ជាឆ្នាំដំបូងក្រោយពីច្របាច់បង្រួមបញ្ចូលអាជ្ញាធរមូលដ្ឋាន មាមីងបងប្អូនជនជាតិ ហាញី នៅឃុំ ធូលុម ថ្មី (បង្រួមបញ្ចូលគ្នាពីឃុំ កាឡាំង និងឃុំ ធូលុម ចាស់) ទទួលបុណ្យចូលឆ្នាំប្រពៃណីជនជាតិដោយពេលបាយសហគមន៍។
បុណ្យចូលឆ្នាំប្រពៃណីឆ្នាំនេះរបស់មាមីងបងប្អូនសប្បាយ និងកាន់តែមានអត្ថន័យថែមទៀតខណៈពេលសិល្បៈ "ស្វែ ហាញី" និងសម្តែងវីរកថា "សាញ៉ាកា" ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ព្រមទាំងជាលើកដំបូងប្រជាជនទាំង ១៦ ភូមិក្នុងឃុំរៀបចំពេលបាយជុំគ្នា។ ពិធីកិច្ច ប្រពៃណី សម្លៀកបំពាក់ស្រស់ឆើតឆាយ ចង្វាក់រាំ ទំនុកចម្រៀង និងមុខអាហារដិតដាមអត្តសញ្ញាណទាំងឡាយ បានបង្កើតទៅជាផ្ទាំងគំនូរវប្បធម៌ល្អឯករបស់ប្រជាជននៅទីនេះ។
នាឱកាសបុណ្យចូលឆ្នាំប្រពៃណី គ្រួសារជនជាតិ ហាញី ណាក៏កាប់ជ្រូកដែរ។ ជាលក្ខណៈមួយក្នុងចំណោមលក្ខណៈវប្បធម៌ជំនឿវិញ្ញាណដ៏ល្អឯកនៅតែបានមាមីងបងប្អូនថែរក្សាគឺទំនៀមទម្លាប់ "មើលថ្លើមជ្រូក" ដើម្បីទាយស្ថានភាពសុខភាពសមាជិកទាំងឡាយ ក្នុងគ្រួសារក៏ដូចជាលទ្ធភាពរដូវកាលឆ្នាំខាងមុខមានអំណោយផលទ្វេដងឬអត់។

នៅដែនដីទីកន្លែងដែលមានដងទន្លេ ដា ហូរចូលមកដែនដី វៀតណាម បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី មិនត្រឹមតែជាឱកាសដើម្បីកូនចៅមូលមីរ ជូនពរបុណ្យចូលឆ្នាំឪពុកម្តាយ យាយតា រំលឹកនឹកដល់បុព្វបុរស សួរសុខទុក្ខបងប្អូនសាច់ញាតិប៉ុននោះទេ ថែមទាំងជាពេលវេលាដ៏ពិសិដ្ឋដើម្បីមនុស្សម្នាក់ៗ សម្លឹងមើលឡើងវិញមួយឆ្នាំបានកន្លងផុតទៅ ទន្ទឹងរង់ចាំឆ្នាំថ្មីមួយដោយមានជំនឿ និងក្តីសង្ឃឹម៕
អត្ថបទ និងរូបថត៖ គ្វីទ្រុង
បញ្ជូលទិន្នន័យ៖ អៀងថាន់