ត្រ។ល។ នៅតំបន់បងប្អូនជនជាតិភាគតិច ផ្តល់អាទិភាពចំពោះបណ្តាឃុំលំបាកលំបិនខ្លាំង ភូមិលំបាកលំបិនខ្លាំង"។

អត្ថបទ៖ វៀតតូន រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្ន័យ៖ អៀងថាន់

(កាសែត ព័ត៌មាន និងជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេស គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍។

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

បន្តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភាពិភាក្សាជាក្រុមស្តីពី៖ សេចក្តីព្រាងច្បាប់ស្តីពីបង្ការ ទប់ស្កាត់ ការរីកសាយភាយអាវុធមហាប្រល័យ សេចក្តីព្រាងច្បាប់ស្តីពីធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ០៩ ស្តីពីយោធា ការពារជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការផ្សព្វផ្សាយ និងការអប់រំច្បាប់ (ធ្វើវិសោធនកម្ម)៕

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបន្តប្រទះឃើញនិងប្រមូលផ្តុំចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌលB សួនច្បារ លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។ ក្នុងចំណោមនោះ មានចំនួន ៧ គ្រោងអដ្ឋិធាតុនៅមានមត៌កវត្ថុភ្ជាប់តាមទៀត។ គិតពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅមណ្ឌលនេះគឺសរុបចំនួន ១៦៨ គ្រោង។

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

នាយកដ្ឋានពន្ធដារទើបតែបានដាក់ឱ្យដំណើរការកំណែ ៣.៤.២ នៃកម្មវិធី eTax Mobile ជាមួយនឹងមុខងារថ្មីៗ លេចធ្លោជាច្រើន កែលម្អយ៉ាងទូលំទូលាយនៃចំណុចប្រទាក់ទំព័រដើម ធ្វើឱ្យងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មានសំខាន់ៗភ្លាមៗបន្ទាប់ពីចូល។

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងហាណូយ លេខាធិការដ្ឋាន APEC ២០២៧ ក្រសួងការបរទេសវៀតណាម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព ក្រសួងហិរញ្ញវត្ថុវៀតណាម រៀបចំ "សិក្ខាសាលា APEC ស្តីពីការលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក្នុងបរិបទនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត"។

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ក្រសួងកសិកម្ម និងបរិស្ថានទើបតែដាក់ចេញផែនការការអភិវឌ្ឍប្រព័ន្ធ logistics គោលបំណងកែលម្អគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ (សេចក្តីសម្រេចចិត្ត ២១៥២/QD-BNNMT)។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ​២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិង​អុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្ម​គោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ២៥ ខែ កក្កដា នៅឧទ្យានវប្បធម៌ លេ ធីរៀង ទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់​យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុលេខានៃគណៈកម្មាធិការយោធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជូន​អំណោយ លើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ។

អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ក្នុងតំបន់បងប្អូនជនជាតិ

អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ក្នុងតំបន់បងប្អូនជនជាតិ

ថ្ងៃទី ២៥ ខែ កក្កដា សាកលវិទ្យាល័យ ត្រាវិញ (ខេត្ត វិញឡុង) បានរៀបចំពិធីបញ្ចប់ការសិក្សា និងប្រគល់សញ្ញាបត្រទៅ​បណ្ឌិត​ថ្មីចំនួន ៦ នាក់ អនុបណ្ឌិតថ្មីចំនួន ៤០៣ នាក់ និងវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ឧបដ្ឋាកឯកទេសចំនួន ៨២ នាក់ រួមចំណែក​បន្ថែមធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេស។

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

នៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រទះឃើញរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមមួយបន្ថែមទៀតដោយមានចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង) ចម្ងាយពីតំបន់បានប្រមូលផ្តុំជាង ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីពីមុននោះប្រហែល ៥០ ម៉ែត្រ។

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

បន្ទាប់ពីរយៈពេលប្រាំថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦) ប្រជុំការងារដ៏មមាញឹក ហ្មត់ចត់ ប្រជាធិបតេយ្យ ស្មោះត្រង់ ហើយទទួលខុសត្រូវ សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបិទបញ្ចប់នៅរសៀលថ្ងៃទី ២៤ ខែកក្កដា នៅរដ្ឋធានី ហាណូយ៕

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

ឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងនគរបាល កាសែតញ៉ឹនយ៉ឹន ទូរទស្សន៍វៀតណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំសន្និបាតជាតិឆ្នាំ ២០២៦ដើម្បីសម្តែងការដឹងគុណចំពោះអ្នកបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ និងបានចាប់ផ្តើមចលនាមួយដើម្បីពង្រឹងការយកចិត្តទុកដាក់ចំពោះអ្នកដែលបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ ដែលនាំទៅដល់ខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងទុក្ករបុគ្គលសង្គ្រាម (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

រួមជាមួយនឹងការងារស្វែងរក កំណាយរុករកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ) មួយថ្ងៃៗ មានប្រជាជនរាប់រយលើកនាក់មកអុជធូប ដាក់កម្រងផ្កា សម្តែងពីទឹកចិត្តរំលឹកគុណ​ចំពោះវីរយុទ្ធជនពលី។ ក្នុងក្បួនមនុស្សស្ងាត់ៗ ទាំងនេះមានទាំងអតីតយុទ្ធជន សាច់ញាតិយុទ្ធជន​ពលីកាន់លិខិតប្រកាសមរណៈភាពតាមនិងក្តីសង្ឃឹមក្នុងការស្វែងរកសាច់ញាតិក្រោយរយៈពេលជិត ៦០ ឆ្នាំ។

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅចំកណ្តាលទឹកជំនន់មឿងថាន យុទ្ធជន កម្មាភិបាលជាង ៣៥០ នាក់នៃបញ្ជាការយោធាខេត្តឡាយចូវ នៅតែខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជួយប្រជាជន ដោយធ្វើការរួមគ្នាដើម្បីជំនះគ្រោះមហន្តរាយធម្មជាតិ។ ដោយមានទិសស្លោកថា "ដរាបណាមានប្រជាជន គឺមានអ្វីៗគ្រប់យ៉ាង" គ្រប់ទីកន្លែងដែលប្រជាជនប្រឈមមុខនឹងការលំបាក ទាហាននៃកងទ័ពអ៊ំហូ តែងតែនៅទីនោះ បម្រើប្រជាជនដោយស្មោះអស់ពីចិត្ត៕

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ដោយមានអាជីវកម្មជាច្រើន ការទទួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) មិនត្រឹមតែជាតម្រូវការសម្រាប់ការអនុលោមតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិតក្នុងគំរូផលិតកម្ម ការរចនាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាទំនើប ការកសាងម៉ាកយីហោបៃតង និងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

នៅរសៀលថ្ងៃទី ២០ ខែកក្កដា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានបើកការប្រកួតយុវជនទីក្រុងហូជីមិញឆ្នាំ ២០២៦ ស្តីពីនវានុវត្តន៍ និងការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក/ដ្រូន។ ការប្រកួតនេះមានគោលបំណងបង្កើតវេទិកាស្រាវជ្រាវ និងបច្ចេកវិទ្យាជាក់ស្តែងសម្រាប់និស្សិត ដោយរួមចំណែកដល់ការរកឃើញ និងថែទាំធនធានមនុស្សវ័យក្មេងក្នុងវិស័យយន្តហោះគ្មានមនុស្សបើក (UAV/ដ្រូន) បំពេញតាមតម្រូវការនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតទាប។

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

នៅថ្ងៃទី ១៨ ខែ កក្កដា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅតំបន់ឧទ្យាន ឡេ ធីរៀន (សង្កាត់ ហ្វាហ៊ឹង) ចំនួនសរុបអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅទីនេះកើនឡើងដល់ចំនួន ១០០ គ្រោងអដ្ឋិធាតុនិងគ្រោង​អដ្ឋិ​ធាតុរួមចំនួន​ ២។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

រសៀលថ្ងៃទី ១៧ ខែ កក្កដា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ដឹកនាំក្រុមការងារមជ្ឈិមអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹក​វិញ្ញាណក្ខន្ធវីរយុទ្ធជន​ពលីនិងអញ្ជើញសួរសុខទុក្ខ ត្រួតពិនិត្យការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

នៅល្ងាចថ្ងៃទី១៧ ខែកក្កដា នៅទីលាន ២/៤ ពិធីបុណ្យសមុទ្រ ខាញហ្វា ក្រោមប្រធានបទ "ពណ៌នៃមហាសមុទ្រ - ឈានដល់កម្រិតអន្តរជាតិ" បានបើកជាផ្លូវការ។ ពិធីនេះមានវត្តមានលោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានរដ្ឋវៀតណាម សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម តំណាងការទូតមកពីប្រទេសផ្សេងៗប្រចាំនៅវៀតណាម និងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិច្រើនកុះករ។

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

នៅរសៀលថ្ងៃទី១៧ ខែកក្កដា លោក ហូ ក្វឹកយុង ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកា "ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត" រៀបចំឡើងដោយវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍបៃតង និងធ្វើបរិវត្តកម្មឌីជីថលវៀតណាម (IGD) សហការជាមួយសាកលវិទ្យាល័យ និងសាលាជាច្រើន។

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

នៅថ្ងៃទី ១៦ ខែ កក្កដា គណៈកម្មាធិការបង្គាប់ការស្តីអំពីការស្វែងរក ការប្រមូលផ្តុំ និងការកំណត់​អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្ត កាម៉ៅ បានរៀបចំកិច្ចប្រជុំដើម្បីដកពិសោធន៍ការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃ និងយប់ជំរុញយ៉ាងខ្លាំងក្លាការស្វែងរក ការប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" នៅលើ​ភូមិសាស្រ្តខេត្ត។

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

នៅឃុំតំបន់ភ្នំ មូកាង​ចាយ ខេត្ត ឡាវ​កាយ លេខាសាខាបក្ខភាគភូមិ គុង​ ១១ (មុនពេលរួម​បញ្ចូល) ស៊ុង​ អាមួ ដោយមានការប្រឹងប្រែងប្តេជ្ញាចិត្តរួមជាមួយនឹងកម្លាំងចិត្តដ៏អស្ចារ្យបានឆ្លងផុតពី​ការល្បួងលួងលោមនិងតូចចិត្តដើម្បីក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយខំប្រឹងប្រែងក្លាយជាអ្នកមាន​មានប្រជាប្រិយភាពក្នុង​សហគមន៍។