ភូមិ ម្លៀង ឃុំ ដាក់លៀង ស្រុក ឡាក់ (ខេត្ត ដាក់ឡាក់) ជាភូមិដ៏កម្រមួយក្នុងចំណោមភូមិទាំងឡាយដែលរក្សាទុកបាននូវតម្លែវប្បធម៌រូបី អរូបីប្រពៃណីផ្សេងៗ របស់តំបន់ តីង្វៀន។
ដងផ្លូវចូលទៅកាន់ភូមិ ម្លៀង ត្រូវបានក្រាលកៅស៊ូ ទិដ្ឋភាពនៃការរស់នៅនិងទេសភាពធម្មជាតិនៃភូមិនិគមប្រកបដោយសុខក្សេមក្សាន្ត បរមបុរាណ
ម្លៀង ជាភូមិដ៏ស្រស់ស្អាតមួយរបស់ជនជាតិ ម៉្នុង មានប្រជាជនប្រមាណជា ១៥០ ក្រុមគ្រួសារ ដោយមានមនុស្សជិត ៧០០ នាក់។
ទិដ្ឋភាពនៃការរស់នៅនិងទេសភាពធម្មជាតិដ៏សុខក្សេមក្សាន្ត បរម បុរាណនៃភូមិ ម្លៀង ដូចជាដែនដី តីង្វៀន តាំងពីរាប់រយឆ្នាំមុនក្នុងអតីតកាលឯណោះ។
មនុស្សចាស់ អ្នកមានប្រជាប្រិយភាពក្នុងភូមិ ម្លៀង អោយតម្លៃយ៉ាងខ្លាំងលើការអភិរក្ស ថែរក្សាតម្លៃ វប្បធម៌ប្រពៃណីទាំងឡាយរបស់ភូមិនិគម
នាបច្ចុប្បន្ននេះ នៅទីនេះនៅតែរក្សាទុកបានរបៀបរបបនៃការតាំងទីលំនៅពិសេសដាច់ដោយឡែករបស់ជនជាតិ ម៉្នុង ដោយមានការលាយបញ្ចូលគ្នាជាមួយជនជាតិ អេដេ។
ភូមិ ម្លៀង មានគងឃ្មោះបុរាណជាច្រើនឈុតដែលមានអាយុកាលពី ១០០ ដល់ ២០០ ឆ្នាំ ដែលជាភូមិត្រូវបានស្រុក ឡាក់ (ខេត្ត ដាក់ឡាក់) ជ្រើសរើសសម្រាប់អភិរក្សទេសភាពវប្បធម៌គងឃ្មោះ
អ្នកភូមិនៅតែប្រកបរបរសិប្បកម្មប្រពៃណីដដែលនៅតែថែរក្សាបានទំនៀម ទម្លាប់ ពិធីបុណ្យប្រជាប្រិយ វប្បធម៍គងឃ្មោះ វប្បធម៌មាតាធិបតេយ្យ វប្បធម៌ គ្រឿងភោជនាហារដដែល។ល។
ឧបករណ៍កសិកម្មនិងរបស់របរប្រើប្រាស់ផ្សេងៗ សម្រាប់ការប្រជុំជីវភាពប្រចាំថ្ងៃ ត្រូវបានជនជាតិ ម៉្នុង សៀតស៊កជុំវិញជញ្ជាំងផ្ទះ
អញ្ជើញមកកាន់ភូមិ ម្លៀង នៅក្បែរទំនប់បឹង ឡាក់ យើងទាំងអស់គ្នានឹងទទួលបានអារម្មណ៍យល់ឃើញពីតំបន់ តីង្វៀន ដ៏មហាសាល រហោ ឋានមួយ រួមជាមួយនឹងតម្លៃវប្បធម៌ ប្រពៃណីទាំងឡាយនៃបងប្អូនជនជាតិ ម៉្នុង៕
អត្ថបទនិងរូបថត៖ អ៊ីក្វាង ប-ក្រុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ដោយ៖ ជ័យពិសិដ្ឋ