មិនត្រឹមតែផ្ទេរបន្តភ្លើងនៃក្តីជក់ចិត្តដិតអារម្មណ៍ពីមួយជំនាន់ទៅមួយជំនាន់ប៉ុននោះទេ សិប្បករទាំងឡាយនៅទីនេះថែមទាំងប្រែក្លាយកីតម្បាញដ៏សាមញ្ញទៅជាស្ពានមេត្រីថែរក្សាអត្តសញ្ញាណវប្បធម៌ អភិវឌ្ឍទេសចរណ៍សហគមន៍និងបង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់មូលដ្ឋានទៀតផង។
លោក Bruce William - ភ្ញៀវទេសចរ កាណាដា ឱ្យដឹងថា សិប្បកម្មត្បាញសំពត់សង្កិម ម៉ូហាម៉ាច់ (ភូមិ ភុមស្វយ ឃុំ ចូវផុង) ជាគោលដៅទេសចរណ៍យ៉ាងជិតស្និទ្ធរបស់គ្រួសារលោកនិងមិត្រភក្ដិពេលមកកាន់ខេត្ត អានយ៉ាង ម្តង។
“បានទស្សនាមើលនិងឆ្លងកាត់បទពិសោធដំណើរការត្បាញបានជាផ្ទាំងសំពត់សង្កិមដ៏ចម្រុះពណ៌របស់ជនជាតិចាម នៅ ចូវផុង ដោយផ្ទាល់គឺជាប្រការគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ចាប់ពីសរសៃសូត្រសាមញ្ញ ក្រោមការណែនាំរបស់នារីៗ នៅទីនេះ យើងខ្ញុំអាចត្បាញផ្ទាំងសំពត់តូចៗ ដោយផ្ទាល់ដៃ យកទៅវិញធ្វើវត្ថុអនុស្សាវរីយ៍ ធ្វើជាអនុស្សាវរីយ៍ក្នុងដំណើរស្រាវជ្រាវរាវរកដែនដី អានយ៉ាង របស់ វៀតណាម” - លោក Bruce William បានចែករំលែកដូច្នេះ។
លោក ង្វៀន វ៉ាន់ហ៊ើប អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ចូវផុង បានឱ្យដឹងថា ដើម្បីអភិរក្ស អភិវឌ្ឍមុខរបរត្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ចាម នៅ ចូវផុង នាពេលកន្លងទៅ មូលដ្ឋាននិងខេត្ត អានយ៉ាងតែងតែយកចិត្តទុកដាក់ដល់ការងារបង្ហាត់បង្រៀនរបរនេះឱ្យក្មេងៗ ជំនាន់ក្រោយបន្តវេន ស្រពពេលឧបត្ថម្ភ បណ្តុះបណ្តាលបំណិនធ្វើអាជីវកម្មទេសចរណ៍ជូនប្រជាជនក៏ដូចជាជំរុញការផ្សព្វផ្សាយផលិតផលសំពត់សង្កិមចេញទៅកាន់ទីផ្សារ សំដៅដល់ការអភិវឌ្ឍភូមិសិប្បកម្មតាមទិសដៅប្រកបដោយចីរភាព។
ក្រឡេកមើលទៅអនាគតដ៏ខ្លីខាងមុខ ដោយមានការរួមដៃគ្នាពីអាជ្ញាធរមូលដ្ឋាននិងភាពម្ចាស់ការ សាមគ្គីភាព ច្នៃប្រតិដ្ឋរបស់សហគមន៍តែម្តង របរត្បាញសំពត់សង្កិមរបស់ជនជាតិ ចាម នៅ ចូវផុង ប្រាកដជានឹងបន្តអភិវឌ្ឍនិងក្លាយជាគោលដៅទេសចរណ៍ដ៏ជិតដិតរបស់ភ្ញៀវទេសចរជិតឆ្ងាយ៕
អត្ថបទនិងរូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ