លាក់ខ្លួននៅកណ្តាលជួរភ្នំ តីកូនលិញ ដ៏មហាសាល ស្ថិតនៅរយៈកម្ពស់ជាង ១.០០០ ម៉ែត្រ ភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរក្នុងរឿងនិទាននៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។
នៅសរទរដូវភូមិ សាភីន ភ្លឺសន្ធៅក្នុងសម្បុរលឿងរលោងនៃពណ៌ស្រូវទុំ បើកចេញទិដ្ឋភាពដែលមិននឹកស្មានដល់ធ្វើឱ្យនរណាឈានជើងមកដល់ក៏ត្រូវតែលង់អារម្មណ៍។ នៅកណ្តាលសមុទ្រស្រូវលឿងទុំ ដំបូលផ្ទះដុះស្លែលេចឡើងដ៏សុខក្សេមក្សាន្ត បង្កើតបានជាផ្ទាំងគំនូរស៊ីគ្នារវាងធម្មជាតិ និងដៃធ្វើពលកម្មដ៏ប៉ិនប្រសប់របស់មនុស្ស។
វាលស្រែកាំជណ្តើរភូមិ សាភីន នៅឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ស្រស់ស្អាតឆើតឆាយក្រោមពន្លឺព្រះអាទិត្យក្នុងសរទរដូវ។
មកកាន់ភូមិ សាភីន - កន្លែងជណ្តើរស្រូវមួយកាំៗ គឺជាស្នាមគំនូរមួយ ដំបូលផ្ទះមួយខ្នងៗ គឺជារឿងរ៉ាវមួយ ភ្ញៀវទេសចរនឹងរកឃើញភាពសុខសាន្ត និងអនុស្សាវរីយ៍ពិបាកបំភ្លេចបាននៅកណ្តាលព្រៃព្រឹក្សាដ៏មហាសាលធំ ល្វឹងល្វើយនៅតំបន់ដែនដីចុងប៉ូចភាគខាងជើងនៃមាតុភូមិ៕
ភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ស្រស់ស្អាតដល់ថ្នាក់អង្រួនចិត្តដោយមានដំបូលផ្ទះប្រក់ស្លឹកទ្រាំងគ្របដណ្ដប់ដោយស្លែពណ៌បៃតងនៅស្ងប់ស្ងាត់ក្បែរអំពកស្រែកាំជណ្តើរទាំងឡាយព័ន្ធឱបក្រសោបពេញចង្កេះភ្នំទាំងមូល។
នៅក្រោមពន្លឺព្រះអាទិត្យក្នុងសរទរដូវ អំពកស្រែកាំជណ្តើរភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ហាក់ដូចជាបានក្រំមាស ដោយសម្បុរស្រូវលឿងទុំលាតសន្ធឹងវែងអន្លាយគ្មានទីបញ្ចប់។
នៅកណ្តាលសមុទ្រស្រូវលឿងទុំ ដំបូលផ្ទះទាំងឡាយនៅភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង លេចឡើងដ៏សុខក្សេមក្សាន្ត បង្កើតបានជាផ្ទាំងគំនូរស៊ីគ្នារវាងធម្មជាតិ និងដៃដ៏ប៉ិនប្រសប់របស់មនុស្ស។
អត្ថបទ៖ មិញតឹម
រូបថត៖ ឌឹក ថ
ប្រែសម្រួល៖ អៀងថាន់
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)