ក្នុងក្របខ័ណ្ឌសប្តាហ៍ទេសចរណ៍ ហ្វាបាក់ ចាប់ពីថ្ងៃទី ២៥ ខែ មេសា ដល់ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៣ គណៈកម្មាធិការប្រជាជនស្រុក ហ្វាវ៉ាង (ខេត្ត ដាណាំង) រៀបចំពិធីសមោសរវប្បធម៌ - កីឡានិងស្ដារពិធីបុណ្យប្រពៃណីរបស់ប្រជាជន កឺទូ ឡើងវិញ។
ជនជាតិ កឺទូ នៅស្រុក ហ្វាវ៉ាង មានមនុស្សប្រហែល ១.៤៥០ នាក់ រស់នៅក្នុងភូមិចំនួន ៣ គឺភូមិ តាឡាង យ៉ានប៊ី (ឃុំ ហ្វាបាក់) និងភូមិ ភូទុក (ឃុំ ហ្វាភូ)។ ជនជាតិ កឺទូ បានច្នៃបង្កើតឡើងឥតឈប់ឈរ អភិរក្សនិងអភិវឌ្ឍបណ្តាលក្ខណៈវប្បធម៌ដ៏ល្អឯក ដោយឡែកដែលជនជាតិរបស់ខ្លូនមាន។ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ហ្វាវ៉ាង លោក ង្វៀន ធុកយុង បានឲ្យដឹងថា ស្រុករៀបចំពិធីសមោសរក្នុងគោលបំណងលើកតម្កើងស្មារតីសាមគ្គីភាព អត្តសញ្ញាណវប្បធម៌ជនជាតិ កឺទូ។
ការសម្តែងចង្វាក់របាំ ទុងទុងយ៉ាយ៉ា និង ចង្វាក់របាំអំណរពិធីបុណ្យរបស់ជនជាតិ កឺទូ
នៅក្នុងពិធីសមោសរ សហគមន៍ជនជាតិ កឺទូ បានស្ដារឡើងវិញនូវពិធីចងសម្ពន្ធមេត្រីភាពរវាងភូមិនិគមផ្សេងៗ ប្រកួតសម្តែងប្រគំគងឃ្មោះ រាំទុងទុងយ៉ាយ៉ា ប្រកួតភោជនាហារ សិល្បៈនិងវិញ្ញាសាកីឡាប្រពៃណីដូចជា រុញដំបង ទាញ ព្រ័ត្រ ដើរជើងទោមជាដើម។
នៅក្នុងពិធីសមោសរ ជនជាតិ កឺទូ ប្រារព្ធពិធីចងសម្ពន្ធមេត្រីភាពរវាងភូមិនិគមទាំងឡាយ
ព្រឹទ្ធាចារ្យភូមិជនជាតិ កឺទូ ជាច្រើននាក់បានចំណាយកម្លាំងស្វែងរកធ្វើសមុច្ច័យ ស្ដារតម្លៃវប្បធម៌របស់ជនជាតិខ្លួនឡើងវិញ
លោក ដូ ថាញ់តឹន ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក ហ្វាវ៉ាង បានឲ្យដឹងថា បន្ទាប់ពិធីសមោសរសកម្មភាពផ្សព្វផ្សាយសោភ័ណភាព ភាពដ៏ល្អឯកនៃវប្បធម៌ កឺទូ នឹងបន្តត្រូវបានរៀបចំឡើង ឆ្ពោះទៅរកជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ីយ៉ាងខ្លាំងក្លានៅក្នុងមូលដ្ខាន៕
អត្ថបទនិងរូបថត៖ ត្រឹន ឡេឡឹម
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង