ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែ តុលា នៅឃុំ ដាមធុយ ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង) ពិធីបុណ្យទេសចរណ៍ល្បាក់ទឹកធ្លាក់ បានយ៉ុក ឆ្នាំ ២០២៣ ក្រោមប្រធានបទ "មកកាន់តំបន់ ណននឿក" ប្រព្រឹត្តឡើងដោយមានសកម្មភាពដ៏វិសេសវិសាលជាច្រើន ទាក់ទាញភ្ញៀវទេសចរមកចូលរួមយ៉ាងច្រើនកុះករ។
ពិធីបុណ្យមានទ្រង់ទ្រាយលំដាប់ថ្នាក់ខេត្តក្នុងគោលបំណងឧទ្ទេសនាម ផ្សព្វផ្សាយរូបភាពស្រុកកំណើត ដែនដីអ្នក កាវបាំង ជាពិសេសគឺរមណីយដ្ឋានជាតិល្បាក់ទឹកធ្លាក់ បានយ៉ុក ទៅកាន់មិត្តភក្តិក្នុងនិងក្រៅប្រទេស គាំទ្រលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ស្វាហាប់ប្រឡង ប្រណាំងពលកម្មផលិតកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមមូលដ្ឋាន ធានាសន្តិសុខ - ការពារជាតិ ទាក់ទាញការវិនិយោគ ជំរុញសកម្មភាពពាណិជ្ជកម្មព្រំដែន... យ៉ាងខ្លាំងក្លា។
១.០០០ នាក់អញ្ជើញចូលរួមច្រៀង ថែន ដេញចាប៉ី ទិញ នៅល្បាក់ទឹកធ្លាក់ បានយ៉ុក ឃុំ ដាមធុយ ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង)
ពិធីដង្ហែទឹកស័ក្ដិសិទ្ធិសុំប្រទេសជាតិសាន្តត្រាណប្រជាជនសុខស្រួល ភ្លៀងខ្យល់អំណោយផលពីល្បាក់ទឹកធ្លាក់ បានយ៉ុក ខាងក្រោមឡើងវិហារវត្ត ផឹតទិចទ្រុកឡឹម បានយ៉ុក
ក្នុងកម្មវិធីពិធីបុណ្យ សកម្មភាពជាច្រើនត្រូវបានប្រព្រឹត្តឡើងដូចជា៖ ដាក់តាំងបង្ហាញ ឧទ្ទេសនាមភោគផល ផលិតផលពិសេសប្រចាំតំបន់ ភោជនាហារ កាវបាំង សកម្មភាពកីឡា ល្បែងប្រជាប្រិយ ការតាំងពិព័រណ៍រូបថត "សម្រស់តំបន់ ណននឿក"។
ភ្ញៀវទេសចរអញ្ជើញទស្សនា ទិញអីវ៉ាន់នៅតាមស្តង់ទំនិញផលិតផល ពិសេសប្រចាំតំបន់នៅក្នុងពិធីបុណ្យល្បាក់ទឹកធ្លាក់ បានយ៉ុក ឆ្នាំ ២០២៣
ការតាំងពិព័រណ៌រូបថតក្រោមប្រធានបទ "សម្រស់តំបន់ ណននឿក" នៅក្នុងពិធីបុណ្យល្បាក់ទឹកធ្លាក់ បានយ៉ុក ឆ្នាំ ២០២៣
ជាពិសេស ជាលើកដំបូងដែលភ្ញៀវទេសចរមកចូលរួមក្នុងពិធីបុណ្យអាចទស្សនា ឆ្លងកាត់បទពិសោធន៍ចម្ការកៅឡាក់ភូមិ បានខៃ ឃុំ ជីវៀន ស្រុក ទ្រុងខាញ់ ចូលរួមកម្មវិធី "ច្រៀងចម្រៀង ថែន - ដេញចាប៉ី ទិញ ដោយមានការអញ្ជើញចូលរួមចំនួន ១.០០០ នាក់" ក្រោមប្រធានបទ "ប្រភពដើមនិងអត្តសញ្ញាណ ថែន ទិញ កាវបាំង"៕
អត្ថបទ៖ ក្វឹកដាត រូបថត៖ ជូហៀវ
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់