ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន

បងប្អូនជនជាតិគាំទ្រសេចក្ដីអំពាវនាវរួមដៃគ្នាជួយជ្រោមជ្រែងថ្ងៃឈ្នួលពលកម្មលើកខឿនដឹកជញ្ជូនគ្រឿងទព្វសម្ភារៈសាងសង់លំនៅឋានជូនគ្រួសារលោកស្រីវីធីមិញនៅភូមិកាហ្វេឃុំសាមមឺនស្រុកដៀនបៀន
បងប្អូនជនជាតិគាំទ្រសេចក្ដីអំពាវនាវរួមដៃគ្នាជួយជ្រោមជ្រែងថ្ងៃឈ្នួលពលកម្មលើកខឿនដឹកជញ្ជូនគ្រឿងទព្វសម្ភារៈសាងសង់លំនៅឋានជូនគ្រួសារលោកស្រីវីធីមិញនៅភូមិកាហ្វេឃុំសាមមឺនស្រុកដៀនបៀន

ដោយមានកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម" ត្រូវបានប្រធានរដ្ឋបំផុសឡើងនៅពាក់កណ្តាលខែ ឧសភា ឆ្នាំ ២០២២ នៅខេត្ត ដៀនបៀន រដូវវស្សាឆ្នាំនេះ ក្រុមគ្រួសារក្រីក្រ គ្រួសារគោលនយោបាយជាច្រើននៅតាមឃុំតំបន់ភ្នំ តំបន់លំបាកលំបិនលែងអន្ទះ អន្ទែងកង្វល់ដោយសារតែត្រូវរស់នៅក្នុងផ្ទះធ្លុះធ្លាយទ្រុឌទ្រោមទាំងនោះទៀតឡើយ។

ល្វែងផ្ទះ "ជម្រកភក្តីភាពដ៏កក់ក្តៅ" ទាំងឡាយបានក្លាយជាទីពំនឹងបង្អែក ជួយដល់ក្រុមគ្រួសារជាច្រើនតាំងទីលំនៅនិងរស់នៅដោយសុខសាន្ត ប្រកបមុខរបរចិញ្ចឹមជីវិតសមល្មម។ល។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 1ផ្ទះរបស់បង ថាវ អាណេញ នៅភូមិ ហាងតៅ ឃុំ ត្វទិញ ស្រុក ទន់យ៉ាវ ត្រូវបានសាងសង់ពីការជួយឧបត្ថម្ភថវិកានៃកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម"

ទីពំនឹងបង្អែកដើម្បីក្រុមគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ

ខេត្ត ដៀនបៀន ដាក់ដំណើរការកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាព សង្គម" ក្នុងគោលបំណងជួយឧបត្ថម្ភក្រុមគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ នៅតាមឃុំតំបន់ភ្នំ តំបន់លំបាកលំបិនរក្សាលំនឹងជីវភាពរស់នៅ ស្ងប់ចិត្តពលកម្ម ផលិតកម្ម រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខ នយោបាយ សណ្តាប់ ធ្នាប់សុវត្ថិភាពសង្គម អនុវត្តគោលដៅលុប បំបាត់ផ្ទះឫស្សី ស្បូវធ្លុះធ្លាយទ្រុឌទ្រោម។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 2"កម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម" មានអត្ថន័យលក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅ ត្រូវបានគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាអង្គការ បុគ្គល ចាប់អារម្មណ៍ជួយឧបត្ថម្ភ។ នោះគឺជាទង្វើនៃការដឹងគុណចំពោះអ្នកក្រីក្រ គ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់នឹងបដិវត្តន៍ក៏ដូចជាបងប្អូនបណ្តាជនជាតិតំបន់ភ្នំនៅមានការលំបាកលំបិនច្រើន" - លោក ឡ វ៉ាន់មឹង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដៀនបៀន។

ដាក់ដំណើរការកម្មវិធី គណៈកម្មការចលនាមូលនិធិ "ដើម្បីអ្នកក្រីក្រ" ខេត្ត ដៀនបៀន បានបែងចែកចំនួន ៦០ ពាន់លានដុងដើម្បី រៀបចំផ្ទះថ្មីជិត ១.២០០ ខ្នងតាមទម្រង់ ឧបត្ថម្ភដោយប្រាក់ជូនបណ្តាក្រុម គ្រួសារក្រីក្រសាងសង់ដោយខ្លួនឯង។

ចំពោះក្រុមគ្រួសារមិនមានសមត្ថភាព សាងសង់ អង្គការមហាជន ស្ថាប័ន អង្គភាពបោះ ទីតាំងលើភូមិសាស្ត្ររៀបចំ សាងសង់ផ្ទះជូនមុខសញ្ញានេះ។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 3ផ្ទះថ្មីនេះត្រូវបានសាងសង់ឡើងពីប្រភពថវិកាជួយឧបត្ថម្ភរបស់កម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម" ជូនគ្រួសារអ្នកស្រី លឿង ធីធើយ ជនជាតិ ថៃ នៅភូមិ ឡយ ឃុំ ក្វាយទើ ស្រុក ទន់យ៉ាវ

ដោយមានផ្ទះចំនួន ២០០ ខ្នង ទន់យ៉ាវ គឺជាស្រុកមួយក្នុង ចំណោមស្រុក ទទួលបានផ្ទះពីកម្មវិធីច្រើនជាងគេបំផុត។ យោងតាមលោក យ៉ាង អាយើ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ទន់យ៉ាវ បានឲ្យដឹង ថា រហូតមកទល់ដំណាច់ឆ្នាំ ២០២២ ស្រុកបានប្រគល់ជូនផ្ទះចំនួន ២០០ ខ្នងអោយ អ្នកក្រីក្រ គ្រួសារគោលនយោបាយលើភូមិសាស្ត្រឃុំ ទីរួមស្រុកចំនួន ១៩ រួចរាល់ ជាស្ថាពរ

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 4គ្រួសារលោក ឡ វ៉ាន់ហាវ នៅឃុំ ស៊ន់ឡាវ ស្រុក មឿងអាំង - គ្រួសារគោលនយោបាយមួយខិតខំប្រឹងប្រែងរួចចាកផុតពីភាពក្រីក្របន្ទាប់ពីទទួលបានការជួយឧបត្ថម្ភសង់ផ្ទះ

ក្រុមគ្រួសារដែលទទួលបាន ផ្ទះថ្មីសោមនស្សរីករាយយ៉ាងខ្លាំង ជាពិសេសនៅចំអំឡុងពេលបុណ្យចូល ឆ្នាំថ្មី កំពុងឈានមកដល់។ "មានផ្ទះថ្មី គ្រួ សារស្ងប់ចិត្ត អភិវឌ្ឍផលិតកម្ម មានជីវភាពធូរធារគ្រាន់បើ ហើយបានសុំ ចេញផុតពីក្រុមគ្រួសារក្រីក្រ" - អ្នកស្រី លឿង ធីធើយ ជន ជាតិ ថៃ នៅភូមិ ឡយ ឃុំ ក្វាយទើ បានមានប្រសាសន៍ដោយ ក្តី សោមនស្សរីករាយដូច្នេះ។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 5ជួបការលំបាកលំបិនអំពីលំនៅឋាន គ្រួសារបង មួ អាហ៊ុង អាយុ ២៩ ឆ្នាំ ជនជាតិ ម៉ុង នៅភូមិ ហាងតៅ ឃុំ ត្វទិញ ស្រុក ទន់យ៉ាវ ត្រូវបានស្ថិតនៅក្នុងកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម" ដើម្បីជួយឧបត្ថម្ភថវិកា

ទទួលបានការបែងចែកថវិកាចំនួន ៨ ពាន់ លានដុងដើម្បីជួយឧបត្ថម្ភ សាងសង់ផ្ទះចំនួន ១៦០ ខ្នង ស្រុក ដៀនបៀន បានពិនិត្យមើល ឡើងវិញនូវក្រុមគ្រួសារក្រីក្រ គ្រួសារគោល នយោបាយយ៉ាងរួសរាន់។

ចំពោះក្រុមគ្រួសារ ត្រូវការជំនួយ គណៈកម្មការដឹកនាំកម្មវិធីនៅ តាមឃុំក៏ចលនាសហគមន៍ជួយ ឧបត្ថម្ភបំពេញ បន្ថែមចំនួនប្រាក់ប្រហែល ១៤០ លានដុង ជិត ៤.៥០០ ថ្ងៃឈ្នួលពលកម្មទៀត ផង។

រហូតមកទល់ដំណាច់ខែ ធ្នូ ឆ្នាំ ២០២២ ផ្ទះទាំង ១៦០ ខ្នងត្រូវបានសាង សង់រួចរាល់ហើយ និងប្រគល់ ជូនដាក់ឱ្យប្រើប្រាស់។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 6ផ្ទះរបស់លោកតាលោកយាយ ក្វាង វ៉ាន់អាញ់ នៅភូមិ អៀន ឃុំ សាមមឺន ស្រុក ដៀនបៀន ត្រូវបានសាងសង់និងកែលម្អ អាស្រ័យដោយកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម"

ទទួលបានផ្ទះថ្មី រឹងមាំ លោក ក្វាង វ៉ាន់អាញ់ នៅឃុំ សាមមឺន រំភើបចិត្ត មានប្រសាសន៍ថា៖ "បានបក្ស រដ្ឋជួយឧបត្ថម្ភ សង់ផ្ទះថ្មីអោយគ្រួសារ ខ្ញុំសែនរំភើបចិត្តនិង សប្បាយរីករាយណាស់"។ លោក ក្វាង វ៉ាន់អាញ់ និងភរិយាឆ្នាំនេះមានអាយុជាង ៨០ ឆ្នាំហើយ។

មានផ្ទះថ្មី លោកតាលោកយាយកាន់តែមាន កម្លាំងចិត្តថែមទៀតដើម្បីរស់នៅប្រកបដោយ សេចក្តីសប្បាយចិត្ត សុខភាពមាំមួន។ ផ្ទះថ្មីមួយខ្នងសង់ឡើងគឺផ្ទះបណ្ដោះ អាសន្ន ធ្លុះធ្លាយទ្រុឌទ្រោមត្រូវបាន លុបបំបាត់។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 7ផ្ទះរបស់លោក តុង វ៉ាន់មួន នៅភូមិ ខែន ឃុំ ស៊ន់ឡាវ ស្រុក មឿងអាំង កំពុងត្រូវបានបង្ហើយរួចរាល់ពីប្រភពថវិកាជួយឧបត្ថម្ភនៃកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម"

ដោយ មានផ្ទះថ្មីៗ ក្រុមគ្រួសារប្រជាជន សប្បាយចិត្ត សោមនស្សរីករាយ ក្រុមគ្រួសារជាច្រើនធ្វើលិខិត សន្យាខិតខំប្រឹងប្រែងសុំចេញ ផុតពីភាពក្រីក្រ បន្ទាប់ពីទទួលបានការជួយ ឧបត្ថម្ភក្នុងការសាង សង់ផ្ទះ។ នោះគឺជាប្រសិទ្ធភាព ដ៏ចាំបាច់ពីកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម"។ 

កម្មវិធីពោរពេញដោយក្តីស្រឡាញ់
រហូតមកទល់ពេលនេះ កម្មវិធី "ជម្រក ភក្តីភាព ដ៏កក់ក្តៅ សុខុមាលភាពសង្គម" បានប្រគល់ផ្ទះជិត ១.២០០ ខ្នងជូនក្រុមគ្រួសារ ទាំងឡាយប្រើប្រាស់ រួចរាល់ជាស្ថាពរ ប្រមូលផ្តុំ នៅតាម ស្រុកលំបាកលំបិន ដូចជា៖ ទួជួ ទន់យ៉ាវ មឿងអាង ដៀនបៀន មឿងចា ណឹមពោ និងទីរួម ខេត្ត មឿងឡៃ។ ក្រៅពីថវិកាជួយ ឧបត្ថម្ភចំនួន ៥០ លានដុងក្នុងផ្ទះមួយខ្នង ផ្ទះមួយ ខ្នងៗ ក៏បានកត់សម្គាល់ស្លាកស្នាមពីការ រួមកម្លាំងគ្នា ដោយថ្ងៃឈ្នួលពលកម្មរបស់មាមីងបងប្អូនអ្នក ភូមិទៀតផង។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 8ផ្ទះរបស់លោក ឡ វ៉ាន់ហាវ នៅឃុំ ស៊ន់ឡាវ ស្រុក មឿងអាំង - គ្រួសារគោលនយោបាយមួយ ត្រូវបានសាងសង់ឡើងអាស្រ័យដោយការ "រួមដៃគ្នា" របស់អង្គការសង្គមក្នុងនិងក្រៅខេត្ត ដៀនបៀន

លោក ឡ វ៉ាន់មឹង ប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដៀនបៀន អញ្ជើញ ផ្តល់ជាព័ត៌មានថា៖ "កម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាពសង្គម" មានអត្ថន័យលក្ខណៈមនុស្ស សាស្រ្តដ៏ជ្រាលជ្រៅ ត្រូវបានគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាអង្គការ បុគ្គល ចាប់អារម្មណ៍ជួយឧបត្ថម្ភ។ នោះគឺជាទង្វើនៃការ ដឹងគុណ ចំពោះអ្នកក្រីក្រ គ្រួសារ គោលនយោបាយ អ្នកមានគុណបំណាច់នឹងបដិវត្តន៍ក៏ដូច ជាបងប្អូន បណ្តា ជនជាតិតំបន់ភ្នំនៅមានការ លំបាកលំបិន ច្រើនក្នុងរយៈពេលកន្លងទៅ"

ជាខេត្តតំបន់ភ្នំ ព្រំដែន ស្ថានភាពសេដ្ឋកិច្ច - សង្គម នៅមានការលំបាកលំបិនដោយមានក្រុមគ្រួសារ ក្រីក្រជាង ៤៧.០០០ ហើយបច្ចុប្បន្នៅ មានក្រុម គ្រួសារក្រីក្រជាង ៤.០០០ ត្រូវការជួយឧបត្ថម្ភ លំនៅឋាន ខេត្ត ដៀនបៀន ខិតខំប្រឹងប្រែងលុប បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ទាំងអស់នៅលើភូមិសាស្ត្រចំឱកាស ខួបអនុស្សាវរីយ៍ ៧០ ឆ្នាំជ័យជម្នះ ដៀនបៀនភូ។ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤)។

ធ្វើឲ្យក្តីសុបិនតាំងទីលំនៅនិងរស់នៅដោយសុខសាន្តក្លាយជាការពិតជូនអ្នកក្រីក្រនៅខេត្ត ដៀនបៀន ảnh 9បងប្អូនជនជាតិគាំទ្រសេចក្ដីអំពាវនាវរួមដៃគ្នាជួយជ្រោមជ្រែងថ្ងៃឈ្នួលពលកម្មលើកខឿនដឹកជញ្ជូនគ្រឿងទព្វសម្ភារៈសាងសង់លំនៅឋានជូនគ្រួសារលោកស្រីវីធីមិញនៅភូមិកាហ្វេឃុំសាមមឺនស្រុកដៀនបៀន

ដើម្បីសម្រេចបាននូវគោលដៅខាងលើ គណៈកម្មការ ដឹកនាំកម្មវិធី "ជម្រកភក្តីភាពដ៏កក់ក្តៅ សុខុមាលភាព សង្គម" ខេត្ត ដៀនបៀន មានបំណងចង់បន្តទទួល បានប្រភពកម្លាំងទាំងឡាយជួយឧបត្ថម្ភនៅក្នុង និងក្រៅខេត្ត ព្រមទាំង ផ្តោតសំខាន់លើការ ផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ស្រទាប់ ជាន់ថ្នាក់ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព តបស្នងសងគុណ" "ស្រឡាញ់ រាប់អាន ជួយគ្នាទៅវិញទៅមក" ជំរុញសកម្មភាព ជួយឧបត្ថម្ភ គិតគូរដល់ជីវភាពរស់នៅ យ៉ាងខ្លាំងក្លា ជូនក្រុមគ្រួសារក្រីក្រមានស្ថានភាពលំបាកលំបិន ខ្លាំង គ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់ នឹងបដិវត្តន៍ ដោយមានគោលដៅ " មិនទុកឲ្យនរណា ម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ"៕

អត្ថបទ៖ ទ្រិញ ស៊ន់ទឺ
រូបថត៖ អានថាញ់ដាត់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

គំរូចិញ្ចឹមត្រីទឹកត្រជាក់នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅឃុំ ថឹនសា (ខេត្ត ថៃង្វៀន)។

មិនទុកឲ្យយឺតយ៉ាវពេលអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

អំឡុងពេលរៀបចំដំណើរការអនុវត្តគម្រោងនានាស្ថិតក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅខេត្ត ថៃង្វៀន ប្រាកដជាបានជួបប្រទះការលំបាកលំបិននិងបញ្ហាកកស្ទះជាច្រើន។

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង

អ្នកគ្រូ និងសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) ត្រេកអរក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។

កេរដំណែលជាតិពិសេសប្រាសាទ ពោណាហ្ការ៍ (សង្កាត់ បាក់ញ៉ាត្រាង) គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរនៅខេត្ត ខាញ់ហ្វា។ រូបថត៖ ង្វៀនថាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅពេលដែលបេតិកភណ្ឌ ចាម បោះជំហានឆ្ពោះទៅរកការក្លាយជា "ពាណិជ្ជសញ្ញាទេសចរណ៍"

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺប្រាង្គ ប្រាសាទ ចាម មិនត្រឹមតែជាមោទកភាពរបស់បងប្អូនជនជាតិ ចាម និងប្រជាជនប៉ុននោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌ជាតិទៀតផង។ល។

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

ការរកស៊ីចិញ្ចឹមជីវិតដោយទូកកញ្ជើ - លក្ខណៈវប្បធម៌ដ៏សាមញ្ញរបស់ប្រជាជននៅតំបន់សមុទ្រ

តាំងពីប៉ុន្មានជំនាន់មកហើយ របរនេសាទជលផលដោយទូកកញ្ជើបានក្លាយជាប្រភព ចំណូលដ៏ចម្បងរបស់ក្រុមគ្រួសារជាច្រើននៅតាមឆ្នេរសមុទ្រនៅក្នុងសង្កាត់ ទៀនថាញ់ ខេត្ត ឡឹមដុង៕

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ការដាំប្លុងខ្ទឹមលើដីអន្លង់នាំមកនូវប្រាក់ចំណូលខ្ពស់

ធ្លាប់បានចាត់ទុកថាជាស្មៅព្រៅដុះឯងនៅលើវាលស្រែនៃខេត្ត កាម៉ៅ ប៉ុន្តែបច្ចុប្បន្ននេះ ដើមប្លុងខ្ទឹម (ឬហៅថាដើមប្លុង) ត្រូវបានដាំថែទាំ ហើយកសាងពាណិជ្ជសញ្ញាផលិតផល OCOP នាំមកនូវប្រាក់ចំណូលខ្ពស់ជូនកសិករ។

បច្ចុប្បន្នមានសិស្សសាលាជនជាតិ ជឹត ចំនួន ១៩ នាក់កំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សា ហឿងលៀន (ខេត្ត ហាទិញ)។ រូបថត៖ ហ៊ឺវក្វៀត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ទ្រជំហានកូនសិស្សជនជាតិ ជឹក នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

នៅខាងក្រោមជើងភ្នំ យ៉ាំងម៉ាន ភូមិ រ៉ាវត្រែ (ឃុំ ភុកត្រាច់) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ជឹត ជាង ១៥០ នាក់ ដែលជាសហគមន៍ជនជាតិមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានចំនួនមនុស្សដ៏តិចតួចនៅក្នុងខេត្ត ហាទិញ។ ពីរបៀបរស់នៅដ៏ព្រៃព្រឹទ្ធ ផ្តាច់ពីគេ បងប្អូនជនជាតិត្រូវបានកងកម្លាំងការពារព្រំដែននិងមូលដ្ឋានចលនាឱ្យតាំងទីលំនៅខ្ជាប់ខ្ជួន លំនឹងជីវភាពរស់នៅ។ ផ្តើមពីនោះ ដំណើរនៃការនាំយកតួអក្សរមកកាន់កុមារជនជាតិ ជឹត ក៏ចាប់ផ្តើម ត្រូវបានសរសេរឡើងដោយសេចក្តីព្យាយាមរបស់លោកគ្រូ អ្នកគ្រូ ការស្រាក់ដៃគ្នារបស់កងទ័ពការពារព្រំដែននិងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តសប្បុរសជាច្រើន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងនាយករដ្ឋមន្ត្រី កម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងលោកនាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញចូលរួមសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម - ម៉ឺនជ័យ

នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម (ខេត្ត តីនិញ) - ម៉ឺនជ័យ (ខេត្ត ព្រៃវែង កម្ពុជា)៕

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ភូមិ​សិតស្ពាន់ ​ដាយបៃ​ រក្សា​បាន​នូវ​ភ្លើង​នៃ​មុខរបរ​ដូនតា

ដោយល្បីឈ្មោះមុខរបរដំដែក សិតស្ពាន់​ប្រពៃណី ឆ្លងកាត់​ភាពមិនទៀងទាត់​ជាច្រើនលើក​ច្រើនសារ ដៃ​ទាំងគូដ៏ប៉ិនប្រសប់​និង​ភាពច្នៃប្រឌិត​របស់​សិប្បករ​នៅ​ភូមិ ​ដាយបៃ ឃុំ​យ៉ាប៊ិញ ខេត្ត​ បាក់និញ នៅតែ​បន្ត​រក្សាភ្លើងជា​រៀងរាល់ថ្ងៃ រួមចំណែក​ក្នុង​ការ​បង្កើត​រូបរាង​ថ្មី​សម្រាប់​ភូមិ​របរ។

អ្នកគ្រូ និងកូនសិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាទុតិយភូមិ ត្វៀនក្វាង (ខេត្ត ត្វៀនក្វាង) សោមនស្សរីករាយក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦។

គោលនយោបាយទម្លុះទម្លាយ​បង្កើតកម្លាំងសម្ទុះសម្រាប់អប់រំ​​តំបន់ភ្នំ

សេចក្តីសម្រេចលេខ 71-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលត្រូវបានចាត់ទុកថាជាការរុញបំប៉ះខ្លាំងក្លា បើកចេញយុគសម័យថ្មីសម្រាប់អប់រំតំបន់ភ្នំ - ទីកន្លែងតាំងពីមុនមកនៅចាញ់ប្រៀបគេជាច្រើនអំពីលក្ខខណ្ឌសិក្សារៀនសូត្រ មូលដ្ឋានសម្ភារៈ និងកងជួរ។

ក្រសួងនគរបាលសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្ទះលំនៅចំនួន ១៦ ខ្នងជូនក្រុមគ្រួសារប្រជាជនទាំងឡាយនៅក្នុងឃុំ ស៊ន់ឡាញ់ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា។ រូបថត៖ តឿងគ្វឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការសាងសង់ ជួសជុលផ្ទះលំនៅដ៏មហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយភ្លៀងទឹកជំនន់

នៅរសៀលថ្ងៃទី ១ ខែ ធ្នូ នៅឃុំ ទុយអានបាក់ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ "យុទ្ធនាការ ក្វាងទ្រុង" សាងសង់ ជួសជុលផ្ទះយ៉ាងមហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយព្យុះលេខ ១៣ និងកាលភ្លៀងទឹកជំនន់ប្រវត្តិសាស្ត្រទើបបង្កឡើងកន្លងទៅថ្មីៗ នេះនៅលើភូមិសាស្ត្រ។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធឧទ្យានមិត្តភាព ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីសម្ពោធឧទ្យានមិត្តភាព ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ

យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ចូលរួមពិធីអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងជាសហប្រធាននៃកិច្ចប្រជុំថ្នាក់កំពូលរវាងបក្សកុម្មុយនិស្ត វៀតណាម និងបក្សបដិវត្តន៍ប្រជាជន ឡាវ នៅរសៀលថ្ងៃទី ២ ខែធ្នូ លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធឧទ្យានមិត្តភាព​ ឡាវ-វៀតណាម នៅរដ្ឋធានី វៀងចន្ទ។

ឆ្លៀតពេលទំនេរ លោក ថាច់ប៊ិញ ស្វែងយល់និងអានព័ត៌មានតាមសៀវភៅ និងកាសែត។

ស្ពានមេត្រីភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សវប្បធម៌ ខ្មែរ

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ លោក ថាច់ប៊ិញ អាយុ ៦៣ ឆ្នាំ ជាជនជាតិ ខ្មែរ - អ្នកមានប្រជាប្រិយគំរូនៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ត្រូវបានប្រជាជនស្គាល់ដោយសារស្មារតីក្លៀវក្លា លះបង់អស់ពីកម្លាំងកាយ​កម្លាំងចិត្តក្នុងការងារ និងតែងតែជាគំរូក្នុងសហគមន៍។

ដំណើរនាំយកកសិផលឈានចូលទៅកាន់លំហឌីជីថល

ដំណើរនាំយកកសិផលឈានចូលទៅកាន់លំហឌីជីថល

ថ្ងៃមួយនៃចុងខែ វិច្ឆិកា នៅមណ្ឌលឃុំ វិញទុយ ខេត្ត ទ្វៀនក្វាង ក៏មមាញឹកជាងធម្មតា។ ផ្លែក្រូចពណ៌លឿង កែវទឹកឃ្មុំថ្លាឆ្វង់ ផលិតផល OCOP ទាំងឡាយ (កម្មវិធីឃុំមួយផលិតផលមួយ) ត្រូវបានដាក់តាំងបង្ហាញយ៉ាង​ប្រណីត។ មនុស្សម្នាសម្រុកមកកាន់ពិព័រណ៍ឌីជីថលលើកដំបូងរបស់ឃុំ កន្លែងមើលទៅហាក់ដូចជាមិនចាំបាច់​ចំពោះតំបន់ជនបទមួយ ស្រាប់តែក្លាយជាជិតដិតគួរឱ្យភ្ញាក់ផ្អើល៖ ស្កេនលេខកូដ QR ទិញទំនិញ ទូទាត់មិន​បាច់ប្រើប្រាក់សុទ្ធ មើលការផ្សាយផ្ទាល់លក់ផលិតផលនៅកន្លែងតាំងពិព័រណ៍តែម្តង។

អ្នកគ្រូ ស៊ុង ធីសៃ ក្នុងមួយពេលបង្ហាត់បង្រៀនអក្សរឲ្យប្អូនៗ សិស្សថ្នាក់ទី ១ ត្រៀមឈានចូលឆ្នាំ​សិក្សាថ្មី។

អុជបំភ្លឺក្តីសុបិនទៅសាលារៀនរបស់កុមារតំបន់ភ្នំ

អ្នកគ្រូ ស៊ុង ធីសៃ (កើតឆ្នាំ ១៩៩៤ ជាជនជាតិ ម៉ុង) បានជម្នះរាល់ការលំបាកលំបិនពាំនាំភាពសប្បាយរីករាយ និងក្តីសង្ឃឹមមកជូនប្អូនៗ សិស្សសាលាតំបន់ភ្នំ។

អ្នកគ្រូ ឡេ ធីង៉ុកលិញ ពាំនាំចំណង់ចំណូលចិត្ត ភាពក្លៀវក្លារបស់យុវវ័យច្បាមភូមិ ច្បាមសាលា ឃ្មាតខ្មីនាំយកតួអក្សរមកកាន់សិស្សសាលាជនជាតិភាគតិចម្នាក់ៗ ឃុំ ជើឡុង (ខេត្ត យ៉ាឡាយ)។

អ្នក "សាបព្រោះអក្សរ" ទាំងឡាយដ៏រុងរឿងនៅលើភ្នំ

ស្រឡាញ់វិជ្ជាជីវៈ យល់ច្បាស់ការចាញ់ប្រៀបគេរបស់សិស្សសាលា លោកគ្រូ អ្នកគ្រូតំបន់ភ្នំតែងតែព្យាយាមច្បាមជាប់ភូមិ ច្បាមសាលារៀន ច្បាមថ្នាក់រៀន ឃ្មាតខ្មីនាំយកចំណេះដឹងមកកាន់កុមារបណ្តាជនជាតិ តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់លំបាកលំបិនខ្លាំង។

ខេត្ត អានយ៉ាង បង្កើតភាពទម្លុះទម្លាយ​ពី​កម្មវិធី​គោលដៅ​ជាតិ​ចំនួន​បី

ខេត្ត អានយ៉ាង បង្កើតភាពទម្លុះទម្លាយ​ពី​កម្មវិធី​គោលដៅ​ជាតិ​ចំនួន​បី

ខេត្ត អានយ៉ាង ផ្តោតលើការអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគ្រប់ជ្រុងជ្រោយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។

រក្សាភ្នក់ភ្លើងស្រឡាញ់វប្បធម៌ជនជាតិសម្រាប់ប្អូនៗ តំបន់ជាយដែន

រក្សាភ្នក់ភ្លើងស្រឡាញ់វប្បធម៌ជនជាតិសម្រាប់ប្អូនៗ តំបន់ជាយដែន

កើតក្នុងគ្រួសារមានប្រពៃណីបង្រៀនអក្សរ ខ្មែរ អ្នកគ្រូ ថាច់ ធីភក្តី ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ្វាដុង ឃុំ ភឿកវិញ ខេត្ត តីនិញ ខិតខំសិក្សា និងជ្រើសរើសដែនដីតំបន់ជាយដែនខេត្ត តីនិញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងអាជីពជាគ្រូបង្រៀន។

កងកម្លាំងយោធា នគរបាលតែងតែរួមដំណើរជាមួយប្រជាជននៅខេត្ត យ៉ាឡាយ ក្នុងការងារជំនះផលវិបាកនៃជំនន់ទឹកភ្លៀង។ រូបថត៖ ក្វាងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

កងទ័ពការពារព្រំដែនជួយប្រជាជនសម្អាតបរិស្ថានបន្ទាប់ពីភ្លៀងទឹកជំនន់

នៅតាមតំបន់ដែលនៅច្រងេងច្រងាងភក់ដីបន្ទាប់ពីទឹកជំនន់ វរសេនីយ៍ឯក ង្វៀន មិញត្វៀន មេបញ្ជាការរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដាក់ឡាក់ មានវត្តមាននៅតាមចំណុចសម្អាតបរិស្ថាននីមួយៗ ដោយផ្ទាល់ ស្នើឱ្យអង្គភាពទាំងឡាយជំរុញពន្លឿនដំណើរការប្រមូលសម្អាត ស្តារជីវភាពជូនប្រជាជនឡើងវិញជាបណ្តើរៗ។

កសិករខេត្ត យ៉ាឡាយ ប្រមូលផលម្រេច។

រួមចំណែកលើកកម្ពស់កម្រិតពាណិជ្ជសញ្ញាម្រេច យ៉ាឡាយ

ម្រេច យ៉ាឡាយ កាន់តែបញ្ជាក់ជំហរដំណាំមួយដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃជូនប្រជាជន និងជាផលិតផលកសិកម្មមានគុណភាពខ្ពស់ មានពាណិជ្ជសញ្ញានិងកម្លាំងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

ជំនន់ទឹកភ្លៀងបំផ្លិចបំផ្លាញភូមិភាគកណ្តាល - តីង្វៀន ខូចខាតជាង ១៣.០០០ ពាន់លានដុង

ជំនន់ទឹកភ្លៀងបំផ្លិចបំផ្លាញភូមិភាគកណ្តាល - តីង្វៀន ខូចខាតជាង ១៣.០០០ ពាន់លានដុង

ជំនន់ទឹកភ្លៀងនៅភូមិភាគកណ្តាល - តីង្វៀន ធ្វើឱ្យមនុស្ស ១០២ នាក់ស្លាប់ និងបាត់ខ្លួន មានផ្ទះត្រូវរងការលិចទឹកជាង ១៨៦.០០០ ខ្នង ស្រូវនិងដំណាំបន្លែបង្ការរងការខូចខាតជាង ៨០.០០០ ហិកតា។ ជំនន់ទឹកភ្លៀងក៏ត្រូវកួចរសាត់សត្វពាហនៈ បសុបក្សីជាង ៣.២ លានក្បាល ព្រមទាំងបានបំផ្លិចបំផ្លាញផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល អប់រំ។ សរុបនៃការខូចខាតត្រូវបានប៉ាន់ប្រមាណចំនួនជាង ១៣.០០០ពាន់លានដុង៕

កងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ត្រាំខ្លួនក្នុងទឹកជំនន់ជូន​ប្រជាជនទៅកាន់កន្លែងសុវត្ថិភាព

កងទ័ពការពារព្រំដែនខេត្ត ខាញ់ហ្វា ត្រាំខ្លួនក្នុងទឹកជំនន់ជូន​ប្រជាជនទៅកាន់កន្លែងសុវត្ថិភាព

ក្រុមការងារនៃបញ្ជាការដ្ឋានការពារព្រំដែន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ត្រឹន ង៉ុកហ៊ឺវ អនុប្រធានបញ្ជាការដ្ឋានការពារព្រំដែន បានអញ្ជើញមកខេត្ត ខាញ់ហ្វា ដោយផ្ទាល់ដើម្បីដឹកនាំទប់ទល់ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

នៅថ្ងៃទី ២១ ខែ វិច្ឆិកា ទឹកជំនន់បានចាប់ផ្តើមស្រកចុះនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដាក់ឡាក់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សមាគមអង្គការមហាជនបានចូលទៅដល់តំបន់ទឹកជំនន់ខ្លាំង​នានា បន្ថែមកម្លាំងជួយសង្គ្រោះប្រជាជនអំពីអាហារហូបចុក ថ្នាំពេទ្យជាដើម បន្ទាប់ជាច្រើនថ្ងៃរងគ្រោះដោយភ្លៀង និង​ទឹកជំនន់។

ភ្លៀងខ្លាំងបណ្តាលឱ្យមានទឹកជន់លិចជ្រៅតំបន់ជាច្រើននៅខេត្ត ខាញ់ហ្វា

ភ្លៀងខ្លាំងបណ្តាលឱ្យមានទឹកជន់លិចជ្រៅតំបន់ជាច្រើននៅខេត្ត ខាញ់ហ្វា

ចាប់ពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្ត ខាញ់ហ្វា មានភ្លៀងធំអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យតំបន់ជាច្រើនលិចទឹកយ៉ាងជ្រៅ ហើយកាត់ផ្ដាច់។

អត់ងងុយពេញមួយយប់រួមជាមួយប្រជាជននៅតំបន់ទឹកជន់លិច

អត់ងងុយពេញមួយយប់រួមជាមួយប្រជាជននៅតំបន់ទឹកជន់លិច

ដោយសារឥទ្ធិពលនៃអាកាសធាតុត្រជាក់លើកនេះបង្កឱ្យមានភ្លៀងធ្លាក់លើវិសាលភាពទូលាយ ចាប់ពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា រហូតមកដល់ពេលនេះ តំបន់ជាច្រើននៅក្នុងខេត្ត យ៉ាឡាយ ជាពិសេសបណ្តាឃុំភាគខាងកើតនៃខេត្តទឹកជំនន់យ៉ាងឆាប់រហ័ស តំបន់ទំនាបជាច្រើនត្រូវបានជន់លិច៕

ខេត្ត ដាក់ឡាក់ ឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច

ខេត្ត ដាក់ឡាក់ ឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា លោក វ៉ តឹនទ្រឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំ យ៉ាងម៉ៅ (ខេត្ត ដាក់ឡាក់) មានប្រសាសន៍ថា ឃុំកំពុងចាត់វិធានការឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច បាក់ដី។ ក្នុងពេលជាមួយគ្នានេះ កំពុងធ្វើស្ថិតិ ជម្នះផលវិបាក។

សេដ្ឋកិច្ចសមូហភាពបង្កើតបង្កោលជំហរសម្រាប់កសិកម្មបៃតង

សេដ្ឋកិច្ចសមូហភាពបង្កើតបង្កោលជំហរសម្រាប់កសិកម្មបៃតង

ដោយមានសហករណ៍ជាង ៥០០ និងក្រុមសហករណ៍រាប់ពាន់កំពុងដំណើរការ វិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត វិញឡុង កំពុងវិវឌ្ឍខ្លួនយ៉ាងខ្លាំងក្លា ក្លាយជាមូលដ្ឋានបង្អែកដ៏រឹងមាំសម្រាប់កសិកម្មប្រកបដោយចីរភាព។ ផ្តើមពីគំរូផលិតកម្មសរីរាង្គ ការដាំដំណាំឆ្លាស់គ្នារហូតដល់តភ្ជាប់ "៤ មជ្ឈដ្ឋាន" សេដ្ឋកិច្ចសហករណ៍មិនត្រឹមតែជួយកសិករបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសិកម្មបៃតង និងទំនើប រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់។

ការបង្កើតប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុផ្លូវសមុទ្រនឹងរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ទីក្រុង ហូជីមិញថ្មី៖ ការអភិវឌ្ឍកំពង់ផែសមុទ្រទៅជាមជ្ឈមណ្ឌលសមុទ្រអន្តរជាតិ

ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

ទៀប ឡាងសឺន ត្រូវបានឧទ្ទេសនាមក្នុងសម័យប្រជុំផ្សារណាត់កសិផលផលិតផលពិសេសប្រចាំតំបន់ភូមិភាគ - សប្តាហ៍ផ្សព្វផ្សាយទៀប កសិផលពិសេសប្រចាំតំបន់ខេត្ត ឡាងសឺន។

ទៀប - "ដំណាំធ្វើមាន" របស់បងប្អូនជនជាតិតំបន់ភ្នំ ឡាងសឺន

នៅតាមតំបន់ភ្នំដី ភ្នំថ្ម ឡាងសឺន ផ្ទៃដីដាំទៀបកាន់តែបានពង្រីកទូលាយ។ ទៀប ឡាងសឺន ដោយមានទិន្នផលខ្ពស់បានបង្កើតជាពាណិជ្ជសញ្ញាល្បីឈ្មោះ ជួយបងប្អូនបណ្តាជនជាតិនៅទីនេះកាន់តែកក់ក្តៅសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។