លោកស្រី ឌិញ ធីម៉ាយ ភូមិ រ៉ាវទ្រា ចែករំលែកថា៖ “ឆ្លងតាមរយៈការឃោសនា ខ្ញុំបានយល់របៀបវារៈនៃការបោះឆ្នោតយ៉ាងច្បាស់ យល់វិធីទម្លាក់ស្លឹកឆ្នោតហើយនឹងទៅបោះឆ្នោតត្រឹមត្រូវតាមបទប្បញ្ញត្តិ”។
លោក ង្វៀន ស៊ន់ម៉ឹន លេខាសាខាបក្សភូមិ រ៉ាវទ្រា បានឱ្យដឹងថា៖ កម្មាភិបាល បក្ខជនទៅកាន់ផ្ទះនីមួយៗ ដើម្បីឃោសនា ផ្សព្វផ្សាយច្បាប់ ផលប្រយោជន៍ កាតព្វកិច្ចរបស់ម្ចាស់ឆ្នោតដើម្បីដល់ថ្ងៃបោះឆ្នោត ធានាមាមីងបងប្អូនមានវត្តមានត្រឹមត្រូវតាមពេលវេលាកំណត់ហើយធានាសុវត្ថិភាពជាដាច់ខាត។
លោកវរសេនីយ៍ឯក ង្វៀន មៅភុក អគ្គស្នងការនយោបាយរងកងទ័ពការពារព្រំដែន ហាទិញ បានឱ្យដឹងថា កងកម្លាំងការពារព្រំដែនបានសហការរយ៉ាងស្អិតល្មួតជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន អង្គការមហាជននិងព្រឹទ្ធាចារ្យ ប្រធានភូមិ។ នៅតាមកន្លែងមានការលំបាកលំបិនច្រើនដូចជាតំបន់បងប្អូនជនជាតិ ជឹត ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពមិនត្រឹមតែជាអ្នកផ្សព្វផ្សាយព័ត៌មានប៉ុននោះទេ ថែមទាំងជាទីបង្អែកស្មារតីរបស់សហគមន៍ទៀតផង។ ពួកគាត់ជាគំរូក្នុងការអនុវត្តតាមគោលការណ៍ គោលនយោបាយ នាំមុខគេក្នុងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋ។ ការលើកស្ទួយតួនាទីរបស់អ្នកមានមានប្រជាប្រិយភាពក្នុងការបោះឆ្នោតមិនត្រឹមតែរួមចំណែកធានាអត្រាម្ចាស់ឆ្នោតចូលរួមខ្ពស់ អនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិប៉ុននោះទេ ថែមទាំងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលបន្ថែមទៀត បង្កើនការផ្សារភ្ជាប់រវាងបក្ស រដ្ឋជាមួយប្រជាជននៅតំបន់ព្រំដែនទៀតផង៕
អត្ថបទនិងរូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ