មាមីងបងប្អូននៅទីនេះពិតជាត្រេកអរមែន។ បង យ៉ាង អាចាវ ប្រជាជនម្នាក់ក្នុងភូមិ ហួយយ៉ាវ ចែករំលែកថា បងប្អូនជនជាតិមានការរំភើបរីករាយយ៉ាងខ្លាំង ហើយសង្ឃឹមថារដ្ឋនឹងវិនិយោគលើបណ្តាញអគ្គិសនីជាតិក្នុងពេលឆាប់ៗ នេះ ដើម្បីមាមីងបងប្អូនបានភ្ជាប់ខ្លួននឹងអ្វីដែលល្អៗ ចំណេះដឹងថ្មីៗ ជួយប្រជាជនឈោងឈានឡើងរួចផុតពីភាពក្រីក្រ។
“មានអគ្គិសនី ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិនឹងផ្លាស់ប្តូរទៅរកភាពប្រសើរឡើង យុវជនជំនាន់ក្រោយអាចទទួលបានព័ត៌មាន សិក្សារៀនសូត្រកាន់តែប្រសើរឡើងថែមទៀត ។ល។” ប្រធានភូមិ ហួយយ៉ាវ យ៉ាង អាជូនិយាយដូច្នេះ។
ការវិនិយោគលើគម្រោងអគ្គិសនីទាំងឡាយក្នុងគោលបំណងលុបបំបាត់ “ភូមិស” អំពីភ្លើងអគ្គិសនីបានដោះស្រាយការលំបាកលំបិន ទើសទាក់ ចំណុចកកស្ទះក្នុងដំណាក់កាលដំបូងដំណើរការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតទាន់ពេលវាលា ធានាបាននូវការអនុវត្តដោយរលូន មានប្រសិទ្ធភាព មិនត្រូវដាចរយៈ។ ពន្លឺភ្លើងអគ្គិសនីគ្របដណ្តប់ភូមិនិគមតំបន់ជ្រៅ តំបន់ឆ្ងាយទាំងអស់បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខការពារជាតិនៅតំបន់ព្រំដែននៃមាតុភូមិ៕
អត្ថបទនិងរូបថត៖ ង្វៀនអ្វាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ