កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ក្រុមការងាររបស់ក្រសួងជនជាតិនិងសាសនា ដឹកនាំដោយលោកអនុរដ្ឋមន្ត្រី អ៊ី វិញទើរ៍ បានអញ្ជើញមកសួរសុខទុក្ខនិងប្រគល់អំណោយបុណ្យចូលឆ្នាំជូនបងប្អូនជនជាតិភាគតិចនៅទីក្រុង កឹនធើ។
ក្រុមការងារបានប្រគល់អំណោយចំនួន ២៩ ចំណែកជូនដល់អ្នកមានប្រជាប្រិយភាពនិងអំណោយចំនួន ១០៨ ចំណែកជូនដល់បណ្តាក្រុមគ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាកលំបិននៅឃុំពីរគឺ ភូតឹម និង មីហឿង។ អំណោយមួយចំណែកៗ មិនត្រឹមតែមានតម្លៃខាងសម្ភារៈប៉ុននោះទេ ថែមទាំងជាការលើកទឹកចិត្ត បញ្ញើទំទុកចិត្ត ការរំពឹងទុកថាមាមីងបងប្អូននឹងបន្តខិតខំប្រឹងប្រែងពលកម្មផលិតកម្មដើម្បីឈោងឈានឡើងកសាងជីវភាពកក់ក្តៅសម្បូរសប្បាយទៀតផង។
នៅតាមគោលដៅដែលអញ្ជើញទៅដល់នីមួយៗ លោកអនុរដ្ឋមន្ត្រី អ៊ី វិញទើរ៍ សួរសុខទុក្ខជីវភាព ស្ថានភាពផលិតកម្មនិងការប្រជុំជីវភាពរបស់មាមីងបងប្អូនយ៉ាងដិតដល់ ស្របពេលនោះដែរផ្តាំផ្ញើជូនពរបងប្អូនជនជាតិទទួលបុណ្យចូលឆ្នាំសប្បាយរីករាយ កក់ក្ដៅនិងសុវត្ថិភាព។
អនុរដ្ឋមន្ត្រីសម្តែងគោលបំណងចង់អ្នកមានប្រជាប្រិយភាពនឹងបន្តពង្រីកតួនាទីស្នូល ជាគំរូក្នុងការចលនាប្រជាជនឱ្យអនុវត្តតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋយ៉ាងល្អ ផ្តើមពីនោះរួមវិភាគទានយ៉ាងសកម្មចូលក្នុងកិច្ចការអភិវឌ្ឍស្រុកកំណើតកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។
អាជ្ញាធរមូលដ្ឋានសន្យានឹងគិតគូរដល់ជីវភាពបងប្អូនជនជាតិភាគតិចឱ្យកាន់តែល្អថែមទៀត រួមចំណែកដល់ការរក្សាខ្ជាប់ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រទីក្រុង៕
អត្ថបទ៖ ទ្រុងកៀន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ