ផ្កាគ្រប់ប្រភេទត្រូវបានដាំលើអំពកស្រែកាំជណ្ដើរ បន្ទាប់ពីប្រមូលផលរួច នៅបណ្តាជម្រាលកូនភ្នំ ដងផ្លូវទាំងឡាយធ្វើឱ្យភូមិ មឹង ក្លាយជា "ឋានសួគ៌ផ្កា" បង្អួតសម្រស់ពេញមួយឆ្នាំ ទាក់ទាញភ្ញៀវទេសចរ។
បងស្រី យឿង យៀមគ្វិញ (ភ្ញៀវទេសចរ ហាណូយ) ឲ្យដឹងថា៖ "លើកដំបូងមកកាន់ទីនេះ ខ្ញុំឃើញថាទេសភាពក៏ស្អាតជាងអ្វីដែលស្រមើស្រមៃទៅទៀត។ ផ្ការីកស្រស់បំព្រង អាកាសធាតុល្ហើយត្រជាក់ ម្ហូបអាហារ មឿង ឆ្ងាញ់ហើយដិតខ្លាំង"។
ក្រៅពីឧត្តមភាពទេសភាព ភូមិ មឹង នៅមានព្រៃធម្មជាតិចំនួន ៥២០ ហិកតាត្រូវបានការពារយ៉ាងតឹងរ៉ឹងទៀតផង។ អញ្ជើញមកកាន់ទីនេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍គំរូទេសចរណ៍សហគមន៍ ដើរកម្សាន្តបែប trekking ពិកនិច ឬក៏អញ្ជើញទៅទស្សនា៖ នូយដូវរ៉ុង (ភ្នំក្បាលនាគ) ឧទ្យានបេតិកភណ្ឌអ្នកវិទ្យាសាស្ត្រ វៀតណាម ហើយ ពិសេសគឺភ្លក្សរសជាតិផ្លែក្រូច កាវផុង - ផលិតផលពិសេសប្រចាំដែនដីនេះ។
លោក ហ្វាង មិញហៀវ ប្រធានគណៈកម្មាធិការប្រជាជនឃុំ កាវផុង មានប្រសាសន៍ថា៖ "ភូមិ មឹង ពោរពេញដោយអត្តសញ្ញាណវប្បធម៌ មឿងថាង ខណៈពេលមានជនជាតិ មឿង ជាង ៩៨% រស់នៅ។ ផ្តើមពីភូមិនិគមតំបន់ភ្នំមួយកន្លែងនេះកំពុងក្លាយជាគោលដៅទេសចរណ៍ សហគមន៍ដ៏លេចធ្លោ"៕
អត្ថបទ និងរូបថត៖ លឺវ ត្រុងដាត
បញ្ចូលទិន្ន័យ៖ អៀងថាន់