ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំវៀតណាម តំបន់បងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករក៏មានភាពអ៊ូអរជាមួយនឹងសម្រស់និទាឃរដូវថ្មី។ វាលស្រែកំពុងឈានដល់រដូវប្រមូលផល ភូមិរបរប្រពៃណីកំពុងមមាញឹកសម្រេចផលិតផល ហើយផ្លូវជនបទត្រង់ផ្លឹងក្រាលដោយកៅស៊ូឆ្លងកាត់ភូមិនានា ដោយមានផ្ទះសង់ថ្មីទំនើបៗ ជាប់ៗគ្នា។ បរិយាកាសកាន់តែរីករាយថែមទៀត នៅពេលប្រជាជន ខ្មែរ នៅទីនេះចូលរួមអំណរពិធីបុណ្យចូលឆ្នាំវៀតណាមក្នុងលក្ខខណ្ឌសម្បូរសប្បាយ ហើយពោរពេញដោយភាពកក់ក្តៅ។

សម្រស់និទាឃរដូវថ្មីនៅលើភូមិសិប្បកម្មប្រពៃណី

ក្នុងឱកាសនេះ អញ្ជើញមកកាន់ឃុំ ធន់ហ្វា ទីក្រុង កឹនធើ កន្លែងមានបងប្អូនជនជាតិ ខ្មែរមានអត្រាប្រជាជនចំនួន ៧៤,១៤% អាចចំណាប់អារម្មណ៍យ៉ាងច្បាស់អំពីភាពរស់រានថ្មីផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភនៃកម្មវិធីគោលដៅជាតិ។ ក្រៅពីវាលស្រែ ដំណាំបន្លែបង្ការធ្លាប់ស្គាល់ ប្រជាជននៅទីនេះនៅតែបន្តថែរក្សា អភិវឌ្ឍសិប្បកម្មប្រពៃណីដូចជាការត្បាញបន្ទោះ និងការគូរគំនូរលើកញ្ចក់។ សិប្បកម្មទាំងនេះមិនត្រឹមតែផ្តល់ប្រភពចំណូលស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងមានតម្លៃវប្បធម៌ពិសេសជាប់ទាក់ទងយ៉ាងជ្រៅនឹងជីវភាពរស់នៅបន្តជាច្រើនជំនាន់មកហើយ។

3a-xuan-phumsoc.jpg
ដោយដៃទាំងគូដ៏រហ័សរហួន ហើយប៉ិនប្រសប់ អ្នកស្រី ហ្វ៊ិញ ធីយ៉ាន បង្កើតបានផលិតផលមានគុណភាពខ្ពស់ និងមានសោភ័ណភាពដ៏ប្រណិត។
3b-xuan-phumsoc.jpg
ទោះបីជាសិប្បកម្មត្បាញបន្ទោះមិនចំណាយកម្លាំងពលកម្មច្រើនក៏ដោយ តែមានច្រើនដំណាក់កាល ហើយទាមទារភាពល្អិតល្អន់ ការប្រុងប្រយ័ត្ន ប្តេជ្ញាចិត្តខ្ពស់ជាមួយរបរ។

តួយ៉ាង ក្រុមគ្រួសាររបស់លោក ហ្វ៊ិញ ហ្វាង យៀវ និងអ្នកស្រី ហ្វ៊ិញ ធី យ៉ាន នៅភូមិ ភឿក ក្វើយ ឃុំ ធន់ហ្វា ទីក្រុង កឹនធើ កំពុងមមាញឹកនឹងបន្ទះឫស្សី បន្ទះពក។ ដៃទាំងគូដ៏រហ័សរហួនត្បាញកន្ត្រក កញ្ឆេ។

លោក ហ្វ៊ិញ ហ្វាង យៀវ ចែករំលែកថា៖ “រីឯមុខរបរនេះ ទោះបីការងារធ្វើស្រាលក៏ដោយ ប៉ុន្តែត្រូវចំណាយពេលវេលានិងច្រើនដំណាក់កាល ទាមទារឱ្យសិប្បករមានភាពហ្មត់ចត់ ប្រុងប្រយ័ត្ន ហើយដក់អារម្មណ៍យ៉ាងពិតប្រាកដចំពោះការងារ។ ក្នុងមួយខែៗ ខ្ញុំលក់ផលិតផលបានពីរដង ដោយរកបានប្រហែល ៥ លានដុង ភាគច្រើនតាមរយៈចំណាយកម្លាំងពលកម្មយកផលជំនិញ។ ដោយសារប្រាក់ចំណូលស្ថិរភាពនេះ ខ្ញុំអាចផ្គត់ផ្គង់គ្រួសារបានកាន់តែប្រសើរឡើង”។

5a-xuan-phumsoc.jpg
សិប្បការិនី ឡឹម ធី ផេន (អាយុ ៧៥ ឆ្នាំ) ​ខំ​បិត​បន្ទោះ​​ឫស្សី​នីមួយៗ​ដើម្បី​ត្បាញ​ជា​កញ្ឆេ ​ធានា​​ផលិតផល​មាន​ភាព​ធន់​និង​ស្រស់​ស្អាត។

នៅមិនឆ្ងាយប៉ុន្មាន នៅក្បែរគុម្ពឫស្សីមួយ ក្រុមគ្រួសារសិប្បការិនី ឡឹម ធី ផេន (អាយុ ៧៥ ឆ្នាំ) នៅតែព្យាយាមត្បាញកញ្ឆេ។ ដោយដៃទាំងគូដ៏ប៉ិនប្រសប់ ដ៏ជំនាញ គាត់រក្សាចំណង់ចំណូលចិត្តបង្កើតបានជាផលិតផលមានគុណភាពខ្ពស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំវៀតណាម ចំនួនការបញ្ជាទិញកើនឡើងគួរឱ្យកត់សម្គាល់ ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ក្នុងការវេចខ្ចប់ និងការដឹកជញ្ជូនទំនិញនៅដើមនិទាឃរដូវ។

“មូយជីវិតផ្សារភ្ជាប់ជាមួយរបរត្បាញបន្ទោះ ពេលនេះអាយុកាន់តែចាស់ហើយ ខ្ញុំនៅផ្ទះលៃពេលមើលថែចៅៗ រកប្រាក់ចំណូលបន្ថែម រក្សាសិប្បកម្មប្រពៃណីរបស់គ្រួសារ ស្របពេលរកចំណូលសេដ្ឋកិច្ចគ្រួសារ។ ពីមុន មុខរបរនេះផ្តល់ប្រាក់ចំណូលសមរម្យ ប៉ុន្តែឥឡូវនេះគ្រាន់តែគ្រប់សម្រាប់ការចំណាយប្រចាំថ្ងៃប៉ុណ្ណោះ។ ដោយសារឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋានក្នុងការធ្វើឱ្យទីផ្សារមានស្ថិរភាព ទើបសិប្បកម្មបានក្លាយជាចីរភាព ហើយកំពុងត្រូវបានអភិរក្ស។ បច្ចុប្បន្ននេះ អ្នកនៅត្បាញបន្ទោះភាគច្រើនជាមនុស្សចាស់ ខណៈយុវជនជំនាន់ក្រោយកំពុងងាកចេញពីការត្បាញបន្ទោះកាន់តែឆ្ងាយ” លោកយាយ ផេន រៀបរាប់។

7-xuan-phumsoc.jpg
សិប្បការិនី ទ្រៀវ ធីវូយ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើរាល់ស្នាមជក់នៃគំនូរលើកញ្ចក់ រួមចំណែករកប្រាក់ចំណូលគ្រួសារ ហើយក៏រក្សា ផ្សព្វផ្សាយលក្ខណៈវប្បធម៌ពិសេសរបស់តំបន់តាមរយៈវណ្ណកម្មគំនូរប្រពៃណីនីមួយៗ។
6-xuan-phumsoc.jpg
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅខ្លោងទ្វារសហករណ៍ត្បាញឫស្សី ធុយទ្វៀត (ឃុំ ធន់ហ្វា ទីក្រុង កឹនធើ) ជាកន្លែងតម្លៃឫស្សីកំពុងត្រូវបានបើកចេញបន្តិចម្តងៗតាមរយៈការអភិវឌ្ឍទេសចរណ៍ភូមិសិប្បកម្ម។

លោក ត្រឹន ង៉ុក ថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ធន់ហ្វា ទីក្រុង កឹនធើ បានឲ្យដឹងថា អនុវត្តកម្មវិធីឃុំមួយផលិតផលមួយ (OCOP) បច្ចុប្បន្នឃុំមានផលិតផលពីរទទួលបានស្តង់ដារផ្កាយ ៣ គឺផ្លែទន្លាប់របស់គ្រួសារអាជីវកម្ម ថាញ់ស៊ន់ (ភូមិ ភឿកក្វើន) និងឧបករណ៍នេសាទប្រពៃណីរបស់សហករណ៍ត្បាញបន្ទោះ ធុយទ្វៀត។

ដើម្បីរក្សាមុខរបរត្បាញប្រពៃណីឲ្យនៅគង់វង្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបានអនុវត្តដំណោះស្រាយជាក់ស្តែងជាច្រើន ដូចជាការរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករជនបទ ឧបត្ថម្ភប្រជាជនក្នុងការទទួលបានប្រាក់កម្ចីអនុគ្រោះ ការស្វែងរកទីផ្សារស្ថិរភាពសម្រាប់ផលិតផល ការតភ្ជាប់ផលិតផលសិប្បកម្មជាមួយនឹងការអភិវឌ្ឍទេសចរណ៍ក្នុងស្រុក។ ជាលទ្ធផល ទិដ្ឋភាពនៃភូមិសិប្បកម្មនៅទីនេះកំពុងមានភាពប្រសើរឡើងជាលំដាប់ នាំមកនូវក្តីសង្ឃឹមសម្រាប់និទាឃរដូវដ៏រុងរឿងនៃឃុំ ធន់ហ្វា។

និទាឃរដូវឈានមកដល់ ភូមិស្រុកផ្លាស់ប្តូរភាពរស់រានថ្មី

ក្រោមកម្តៅថ្ងៃពណ៌មាសដ៏កក់ក្តៅ បរិយាកាសផលិតកម្មនៅឃុំ អាននិញ ទីក្រុង កឹនធើ មានភាពមមាញឹក។ មានគ្រួសារកំពុងចូលដល់រដូវប្រមូលផល គ្រួសារខ្លះទើបតែបញ្ចប់រដូវដាំដុះ ហើយមានគ្រួសារជាច្រើនទៀតកំពុងមមាញឹកក្នុងការរៀបចំដីសម្រាប់ដាំដុះ។ ដោយសារការប្រមូលផលអំណោយផល ប្រជាជនមានក្តីរំភើប ហើយមានក្តីសង្ឃឹមសម្រាប់ឆ្នាំផលិតកម្មដ៏សម្បូរសប្បាយ អំណោយផលទ្វេដង។

9-xuan-phumsoc.jpg
ផ្លូវជនបទត្រង់ផ្លឹងក្រាលដោយបេតុងឆ្លងកាត់ភូមិនានា
8-xuan-phumsoc.jpg
អ្នកស្រី ត្រាង ធី អ៊ីន រស់នៅភូមិ យ៉ុងជូ ឃុំ អាននិញ ទីក្រុង កឹនធើ កំពុងសាបដាំពូជស្ពៃមើមនៅលើដីចម្ការរបស់ខ្លួន។

អ្នកស្រី ត្រាង ធី អ៊ីន រស់នៅភូមិ យ៉ុងជូ ឃុំ អាននិញ ទីក្រុង កឹនធើ កំពុងព្យាយាមធ្វើការក្រោមកម្តៅព្រះអាទិត្យនិទាឃរដូវដ៏ស្រទន់ ដំណក់ញើសលើថ្ងាសសម្របជាមួយចង្វាក់ដៃដាក់គ្រាប់ពូជស្ពៃមើមនៅលើចម្ការរបស់ខ្លួន។

ដោយមានផ្ទៃដីជាង ១.០០០ ម៉ែត្រការ៉េ ដាំដុះដំណាំពីររដូវក្នុងមួយឆ្នាំ គួបផ្សំជាមួយនឹងការចិញ្ចឹមគោយកសាច់ ធ្វើស្រែ គ្រួសារអ្នកស្រីទទួលបានប្រាក់ចំណេញជាង ១០០ លានដុងជារៀងរាល់ឆ្នាំ។ ជាពិសេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ពៃមើមស្រស់ត្រូវបានពាណិជ្ជករប្រមូលទិញដោយផ្ទាល់ចម្ការ ពាំនាំមកនូវអត្ថប្រយោជន៍ជាច្រើន ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារមានស្ថិរភាព សន្យាថានឹងមាននិទាឃរដូវមួយប្រកបដោយកម្លាំងរស់រាន និងរីកចម្រើន។

ដោយមានដីទំហំ ៣ កុង ពីមុនធ្លាប់ប្រើសម្រាប់ដាំសណ្តែកសៀង និងឪឡឹកសម្រាប់ទីផ្សារចុងឆ្នាំ ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំកន្លងមកនេះ ក្រុមគ្រួសាររបស់លោក យ៉ាញ់ អ៊ាក់ (ភូមិ កំពង់ទ្រព្យ អា ឃុំ អាននិញ) បានប្រើប្រាស់ដីទំនេរដើម្បីដាំផ្កាដង្គប់សម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ដោយមានបរិមាណដំបូងប្រហែល ២.០០០ ផើង។

10b-xuan-phumsoc.jpg
លោក យ៉ាញ់ អ៊ាក់ កំពុងស្រោចទឹក និងថែទាំឪឡឹក ដើម្បីរៀបចំសម្រាប់ទីផ្សារបុណ្យចូលឆ្នាំខាងមុខនេះ។

ដោយឃើញថាការដាំផ្កាប្រភេទនេះផ្តល់ផលចំណេញសេដ្ឋកិច្ចខ្ពស់ជាងបើប្រៀបធៀបទៅនឹងការដាំឪឡឹក ឆ្នាំនេះលោកក្លាហានហ៊ានទុកដីស្ទើរតែទាំងអស់ដើម្បីដាំផ្កាដង្គប់ដោយមានចំនួនជាង ៧.០០០ ផើង កើនឡើងបីដងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ តម្លៃលក់ប្រែប្រួលទៅតាមឆ្នាំនីមួយៗ ចាប់ពី ២០០.០០០ ដល់ ៣០០.០០០ ដុងក្នុងមួយផើងធំ។

img-8185.jpg
គោលបំណងបំពេញតម្រូវការទីផ្សារបុណ្យចូលឆ្នាំ គ្រួសារលោក យ៉ាញ់អ៊ាក់ ដាំផ្កាជាច្រើនប្រភេទដូចជា ផ្កាដង្គប់ ផ្កាស្បៃរឿង និងផ្កាជាច្រើនប្រភេទទៀត។
img-8206.jpg
លោក យ៉ាញ់ អ៊ាក់ ត្រួតពិនិត្យគុណភាព និងការអភិវឌ្ឍនៃផ្កា មុនពេលនាំចេញលក់លើទីផ្សារសម្រាប់បុណ្យបុណ្យចូលឆ្នាំ។

លោក យ៉ាញ់ អ៊ាក់ រំពឹងថា ឆ្នាំនេះតម្លៃនឹងកាន់តែអំណោយផលជាង។ ផ្កាភាគច្រើនត្រូវបានលក់ទៅឱ្យពាណិជ្ជករ ផ្គត់ផ្គង់ទីផ្សារផ្កានៅក្នុងសង្កាត់សុកត្រាំង ទីផ្សារផ្កាផ្សេងទៀតនៅក្នុងឃុំ សង្កាត់នានាក្នុងតំបន់។ ក្រៅពីផ្កាដង្គប់ លោកក៏ដាំរុក្ខជាតិលម្អ ផ្កាកង ១០០ ដើម និងឪឡឹកផងដែរ រួមចំណែកផលិតផលចម្រុះសម្រាប់ទីផ្សារចុងឆ្នាំ។

“ការអនុវត្តគំរូដាំដុះផ្កាដង្គប់តម្រូវឱ្យមានបច្ចេកទេសជាងបើប្រៀបធៀបទៅនឹងដំណាំប្រពៃណី។ រយៈពេលដាំដុះមានប្រហែល ៥ ខែមុនពេលប្រមូលផល ក្នុងអំឡុងពេលនោះកសិករអនុវត្តបច្ចេកទេសអុជអំពូលភ្លើងដើម្បីគ្រប់គ្រងពេលវេលាចេញផ្កា ដោយធានាផ្ការីកទាន់ពេលវេលាសម្រាប់បុណ្យចូលឆ្នាំ”​ លោក យ៉ាញ់ អ៊ាក់ ចែករំលែក។

14-xuan-phumsoc.jpg
វាលស្រែកំពុងឈានចូលរដូវច្រូតកាត់ ហើយបរិយាកាសការងារដ៏មមាញឹកវាលស្រែនៅថ្ងៃចុងឆ្នាំ។
15-xuan-phumsoc.jpg
ពាណិជ្ជករប្រមូលទិញស្រូវដោយផ្ទាល់នៅវាលស្រែ ក្នុងតម្លៃស្ថិរភាព ជួយកសិករមានអារម្មណ៍សុវត្ថិភាព និងរីករាយឆ្នាំថ្មី។

ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រួមជាមួយនឹងការរួបរួមប្រជាជនស្រុះចិត្តគំនិត ជីវភាពរស់នៅប្រជាជន ខ្មែរ កាន់តែមានភាពប្រសើរឡើង។ ភូមិស្រុកផ្លាស់ប្តូរមុខមាត់ថ្មី ពោរពេញដោយក្តីសង្ឃឹមទៅអនាគត ដោយសារតម្លៃវប្បធម៌ប្រពៃណីត្រូវបានថែរក្សា ហើយជីវភាពរស់នៅសម្ភារៈ និងស្មារតីរបស់ប្រជាជនកើនឡើងជាលំដាប់៕

ផលិតដោយ៖ សឺន ហេង

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។