ខ្ពង់រាបថ្ម ដុងវ៉ាន់ ជាកន្លែងត្រូវបានអង្គការ យូណេស្កូ ទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលពាំនាំស្លាកស្នាមនៃការកកើតឡើងរាប់រយលានឆ្នាំ។
នាពេលព្រឹក អ័ព្ទពណ៌សធ្លាក់គ្របដណ្តប់ភ្នំថ្ម នៅពេលថ្ងៃត្រង់ព្រះអាទិត្យចាំងពន្លឺពណ៌មាសទៅលើផ្ទាំងថ្មនីមួយៗ នៅពេលរសៀលវិញ សំឡេងគែនជនជាតិ ម៉ុង បន្លឺឡើងនៅព្ធដ៏អាកាស។ នៅកណ្តាលលម្ហដ៏ធំល្វឹងល្វើយនោះ ផ្កាបាក់វីតរីកស្គុសស្គាយ ពណ៌សនៅពេលក្រពុំ ក្រោយមកប្រែជាពណ៌ផ្កាឈូកស្រាល ហើយនៅចុងរដូវក៏ប្រែជាពណ៌ស្វាយលាយក្រហមដ៏ទាក់ទាញភ្នែក។
រដូវផ្កាបាក់វីតរីកចាប់ពីខែតុលាដល់ដាច់ខែធ្នូ។ រយៈពេលបីខែនោះគឺប្រៀបដូចជាពាក្យសន្យាមួយនៃតំបន់ភ្នំសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ នៅកណ្តាលសម្រស់ពណ៌ផ្កាឈូកស្រាល ភូមិនិគមទាំងឡាយអែបខ្លួននៅជើងភ្នំក៏ត្រូវបានគេហៅឈ្មោះនៅកម្រិតពិភពលោក។
ប៉ាវី ត្រូវបានលើកតម្កើងជា "គោលដៅទេសចរណ៍សហគមន៍ល្អបំផុត" ចំណែកភូមិ ឡូឡូចាយ វិញជាភូមិតូចមានទីតាំងនៅជើងភ្នំ រ៉ុង ទើបតែទទួលបានកិត្តិនាមជា "ភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៥" ដោយ UN Tourism ប្រគល់ជូន ជាលើកដំបូងគោលដៅទេសចរណ៍សហគមន៍របស់ខេត្ត ទ្វៀនក្វាង ទទួលពានរង្វាន់អន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះនេះ៕
អត្ថបទ និងរូបថត៖ មិញតឹម
ប្រែសម្រួល៖ អៀងថាន់