ក្រោយអំឡុងពេលជាង ១០០ ឆ្នាំនៃការកកើតនិងអភិវឌ្ឍ យូកេ បានក្លាយទៅជាទម្រង់សិល្បៈ ល្ខោនមួយក្នុងចំណោមទម្រង់សិល្បៈល្ខោនដ៏ល្អឯក ជាចំណីអារម្មណ៍ដែលមិនអាចខ្វះបាននៅក្នុងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង និយាយដោយឡែកនិងនៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួម។
ទស្សនីយភាពសម្តែងមួយរបស់ក្រុមយូកេ រ៉នរ៉ន នៅឯមហោស្រពសិល្បៈល្ខោនយូកេឆ្នាំ ២០២០
បច្ចុប្បន្ននេះ ខេត្ត សុកត្រាំង មានក្រុមសិល្បៈយូកេ លក្ខណៈគ្រួសារចំនួន ៣ ក្រុមដែលនៅតែបន្តធ្វើសកម្មភាពជាប្រចាំគឺ៖ ក្រុមសិល្បៈ សឺនង្វៀតក្វាង នៅឃុំ ភូ - មី ស្រុក មីទូ ក្រុម យូកេ អាញ់ប៊ិញមិញ នៅឃុំ ថាមដូន ស្រុក មីស្វៀន និង ក្រុមយូកេ រ៉នរ៉ន នៅភូមិ ភឿកអាន ឃុំ ភូតឹន ស្រុក ចូវថាញ់។
លោក បូស៊ុង ប្រធានក្រុមយូកេ រ៉នរ៉ន មានប្រសាសន៍អោយដឹងថា៖ ក្រុម យូកេ រ៉ន រ៉ន ធ្លាប់ជាក្រុមមួយក្នុងចំណោមបណ្ដាក្រុមយូកេល្បីឈ្មោះនៅតំបន់ ណាមបូ ដោយមានកាលវិភាគសម្តែងច្រើនក្រាស់ក្រែលណាស់ ហើយមានចំនួនសិល្បៈ ករសិល្បៈការិនីឡើងទៅដល់ ៧០ នាក់ឯណោះ។ ក៏ប៉ុន្តែ ក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកាលវិភាគកម្មវិធីសម្ដែងកាន់តែតិចទៅពីមួយថ្ងៃទៅមួយថ្ងៃ ម៉្លោះហើយ បច្ចុប្បន្ននេះ ក្រុមនៅមានសិល្បៈករសិល្បៈការិនីត្រឹមតែជាង ៣០ នាក់ប៉ុណ្ណោះ។ ទោះបីជាកម្មវិធីសម្តែងបាន ថយចុះយ៉ាងដូច្នេះក៏ ដោយ ក៏ប៉ុន្តែសិល្បៈករ សិល្បៈការិនីក្នុងក្រុមនៅតែខិតខំហាត់សម ចងក្រងរៀបរៀងនិពន្ធរឿងថ្មីនិងសម្តែងបម្រើបងប្អូន ជនរួមជាតិទាំងក្នុងខេត្តនិងក្រៅខេត្ត។
នៅឯមហោស្រពសិល្បៈល្ខោនយូកេនៅឆ្នាំ ២០២០ របស់ខេត្ត សុកត្រាំង ក្រុមយូកេ រ៉នរ៉ន ទទួលបានពានរង្វាន់ អា ជាមួយនឹងឈុតសម្តែងខ្លីៗ ដែលដកស្រង់ពីរឿង "នាងស្បៃមាស"
រួមជាមួយនឹងក្រុម យូកេ រ៉នរ៉ន ក្រុម យូកេទាំងឡាយនៅខេត្ត សុកត្រាំង បាននិងកំពុងរួមចំណែក "រក្សាភ្នក់ភ្លើង" សម្រាប់ទម្រង់សិល្បៈ ល្ខោនយូកេរបស់បងប្អូនជន ជាតិ ខ្មែរ នៅតំបន់ភូមិភាគខាងត្បូង៕
អត្ថបទនិងរូបថត៖ ហឿវូ - ទ្រុងហៀវ - ចិន្តា