ប្រជុំកោះ ហាយតាក់ រួមទាំងតូចធំចំនួន ១៤ កោះដូចជា៖ កោះ កែវងឿ កោះ កៀនវ៉ាង កោះ ត្រែលើន កោះ ត្រែវិញ កោះ ហ្គូយ កោះ អ៊ូ កោះ យ៉ាង កោះ ចឺរឺ...។ ដើម្បីទៅដល់កោះ ត្រែលើន បាន - កោះដ៏កុះករហើយអ៊ូអរបំផុត ភ្ញៀវទេសចរគ្រាន់តែចំណាយពេលជិះកប៉ាល់ប្រហែល ១ ម៉ោងនាឡិកាប៉ុននោះ។

អញ្ជើញមកកាន់ទីនេះ ភ្ញៀវទេសចរបានរុករកស្វែងយល់រូងភ្នំ និងជញ្ជាំងថ្មទាំងឡាយ ដ៏ពិសេសអស្ចារ្យ ទស្សនា និងថតរូបនៅបង្គោលអធិបតេយ្យភាពនៅក្បែរមាត់សមុទ្រ ចែវទូក SUP គួបផ្សំស្ទូចត្រី ស្ទូចមឹក ហើយចាប់ត្រី ចាប់ខ្យង ងាវ គ្រែង ដោយផ្តាល់ដៃ។ល។
ប្រជាជនមូលដ្ឋានរាក់ទាក់ភ្ញៀវយ៉ាងខ្លាំង ជិតស្និទ្ធហើយរួសរាយ តែងតែត្រៀមខ្លួនជួយ ភ្ញៀវទេសចរជានិច្ច។ អ្នកស្រី ង្វៀន ធីប៊ិញ ភ្ញៀវទេសចរអញ្ជើញមកពីទីក្រុង កឹនធើ ឲ្យដឹង ថា៖ "អញ្ជើញមកកាន់ប្រជុំកោះ ហាយតាក់ យើងខ្ញុំពេញចិត្តយ៉ាងខ្លាំង ជាពិសេសគឺជិះ កប៉ាល់ទស្សនាកម្សាន្តជុំវិញកោះទាំងឡាយ គួបផ្សំការហែលទឹកសមុទ្រ ស្ទូចត្រី ស្ទូចមឹក ចាប់ខ្យង ងាវ គ្រែងរួចហើយកែច្នៃដោយផ្ទាល់ដៃ..."។


លោក ម៉ាយ ក្វក់ថាំង លេខាគណៈកម្មាធិការបក្សឃុំ តៀនហាយ (ខេត្ត អានយ៉ាង) ឲ្យដឹងថា៖ "អាជ្ញាធរតែងតែលើកទឹកចិត្តប្រជាជនឆ្លៀតប្រើប្រាស់ធនធាន ធម្មជាតិអភិវឌ្ឍ ទេសចរណ៍សមុទ្រតាមគំរូទេសចរណ៍សហគមន៍។ បច្ចុប្បន្ននេះ ប្រជុំកោះនេះទទួលភ្ញៀវទេសចរប្រហែល ១០ ម៉ឺនលើកនាក់ក្នុងមួយឆ្នាំៗ"៕
អត្ថបទ និងរូបថត៖ វ៉ាន់ស៊ី
ប្រែសម្រួល៖ សឺនហេង