អញ្ជើញចូលរួមក្នុងជំនួបមានថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរនិងផ្នែកទាំងឡាយរួមជាមួយនឹងគណៈប្រតិភូទាំង ២៧៥ អង្គនិងរូបតំណាងសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច។
ក្នុងឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមប្រចាំខេត្ត វិញឡុង បានជូនប័ណ្ណសរសើរសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាពចំនួន ៥០ អង្គនិងរូបក្នុងចំណោមបងប្អូនជនជាតិភាគតិចដែលជាគំរូឆ្នើមក្នុងចលនា ការប្រឡងប្រណាំងឆ្នាំ ២០២៥ ព្រមទាំងប្រគេនទេយ្យទានបុណ្យចូលឆ្នាំថ្មីដល់សមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចដែលអញ្ជើញចូលរួមក្នុងជំនួបផងដែរ។
ក្នុងជំនួបនេះ លោក គីម ង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមប្រចាំខេត្ត វិញឡុង មានប្រសាសន៍ថា ឆ្នាំ ២០២៥ គឺជាឆ្នាំមានអត្ថន័យយ៉ាងពិសេសខណៈពេលប្រទេសទាំងមូលបានអនុវត្តជាផ្លូវការនូវគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ស្របពេលនោះដែរ ខេត្ត វិញឡុង សម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ការពារជាតិ - សន្តិសុខ សុខុមាលភាពសង្គម ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អប្រសើរឡើង បន្តពង្រឹងធ្លុងមហា សាមគ្គីប្រជាជាតិទាំងមូល។ លទ្ធផលរួមទាំងនេះត្រូវបានរួមចំណែកយ៉ាងសំខាន់របស់សមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិ។
គាំទ្ររាល់ចលនាសុខុមាលភាពសង្គម ជាពិសេសគឺកម្មវិធី "លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម" រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបានចលនាយ៉ាងសកម្មអង្គការ បុគ្គលទាំងឡាយ ក្នុងនោះរួមមានអង្គការសាសនា និងអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិឲ្យរួមដៃគ្នាជាធនធានដល់កិច្ចការសុខុមាលភាពសង្គម។ ឆ្លងតាមរយៈនោះ ឧបត្ថម្ភសាងសង់ផ្ទះជូនក្រុមគ្រួសារក្រីក្រ ជិតបន្ទាត់ភាពក្រីក្រ ក្រុមគ្រួសារស្ថិតក្នុងស្ថានភាពលំបាកចំនួន ១៤.៧៣៨ ខ្នង ដោយមានថវិកាសរុបជាង ៨៩៤ ពាន់លានដុង នឹងចូលរួមថ្ងៃពលកម្មរាប់ម៉ឺនថ្ងៃ។
សកម្មភាពសប្បុរសធម៌ សុខុមាលភាពសង្គមទាំងឡាយចលនាដោយរណសិរ្សមាតុភូមិទទួលបានថវិកាប្រមាណ ៤០០ ពាន់លានដុង ដោយផ្តោតលើការឧបត្ថម្ភលំនៅ អាហារូបករណ៍ ការថែទាំអ្នកក្រីក្រ អ្នកទន់ខ្សោយ សាងសង់ស្ពាននិងផ្លូវគមនាគមន៍ជនបទ រួមចំណែកដល់ចលនាប្រជាជនទាំងមូលឲ្យសាមគ្គីកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យប្រកបដោយប្រសិទ្ធភាព៕
ព័ត៌មាន និងរូបថត៖ ថាញ់ហ្វា
ប្រែសម្រួល៖ អៀងថាន់