បង ស៊ុង បាឌៅ ភូមិ ផាមឹត ឃុំ ញ៉ូនម៉ាយ រំភើបចិត្តឱ្យដឹងថា ប្រភពសម្ភារសំណង់អំពីឈើដើម្បីសង់ផ្ទះក៏គ្រួសារ បានរៀបចំតាំងពីច្រើនខែមុន ជាទូទៅយកពីផ្ទះចាស់ដែលត្រូវទឹកជំនន់កួចរសាត់ទៅ ទិញពីប្រជាជនក្នុងភូមិនិងសាច់ញាតិ បងប្អូនវង្សត្រកូលឧបត្ថម្ភបន្ថែម។ ក្រៅពីនេះ គ្រួសារក៏សន្សែសន្សំបានថវិកាមួយចំណែកពីប្រភពឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាននិងសកម្មភាពសប្បុរសធម៌ស្ម័គ្រចិត្តរបស់បណ្តាក្រុមសប្បុរសធម៌ស្ម័គ្រចិត្តទាំងក្នុងនិងក្រៅខេត្តក្នុងអំឡុងពេលក្រោយពីគ្រោះមហន្តរាយធម្មជាតិ។ ព្រោះហេតុដូច្នោះហើយការសាងសង់ផ្ទះនឹងមិនជួបការលំបាកលំបិន ឧបសគ្គធំដុំនោះទេ។ សង្ឃឹមថាគ្រួសារនឹងបញ្ចប់ការសាងសង់ផ្ទះក្នុងពេលឆាប់ៗ នេះ ដើម្បីក្តីត្រេកអរទទួលបុណ្យចូលឆ្នាំកាន់តែកើនឡើងថែមទៀត។
លោកវរសេនីយ៍ទោ ឡូ ទូតាយ ប្រធាននគរបាលឃុំ ញ៉ូនម៉ាយ បានឱ្យដឹងថា ដោយមានស្មារតី “នៅជិតនឹងប្រជាជន នៅជាប់នឹងប្រជាជន មានវត្តមានទាន់ពេលវេលានៅពេលដែលប្រជាជនត្រូវការ នៅពេលដែលប្រជាជនជួបការលំបាក” នៅក្នុងថ្ងៃទី ៨ ខែ កុម្ភៈ កងកម្លាំងនគរបាលឃុំ ញ៉ូនម៉ាយ បានចល័តរថយន្តចំនួន ២ គ្រឿង និងកម្មាភិបាល យុទ្ធជន កងកម្លាំងសន្តិសុខមូលដ្ឋានចំនួន ១៣ នាក់សហការជាមួយបណ្តាកងកម្លាំង ប្រជាជនមូលដ្ឋានចូលរួមជួយប្រជាជនដឹកជញ្ជូនអីវ៉ែអីវ៉ាន់ឡើងទៅកាន់តំបន់តាំងទីលំនៅឡើងវិញ។
រហូតមកដល់អំឡុងពេលបច្ចុប្បន្ន ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅតាមភូមិដែលនៅសល់ពីនោះក្នុងឃុំក៏បានសាងសង់ផ្ទះលំនៅថ្មីហើយរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់៕
អត្ថបទនិងរូបថត៖ ស៊ន់ទៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ