អ៊ូអរផ្សារលក់ផ្កាទីក្រុង កឹនធើ នៅពេលកៀកជិតបុណ្យចូលឆ្នាំ

ក្នុងប៉ុន្មានថ្ងៃកៀកជិតបុណ្យចូលឆ្នាំវៀតណាម បរិយាកាសនៅផ្សារផ្កានិទាឃរដូវក្នុងទីក្រុង កឹនធើ កាន់តែមមាញឹក ខណៈតូបរាប់រយកំពុងបង្ហាញផ្កាដ៏ស្រស់បំព្រង។ ផ្កាប៉េស ផ្កាអង្គាលឿង ផ្លែក្រូចខ្វិចកោងមែក ទាក់ទាញមនុស្សយ៉ាងច្រើនមកទស្សនា ហើយជ្រើសនិញ។ កសិករចម្ការកំពុងមមាញឹក ថែទាំ និងកែលម្អផលិតផលត្រៀមរៀបចំការផ្គត់ផ្គង់យ៉ាងសកម្មដើម្បីបំពេញតម្រូវការទំនិញចុងឆ្នាំ។

img-8653.jpg
កសិករដាំផ្កាកំពុងមមាញឹកដឹកជញ្ជូនផ្កាទៅកាន់ផ្សារផ្កានិទាឃរដូវនៅ 5A សង្កាត់ ភូឡើយ ទីក្រុងកឹនធើ ដើម្បីត្រៀមខ្លួនសម្រាប់បំពេញតម្រូវការទិញទំនិញក្នុងឱកាសបុណ្យចូលឆ្នាំ។

នៅតំបន់ប្រជុំជន 5A (សង្កាត់ ភូ លើយ) និង​តំបន់​វប្បធម៌​ ហូ នឿក ង៉ត (សង្កាត់ សុកត្រាំង) ផ្កា​ប្រពៃណី​គ្រប់ប្រភេទដូចជា​ផ្កា​អង្គា​លឿង ផ្កា​ប៉េស ផ្កាស្បៃរឿង​នៅ​តែ​បន្ត​លេចធ្លោ។ ផ្កា​ទាំងនេះ​ត្រូវបាននិយមចូលចិត្ត​ក្នុង​អំឡុង​ពេល​បុណ្យចូលឆ្នាំវៀតណាម ពី​ព្រោះតំណាង​ឲ្យ​សំណាងល្អ ទ្រព្យសម្បត្តិ និង​វិបុលភាព។​

ជាពិសេសនៅឆ្នាំនេះ ឈ្មួញលក់ផ្កាខ្នាតតូចតាមបណ្តោយប្របមាត់ទន្លេ នៅតំបន់ផ្សារសុកត្រាំង ត្រូវបានគណៈគ្រប់គ្រង គណៈកម្មាធិការប្រជាជនសង្កាត់បានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់វប្បធម៌ ហូ នឿក ង៉ត។ តូបលក់ផ្ការាប់សិបត្រូវបានរៀបចំ និងដាក់តាំងបង្ហាញយ៉ាងស្អាតនៅទីនេះ ជួយសម្រួលដល់អាតិថិជន។

img-8272.jpg
បង ង្វៀន វ៉ាន់ ណាម ម្ចាស់តូបលក់ផ្កានៅតំបន់វប្បធម៌ ហូ នឿក ង៉ត មកពីឃុំ វិញថាញ់ ខេត្ត វិញឡុង កំពុងរៀបទំនិញដើម្បីដាក់លក់ផ្កានិទាឃរដូវនៅតំបន់វប្បធម៌ ហូ នឿក ង៉ត សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ។
img-8235.jpg
បង ឡេ រ៉ូ ម៉ាន (ខាងឆ្វេង) នៅភូមិ ដៃ អ៊ុយ ឃុំ ធន់ហឹង ទីក្រុង កឹនធើ ជាអតិថិជនម្នាក់ កំពុងជ្រើសរើសផ្កានិទាឃរដូវនៅតំបន់វប្បធម៌ ហូ នឿក ង៉ត។

លោក ង្វៀន វ៉ាន់ ណាម ម្ចាស់តូបលក់ផ្កានៅតំបន់វប្បធម៌ ហូ នឿក ង៉ុត មកពីឃុំ វិញថាញ់ ខេត្ត វិញឡុង បានឲ្យដឹងថាលោកបានលក់ផ្កានៅសុកត្រាំងបានបីឆ្នាំមកហើយ។ “ពីមុន ខ្ញុំដាក់លក់នៅតំបន់មាត់ទន្លេផ្សារសុកត្រាំង។ ឆ្នាំនេះ គណៈគ្រប់គ្រងផ្សារបានរៀបចំតូបទាំងនោះឲ្យប្រមូលផ្តុំនៅក្នុងតំបន់ ហូ នឿក ង៉ត ធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អាជីវកម្ម។ លើកនេះ ខ្ញុំបាននាំយកក្រូចខ្វិចប្រហែល ១០០ ដើម ផ្កាអង្គាលឿង ១៥០ ដើម និងដើមអាល់ម៉ុនជប៉ុនដែលទើបនឹងបង្កាត់ពូជថ្មីៗមួយចំនួន” លោក ណាម មានប្រសាសន៍។

យោងតាមការកត់ត្រានៅផ្សារផ្កានិទាឃរដូវក្នុងទីក្រុង កឹនធើ ក្នុងឆ្នាំ ២០២៦ ការផ្គត់ផ្គង់នៅឆ្នាំនេះមានច្រើនក្រៃលែង ជាមួយនឹងផ្កាគ្រប់ប្រភេទ ហើយមានតម្លៃសមរម្យបំពេញតម្រូវការអាតិថិជន ចាប់ពីប្រភេទផ្កាមានតម្លៃសមរម្យរហូតដល់ប្រភេទលំដាប់ខ្ពស់។

អ្នកស្រី យ៉ាញ់ អា គៀវ នៅភូមិ កំពង់ទ្រព្យ អា ឃុំ អាននិញ (ទីក្រុង កឹនធើ) ជាម្ចាស់តូបលក់ផ្កានៅផ្សារផ្កានិទាឃរដូវ 5A (សង្កាត់ ភូឡើយ ទីក្រុង កឹនធើ) បានឲ្យដឹងថា តម្លៃ ផ្កាអង្គាលឿងមានតម្លៃចាប់ពី ២០០,០០០ ដុង ដល់រាប់សិបលានដុងក្នុងមួយដើម អាស្រ័យលើទំហំ និងរូបរាង។ ផ្កាសៃ្បរឿងលក់ក្នុងតម្លៃចាប់ពី ១៥០,០០០ ដល់ ២០០,០០០ ដុងក្នុងមួយផើង។ ទន្ទឹមនឹងនេះ ផ្កាដង្គប់ប្រពៃណី និងផ្កាដង្គប់កូរ៉េជាទូទៅមានតម្លៃចាប់ពី ២០០,០០០ ដល់ ៣០០,០០០ ដុងក្នុងមួយផើងអាស្រ័យលើទំហំ។

យោងតាមអ្នកស្រី គៀវ កម្រិតតម្លៃជាមធ្យមឆ្នាំនេះមិនមានការប្រែប្រួលច្រើនទេបើប្រៀបធៀបទៅនឹងឆ្នាំមុន។ តម្លៃនៅតែមានស្ថេរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការជ្រើសរើសផលិតផលសមស្របនឹងតម្រូវការតុបតែងក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ។

img-8323.jpg
អ្នកស្រី យ៉ាញ់ អា គៀវ (ខាងស្តាំ) នៅភូមិ កំពង់ទ្រព្យ អា ឃុំ អាននិញ (ទីក្រុង កឹនធើ) ម្ចាស់តូបផ្កានៅផ្សារផ្កានិទាឃរដូវ តំបន់ប្រជុំជន 5A សង្កាត់ ភូឡើយ កំពុងណែនាំផលិតផលរបស់ខ្លួនដល់អតិថិជន។
img-8356.jpg
អ្នកស្រី យ៉ាញ់ អា គៀវ កំពុងឧទេ្ទសនាមអតិថិជនអំពីរបៀបថែទាំផ្កានៅតូបលក់ផ្កា។
img-8379.jpg
អ្នកស្រី យ៉ាញ់ អា គៀវ កំពុងវេចខ្ចប់ផ្កាជូនអតិថិជននៅតូបលក់ផ្កា។

បង ឡេ រ៉ូ ម៉ាន នៅភូមិ ដៃ អ៊ុយ ឃុំ ធន់ហឹង ទីក្រុង កឹនធើ ចែករំលែកថា៖ "ឆ្នាំនេះ ស្ថានភាពអាកាសធាតុប្រែប្រួលស្មុគស្មាញ មានតំបន់ខ្លះផ្ការីកមុនការរំពឹងទុក តំបន់ខ្លះទៀតលិចទឹក ប៉ះពាល់ដល់ការផ្គត់ផ្គង់។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារផ្កានៅក្នុងតំបន់នៅតែធានាបាននូវពូជផ្កាចម្រុះ នៅតែមានស្ថេរភាព មានតម្លៃសមរម្យសម្រាប់ប្រជាជន។ ក្រុមគ្រួសារខ្ញុំជ្រើសរើសទិញផ្កា ស្បែរឿងចំនួន ៨ ផើងធំៗ ដើម្បីតាំងបង្ហាញលម្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រួមចំណែកដល់បរិយាកាសរីករាយ និងស្រស់ស្អាតសម្រាប់ថ្ងៃនិទាឃរដូវ"។

633643518-1661194995075085-6567736822700319630-n-1.jpg
ភ្ញៀវអញ្ជើញទស្សនានិងជ្រើសរើសផើងផ្កានិទាឃរដូវចូលចិត្តដើម្បី “នាំយកនិទាឃរដូវមកផ្ទះ” តុបតែង លម្អផ្ទះនាបុណ្យចូលឆ្នាំ។

ផ្សារផ្កាក្នុងប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំ ហើយចំនួនភ្ញៀវទស្សនានិងទិញត្រូវបានរំពឹងថានឹងបន្តកើនឡើងនៅក្នុងថ្ងៃខាងមុខ។ ផ្សារផ្កាបុណ្យចូលឆ្នាំត្រូវបានរំពឹងថានឹងមានភាពពុះពោរជាងមុន រួមចំណែកដល់បរិយាកាសរីករាយនៃការស្វាគមន៍ឆ្នាំថ្មី។ ផ្សារផ្កាមិនត្រឹមតែជាកន្លែងសម្រាប់ទិញនិងលក់ប៉ុណ្ណោះទេ ផ្សារផ្កាក៏ជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតនៃការដាក់តាំងផ្ការៀងរាល់បុណ្យចូលឆ្នាំផងដែរ៕

ផលិតដោយ៖ សឺន​ ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

សេចក្តីត្រេកអររបស់ប្រជាជនភូមិ ហួយយ៉ាវ ឃុំ មឿងមោ នៅពេលមានភើ្លងអគ្គិសនីមុនបុណ្យចូលឆ្នាំថ្មី។

នាំពន្លឺភ្លើងមកកាន់ភូមិដើម្បីបងប្អូនជនជាតិតំបន់ភ្នំសាទរទទួលបុណ្យចូលឆ្នាំពេញលេញ

នៅតាមភូមិមិនទាន់មានបណ្តាញភ្លើងអគ្គិសនីជាតិ ផ្នែកមានសមត្ថកិច្ចបានមានដំណោះស្រាយបត់បែន ខិតខំប្រឹងប្រែងដើម្បីផ្តល់អគ្គិសនីបណ្តោះអាសន្នជូនប្រជាជនសាទរទទួលបុណ្យចូលឆ្នាំដោយប្រភពអគ្គិសនីពីម៉ាស៊ីនផលិតភ្លើងអគ្គិសនីម៉ាស៊ូត។

ប្ដីប្រពន្ធបង ង្វៀន បាដាយ មានសុភមង្គលនៅមុខសំយ៉ាបផ្ទះចាប់ផ្តើមសម្រស់និទាឃរដូវនៃភូមិភាគខាងត្បូង - ខាងជើងទាំងពីរ។

បុណ្យ​ចូល​ឆ្នាំ​ដ៏​កក់ក្តៅនៃបណ្តាពលករ​ '​មានស្រុក​កំណើត ២'

នៅកណ្តាលចង្វាក់ជីវភាពរស់នៅដ៏ប្រញាប់ប្រញាល់នៃថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីឆ្នាំ មមី អដ្ឋស័ក ២០២៦ នៅពេលដែលហ្វូងមនុស្សណែនណាន់តាន់តាប់ធ្វើដំណើរចុះឡើងទៅស្រុកកំណើតមូលមីគ្រួសារ នៅតែមានពលករទាំងឡាយនៅដែនដីតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាល អានយ៉ាង ជ្រើសរើសស្នាក់នៅបន្តឯ "ស្រុកកំណើតទី ២"។

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ខេត្ត វិញឡុង កំពុងជំរុញយ៉ាងខ្លាំងក្លាផ្សព្វផ្សាយ លើកកម្ពស់ពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាពសម្រាប់ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

រដូវផ្ការីកបានឈានចូលមកគ្រប់ទាំងភូមិនានានៅ តីង្វៀន។ ក្នុងសម្រស់ពណ៌មាសនៃផ្កាអង្គាលឿងនិងសំឡេងគងឃ្មោះរំពង រីករាយរបស់បងប្អូនបណ្តាជនជាតិនៅខេត្ត ដាក់ឡាក់ កាន់តែពោរពេញនៅពេលបុគ្គលឆ្នើមៗជាច្រើនត្រូវបានចូលរួមជាមួយកងជួរបក្ស។ បណ្តាបក្ខជនវ័យក្មេងទាំងនេះគឺជាជនជាតិភាគតិចកំពុងបញ្ជាក់ពីតួនាទីឈានមុខ រួមចំណែកការអភិវឌ្ឍភូមិនិគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ៕

ការផ្លាស់ប្តូរលោតគោះអង្រែរឹតបន្តឹងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន នៅឃុំព្រំដែន អៀ រា្វ (ខេត្ត ដាក់ឡាក់)។

បទប្រគំចម្រៀងនិទាឃរដូវលើបណ្តា​តំបន់​បងប្អូនជនជាតិ​នៃសម្រស់និទាឃរដូវ

កំពុងរីកសាយភាយនៅបណ្តាតំបន់បងប្អូនជនជាតិភាគតិចមិនត្រឹមតែតាំងពីគន្ធពិដោរសម្រស់ផ្កាជើងគោ ផ្កាអង្គាសីល ឬគន្ធរសស្រាអេកប៉ុននោះទេ ថែមទាំងជាសមិទ្ធផលទាំងឡាយគួរឱ្យចាប់អារម្មណ៍លើវិស័យនានាផងដែរ។

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំវៀតណាម តំបន់បងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករក៏មានភាពអ៊ូអរជាមួយនឹងសម្រស់និទាឃរដូវថ្មី។ វាលស្រែកំពុងឈានដល់រដូវប្រមូលផល ភូមិរបរប្រពៃណីកំពុងមមាញឹកសម្រេចផលិតផល ហើយផ្លូវជនបទត្រង់ផ្លឹងក្រាលដោយកៅស៊ូឆ្លងកាត់ភូមិនានា ដោយមានផ្ទះសង់ថ្មីទំនើបៗ ជាប់ៗគ្នា។ បរិយាកាសកាន់តែរីករាយថែមទៀត នៅពេលប្រជាជន ខ្មែរ នៅទីនេះចូលរួមអំណរពិធីបុណ្យចូលឆ្នាំវៀតណាមក្នុងលក្ខខណ្ឌសម្បូរសប្បាយ ហើយពោរពេញដោយភាពកក់ក្តៅ។

គណៈបញ្ជាការកងការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ នៅភូមិ សឺនទ្រុង (ឃុំ ភូងៀ ខេត្ត ដុងណៃ) កម្មវិធីបុណ្យចូលឆ្នាំវៀតណាមសម្រាប់កងទ័ព និងប្រជាជននិទាឃរដូវឆ្នាំមមី អដ្ឋស័ក២០២៦ បានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឱឡារិក និងកក់ក្តៅ។

លោកអគ្គលេខាបក្ស តូឡឹម និងសម្តេចតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកងកិត្តិយស​កងយោធពលខេមរភូមិន្ទ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​ព្រះរាជា​ណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។

លោកអនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា អ៊ី វិញទើរ៍ អញ្ជើញប្រគល់អំណោយបុណ្យចូលឆ្នាំដល់ជនមានប្រជាប្រិយភាពនៅឃុំ មីហឿង។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ការសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់បងប្អូនជនជាតិភាគតិច

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានពាំនាំមកនូវការប្រែប្រួលយ៉ាងខ្លាំងក្លា ជួយជីវភាពរបស់បងប្អូនជនជាតិបានកែលម្អពីមួយជំហានទៅមួយជំហានយ៉ាងច្បាស់ក្រឡែត។

បងប្អូនជនជាតិ ថៃ នៅ ស៊ើនឡា រាំរបាំប្រជាប្រិយនៅក្នុងបុណ្យនិទាឃរដូវ។

ប្ដេជ្ញាចិត្តអនុវត្តល្អការងារជនជាតិ និងសាសនាក្នុងដំណាក់កាលថ្មី

អំណរនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ អ្នកយកព័ត៌មានកាសែត ព័ត៌មាន និងជនជាតិ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ពិភាក្សាជាមួយសមមិត្ត អ៊ី វិញទើរ៍ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអំពីលទ្ធផលសម្រេចបាននិងតម្រង់ទិសដៅក្នុងឆ្នាំ ២០២៦ ក្នុងការងារជនជាតិ។

ទិវាបុណ្យនំបាញ់ជឹង (នំអន្សមបួនជ្រុង) បៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងបងប្អូនជនជាតិជាច្រើនអញ្ជើញចូលរួម។

សប្បាយរីករាយនិទាឃរដូវនៅព្រំដែនភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជននៅខេត្ត យ៉ាឡាយ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសសោមនស្សរីករាយទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កងពល ១៥ បានរៀបចំកម្មវិធី 'និទាឃរដូវនៅព្រំដែន ភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជន' នៅឃុំ អៀក្រាយ ខេត្ត យ៉ាឡាយ ដោយពាំនាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវមកជូនមាមីងបងប្អូនជនជាតិ​ភាគតិច​នៅតំបន់ព្រំដែនភាគខាងលិចរបស់ខេត្ត។

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងបរិយាកាសរំភើបរីករាយ និងទំនុកចិត្តនូវទូទាំងប្រទេសបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស អនុស្សាវរីយ៍ខួបលើកទី៩៦ បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាឱកាសដើម្បីកម្មាភិបាល បក្ខជន និងប្រជាជន ងាកមើលមកវិញដំណើរដ៏ត្រចះត្រចង់របស់បក្ស ស្របពេលបញ្ជាក់ពីជំនឿជាក់ថ្មី ប្តេជ្ញាចិត្តថ្មីក្នុងជំហានផ្លាស់ប្តូរនៃប្រទេសជាតិ។

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។ នៅតាមឃុំ សង្កាត់ប្របមាត់សមុទ្រ ជាពិសេសឃុំ កាយដូយវ៉ាម ទីកន្លែងត្រូវបានចាត់ទុកថាជា "ធានី" នៃភូមិរបរកែច្នៃត្រីងៀត ប្រជាជនរាប់រយគ្រួសារ និងសិប្បកម្មកែច្នៃកំពុងពន្លឿន ផលិតកម្មដើម្បីបំពេញតម្រូវការផលិតផលពិសេសប្រចាំតំបន់បម្រើអតិថិជននិងធ្វើជាអំណោយក្នុងអំឡុងថ្ងៃចុងឆ្នាំ។

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតចូលឆ្នាំមមី អដ្ឋស័ក ២០២៦ សិប្បកម្មផលិតកម្មងៀតត្រីផ្ទក់ផលិតផលពិសេសនៅឃុំ អាននិញ (ទីក្រុង កឹនធើ) ឈានចូលរដូវមមាញឹកខ្លាំង អ៊ូអរពន្លឿនគ្រប់ដំណាក់កាលកែច្នៃបឋម ហាលត្រីរហូតដល់ការវេចខ្ចប់ដើម្បីបំពេញតម្រូវការទីផ្សារចូលឆ្នាំ។

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យតែ សានត្វៀត សួយយ៉ាង ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា នៅឃុំ វ៉ាន់ចឹន ក្រោមប្រធានបទ "ក្លិនក្រអូបតែលើពពក" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ កំពុងដាក់ដំណើរការវិញ្ញាសា "អប់រំមូលដ្ឋាន" ក្នុងបណ្តាសាលារៀន ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ មឿងខៀង ខេត្ត សឺនឡា បានសហការជាមួយនឹងសាលារៀនទាំងឡាយបានពិនិត្យឃើញថាមានមនុស្សជាច្រើនមិនទាន់បញ្ចប់បឋមសិក្សានៅឡើយ ឬអនក្ខរកម្មឡើងវិញ ដោយសារតែមិនសូវប្រើប្រាស់ភាសា វៀតណាម។ ហេតុដូច្នេះ សាលាបឋមសិក្សា មឿងខៀង ២ បានរៀបចំថ្នាក់រៀនបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ថៃ។

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

វេជ្ជបណ្ឌិតវ័យក្មេង ណ្រង់ គ្យុយពៃ (ជនជាតិ ក្ហ) ជាគំរូយុវជនឆ្នើម ដោយមានស្មារតីលះបង់ សេចក្តីក្លៀវក្លា រស់នៅមានឧត្តមគតិ បង្កើតជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លាដល់សហគមន៍និងជំនាន់វ័យក្មេងនៃទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។

សកម្មភាពដ៏មានអត្ថន័យមិនត្រឹមតែនាំមកនូវក្តីរីករាយត្រេកអរ ចំហាយនិទាឃរដូវកក់ក្តៅជូនប្រជាជនប៉ុននោះទេ ថែមទាំងរឹតបន្តឹងគុណស្រ័យសាមគ្គីភាពកងទ័ព - ប្រជាជននៅតំបន់ព្រំដែននៃមាតុភូមិទៀតផង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ។

បុណ្យចូលឆ្នាំថ្មីគុណស្រ័យដ៏កក់ក្តៅមកកាន់បងប្អូនជាតិតំបន់ព្រំដែន

អំឡុងថ្ងៃជិតចូលឆ្នាំថ្មី ២០២៦ មកដល់ រៀបចំទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ មមី អដ្ឋស័ក ដោយមានបំណងចង់ចូលរួមចំណែកចែករំលែកការលំបាកលំបិននិងបង្កើតបរិយាកាសសប្បាយរីករាយ ត្រេកអរជូនប្រជាជនតំបន់ព្រំដែន បណ្តាអង្គភាពការពារព្រំដែនលើខ្សែបន្ទាត់ព្រំដែននៃខេត្ត ក្វាងទ្រី ដាក់ដំណើរការសកម្មភាពយ៉ាងសកម្មដ៏មានអត្ថន័យជាច្រើន សាយភាយបរិយាកាសក្តីស្រលាញ់ កក់ក្តៅទៅដល់ភូមិនិគម ផ្ទះសម្បែងតំបន់ព្រំដែន។

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) ទើបតែបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ប្រគល់ជូនកិត្តិនាម "គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៥"។

ការឱបក្រសោបពោរពេញដោយភាពកក់ក្តៅរវាងកងទ័ព និងប្អូនៗកុមារនៅឃុំ ស៊ូយយ៉ូវ ខេត្ត ខាញ់ហ្វា មុនពេលលាគ្នា។

ភ្ជាប់មនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

យុទ្ធនាការ ក្វាងទ្រុង សាងសង់លំនៅឋានឡើងវិញយ៉ាងលឿនបំផុតជូនប្រជាជនរងគ្រោះនៅតំបន់ទឹកជំនន់​នៅ ខេត្ត ខាញ់ហ្វា ទទួលបានជ័យជម្នះទាំងស្រុងហើយ។

ការប្រណាំងទូក ងតាំងពីយូរលង់ណាស់មកហើយបានផ្សារភ្ជាប់ជាមួយការបង្កបង្កើតនិងការអភិវឌ្ឍបណ្តាអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ខេត្ត អានយ៉ាង ឧបត្ថម្ភចំនួន ៣០០ លានដុងបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ១២ ខែ មករា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង បានឱ្យដឹងថា ថ្មីៗ នេះនៅក្នុងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង នីតិកាលទី ១០ អាណត្តិកាល ២០២១ - ២០២៦ ​បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកំណត់អំពីកម្រិតចំណាយឧបត្ថម្ភបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង។

សកម្មភាពមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ ឡឹមតឹន ដំណើរការយ៉ាងរលូនបម្រើបងប្អូនជនជាតិ ខ្មែរ។ រូបថតឯកសារ៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ការកំណត់តំបន់បងប្អូនជនជាតិភាគតិចតាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ​ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិ​ភាគតិច ភូមិ​ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិ​ភាគតិច ឃុំ​​តំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រ​ទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។​​

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

សៃហ្គន គឺជានាមដ្ឋានធ្លាប់ស្គាល់ ពាំនាំមកនូវនិមិត្តរូបតភ្ជាប់អតីតកាលនិងបច្ចុប្បន្នកាលរបស់ទីក្រុង ហូជីមិញ។ កន្លែងប្រមូលផ្តុំតម្លៃវប្បធម៌ប្រពៃណីជាប់ទាក់ទងជាមួយនឹងស្ថាបត្យកម្មទំនើបបំផុតក្នុងតំបន់។