កម្មវិធីអនុវត្តដោយគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ ភូងៀ សហការជាមួយអង្គភាពសេដ្ឋកិច្ច-ការពារជាតិ ៧៧៨ (យោធភូមិភាគ ៧) ការអនុវត្តគោលបំណងនាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់សហគមន៍ជនជាតិភាគតិច។
ចាប់ផ្តើមកម្មវិធីប្រជាជនរួមគ្នាចម្អិនអាហារប្រពៃណីដូចជា៖ បាយក្រឡាន សម្លប្រូង សាច់អាំង។ល។ បន្ទាប់មក ការសម្តែងសិល្បៈដ៏វិសេសវិសាលបង្ហាញពីអត្តសញ្ញាណជនជាតិភាគតិចដូចជាការវាយគងឃ្មោះ របាំប្រពៃណី បទចម្រៀងប្រជាប្រិយ បង្កើតបរិយាកាសរស់រវើកសម្រាប់ស្វាគមន៍ឆ្នាំថ្មី។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធី ឧត្តមសេនីយ៍ទោ ត្រឹន វិញង៉ុក លេខាធិការគណៈកម្មាធិការបក្ស ស្នងការនយោបាយយោធភូមិភាគ ៧ បានសាកសួរសុខទុក្ខ ចែករំលែកមនោសញ្ចេតនានិងជូនពរឆ្នាំថ្មីដល់សហគមន៍ជនជាតិភាគតិចក្នុងភូមិ។ ឧត្តមសេនីយ៍ទោបានបញ្ជាក់ថា វត្តមានរបស់កម្មាភិបាល យុទ្ធជនយោធភូមិភាគ ៧ មិនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះប្រជាជន នៅតំបន់ជនជាតិភាគតិចជួបការលំបាកជាច្រើនផងដែរ។ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក២០២៦ កំពុងកៀកជិត ឧត្តមសេនីយ៍ទោជូនពរប្រជាជនឱ្យមានសុវត្ថិភាព មានសុខភាពល្អ សប្បាយរីករាយ បន្តអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រដើម្បីជីវភាពរស់នៅកាន់តែស្ថិរភាពជាង។
ក្នុងឱកាសនេះ កម្មវិធីបានប្រគល់ជូនអំណោយជាក់ស្តែងក្នុងគោបំណងចែករំលែកក្តីលំបាកលំបិនជាមួយក្រុមគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ។ ស្នងការនយោបាយនៃយោធភូមិភាគ ៧ បានបរិច្ចាគអំណោយចំនួន ១០០ ចំណែក អង្គភាពសេដ្ឋកិច្ច-ការពារជាតិ ៧៧៨ (យោធភូមិភាគ ៧) បានបរិច្ចាគអំណោយចំនួន ៥០ ចំណែកជូនប្រជាជននៅភូមិ សឺនទ្រុង ក្លឹប "គ្រាប់អង្ករមេត្តាធម៌" ក៏បានផ្តល់អំណោយជាសាច់ប្រាក់ចំនួន ៤០ ដល់គ្រួសារស្ថិតក្នុងស្ថានភាពលំបាកលំបិន...
ដោយមានវត្តមាននៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំវៀតណាមកងទ័ព និងប្រជាជន លោក យៀវ មិញ នៅភូមិ សឺនទ្រុង (ឃុំ ភូងៀ) ចែករំលែកដោយរីករាយថា៖ "ខ្ញុំពិតជារំភើបរីករាយណាស់ដែលបានឃើញកងទ័ព កម្មាភិបាល មកដល់ភូមិដើម្បីរៀបចំបុណ្យចូលឆ្នាំយ៉ាងយកចិត្តទុកដាក់។ មិនត្រឹមតែមានអំណោយប៉ុណ្ណោះទេ ប៉ុន្តែមិត្តភាពដ៏កក់ក្តៅរវាងកងទ័ព និងប្រជាជនធ្វើឱ្យយើងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ ដោយមានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ និទាឃរដូវសម្រាប់គ្រួសារខ្ញុំ និងអ្នកភូមិកាន់តែពេញបរិបូរណ៍ និងអត្ថន័យចំណងមេត្រីភាពជាង"៕
ដំណឹងនិងរូបថត៖ ក ហ្គឿយហ៍
ប្រែសម្រួល៖ សឺន ហេង