យោងតាមលោក ង្វៀន ជីខ្វា នាយករងមជ្ឈមណ្ឌល ជំនួយគតិយុត្តិ រដ្ឋលេខ ១ ខេត្ត ក្វាងង៉ាយ (មន្ទីរយុត្តិធម៌ខេត្ត) គឺជាមូលដ្ឋានមានបងប្អូន ជនជាតិភាគតិចរស់នៅច្រើន ភូមិសាស្រ្តធំទូលាយ ផ្លូវគមនាគមន៍លំបាក លំបិនបានជាការដាក់ដំណើរការជំនួយគតិយុត្តិប្រឈម ឧបសគ្គជាច្រើន។
ដើម្បីបងប្អូនជនជាតិមានចំណេះដឹងបន្ថែម មជ្ឈមណ្ឌលបានសហការ ជាមួយអាជ្ញាធរមូលដ្ឋានបើកបណ្តាថ្នាក់ហ្វឹកហ្វឺន សារគមនាគមន៍ច្បាប់ ផ្តើមពីនោះចាប់យកស្ថានភាពជាក់ស្តែង ហើយឆ្លើយតបកាន់តែកៀកជិត តម្រូវការរបស់ប្រជាជនថែមទៀត។
លើកដំបូងចូលរួមថ្នាក់ហ្វឹកហ្វឺន បង ហូ វ៉ាន់មា នៅភូមិ កឿ ឃុំ ថាញ់បុង បានឲ្យដឹងថា៖ "ដោយមានចំណេះដឹងទាំងឡាយដែលក្រេបជញ្ជក់បាន ខ្ញុំនឹងផ្ទេរបន្តទៅឱ្យកូនចៅ និងអ្នកនៅជុំវិញជិតខាង ដើម្បីអ្នករាល់គ្នា គោរព ប្រតិបត្តិច្បាប់ជាមួយគ្នា រួមចំណែកស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋាន"។
ចាប់ពីឆ្នាំ ២០២៣ ដល់ខែ កញ្ញា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលបានវិនិច្ឆ័យ ជំនួយគតិយុត្តិចំនួន ១.០០០ ករណី រៀបចំជិត ៦០ វគ្គសារគមនាគមន៍ ហ្វឹកហ្វឺននៅបណ្តាតំបន់បងប្អូនជនជាតិភាគតិច ទាក់ទាញអ្នកចូលរួម ជាង ៦.៥០០ លើកនាក់៕
អត្ថបទ និងរូបថត៖ ឌិញហឿង
ប្រែសម្រួល៖ សឺនហេង