នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

សកម្មភាពនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ រួមចំណែកដល់ការថែទាំជីវភាព​របស់​ប្រជាជន និងរឹតបន្តឹងការទំនាក់ទំនងរវាងកងទ័ពនិងប្រជាជននៅជួរមុខមាតុភូមិ។

mang-tet-don-ba-con-vung-bien-gioi-3.jpg
លោក ង៉ូ ស្វឹនថាំង (ខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដាណាំង ជូនអំណោយដល់ប្រជាជននៅ​ឃុំព្រំដែន ហ៊ុងសឺន ក្នុងកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ”។

កម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” ត្រូវបានប្រារព្ធឡើងជាមួយនឹង​សកម្មភាពសម្បូរបែប សំដៅឆ្លើយតបតាមតម្រូវការរបស់ប្រជាជនតំបន់ជាយដែន។ នៅកណ្តាលឃុំ ក្រុមថែទាំ​សុខភាពរបស់កងទ័ពការពារព្រំដែនបានរៀបចំការពិនិត្យជំងឺ ពិគ្រោះយោបល់អំពីបញ្ហាសុខភាព ជូនឱសថឥត​គិតថ្លៃរាប់រយលើក ផ្តោតសំខាន់គឺមនុស្សចាស់ ស្ត្រីនិងកុមារ។ ទន្ទឹមនោះ គំរូ “ជាងកាត់សក់កងទ័ពការពារ​ព្រំដែន” តូបតម្លៃសូនដុងនាបុណ្យចូលឆ្នាំថ្មី វេចនំអន្សម និងល្បែងប្រជាប្រិយត្រូវបានរៀបចំឡើងព្រមៗគ្នា បង្កើតបរិយាកាសរីករាយ កក់ក្តៅសម្រាប់ប្រជាជននៅជាយដែនក្នុងអំឡុងពេលបុណ្យចូលឆ្នាំជិតមកដល់។

mang-tet-don-ba-con-vung-bien-gioi-1.jpg
គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

ក្នុងឱកាសនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង រួមជាមួយនឹងអង្គភាពដៃគូរបស់ខ្លួនបាន​ឧបត្ថម្ភសាងសង់ផ្ទះជូនបណ្តាក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ជូនមធ្យោបាយសម្រាប់បម្រើការថែទាំ​សុខភាពបឋម ឧបត្ថម្ភកូនពូជដើម្បីជួយប្រជាជនអភិវឌ្ឍជីវភាពប្រកបដោយស្ថិរភាព។ អំណោយនាបុណ្យ​ចូលឆ្នាំថ្មីរាប់ពាន់ចំណែកក៏ត្រូវបានជូនដោយផ្ទាល់ដៃដល់ក្រុមគ្រួសារក្រីក្រ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌ​គោលនយោបាយ អ្នកមានកិត្យានុភាពក្នុងសហគមន៍ និងប្អូនៗសិស្សស្ថិតក្នុងស្ថានភាពលំបាកក្នុងឃុំ ហ៊ុងសឺន។

mang-tet-don-ba-con-vung-bien-gioi-2.jpg
កម្មវិធីសិល្បៈ “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំព្រំដែន ហ៊ុងសឺន ទីក្រុង ដាណាំង។
mang-tet-don-ba-con-vung-bien-gioi-5.jpg
សកម្មភាពលេងកម្សាន្តត្រូវបានរៀបចំឡើងនៅក្នុងកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅ​ដល់បេះដូងអ្នកភូមិ”។
mang-tet-don-ba-con-vung-bien-gioi-4.jpg
ការសម្តែងផ្លាស់ប្តូរសិល្បៈ វៀតណាម - ឡាវ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែន​ផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅក្នុងឃុំព្រំដែន ហ៊ុងសឺន។

កម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” ក៏រួមចំណែកដល់ការផ្សព្វផ្សាយ​ស្មារតីសាមគ្គី និងការចែករំលែក បញ្ជាក់ពីតួនាទីស្នូលរបស់កងទ័ពការពារព្រំដែនផងដែរ។ ឆ្លងតាមរយៈនោះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរ និងប្រជាជនឃុំព្រំដែន ហ៊ុងសឺន បន្តរួមចិត្តរួមគំនិតរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ការពារអធិបតេយ្យភាពព្រំដែនជាតិយ៉ាងរឹងមាំ ឆ្ពោះទៅរកនិទាឃរដូវមួយដ៏សុខសាន្តត្រាណ និងរីកចម្រើនរុងរឿង៕

អត្ថបទ និងរូបថត៖ ខ្វាចឿង
ប្រែសម្រួល៖ ចន្ថា

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

ការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ឃុំទាំងឡាយតំបន់ភ្នំខេត្ត កាវបាំង កំពុងខិតខំដោះស្រាយការលំបាកលំបិន ពាំនាំបច្ចេកវិទ្យាឌីជីថលចូលបម្រើដល់ជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

នាយប់នៃថ្ងៃទី ២២ ខែ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌វិចិត្រសិល្បៈខេត្ត តីនិញ (សង្កាត់ តឹននិញ) មន្ទីរវប្បធម៌ កីឡា និង​ទេសចរណ៍ខេត្ត តីនិញ សហការជាមួយនាយកដ្ឋានហាត់ប្រាណកីឡា វៀតណាម រៀបចំពិធីបើក​ការ​ប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

រួមជាមួយនឹងប្រទេសទាំងមូល ខេត្ត ឡាយជៅ កំពុងអនុវត្តការរៀបចំ ពង្រឹងភូមិ និគម ក្រុមប្រជាការពារក្រុង។ បងប្អូនបណ្តាជនជាតិទទួលយកគោលការណ៍ធំយ៉ាងរីករាយរបស់បក្ស រដ្ឋ ដើម្បីឆ្លើយតបតម្រូវការក្នុងស្ថានភាពថ្មី លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចមូលដ្ឋាន ប្រិតសំចៃថវិកានិងបម្រើប្រជាជនកាន់តែល្អថែមទៀត។

សង្គមូបនីយកម្មប្រភពកម្លាំងគិតគូរប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ

សង្គមូបនីយកម្មប្រភពកម្លាំងគិតគូរប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ

អនុវត្តគោលនយោបាយគិតគូរអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិយាយដោយឡែក ប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយនិយាយរួម អំឡុងពេលកន្លង គ្រប់លំដាប់ថ្នាក់ ផ្នែកនៅខេត្ត អានយ៉ាង បង្កើនការចលនាសប្បុរសជនឧបត្ថម្ភថវិការាប់រយពាន់លានដុងបន្ថែមអនុវត្តបណ្តាសកម្មភាពសុខុមាលភាពសង្គម កសាងស្ពាន ផ្លូវគមនាគមន៍ ផ្ទះលំនៅជូនប្រជាជនមានស្ថានភាពលំបាកលំបិនក្នុងខេត្ត។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។