នៅពេលភ្លៀងរដូវក្តៅបង្អុរចុះមកក៏ជាពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅឃុំ មូកាងចាយខេត្ត ឡាវកាយ ទទួលរដូវទឹកធ្លាក់។ ទេសភាពធម្មជាតិក្លាយជាស្រស់បំព្រងដូចផ្ទាំងគំនូរយ៉ាងសមសួនរវាងពណ៌ត្នោតនៃដី ផ្ទៃខៀវនៃមេឃ ស្រទាប់ពពកទាំងឡាយពហុពណ៌ និងផ្ទៃទឹកចាំងផ្លេកៗ។
សម្រស់នៃអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាតរដូវទឹកធ្លាក់នៅឃុំ ឡាវចាយ (ខេត្ត ឡាវកាយ)
នៅពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំស្ងួតទទួលទឹកក៏ជាពេលប្រជាជន មូកាងចាយ ឈានចូលរដូវស្ទូងតែមួយគត់ក្នុងឆ្នាំ
មើលពីទីខ្ពស់ អំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំរដូវទឹកធ្លាក់នៅឃុំ ឡាវចាយ ខេត្ត ឡាវកាយ មើលទៅដូចជាគំនូរគូរដោយទឹកខ្មៅ ចិន មួយផ្ទាំង លង់អារម្មណ៍មនុស្ស
ប្រជាជនឆ្លៀតឱកាសចុះពូជនៅលើអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំរដូវទឹកធ្លាក់នៅឃុំ ឡាវចាយ ខេត្ត ឡាវកាយ រដូវទឹកធ្លាក់ក៏ជាពេលប្រជាជន មូកាងចាយ មមាញឹកចាប់ផ្តើមឈានចូលរដូវស្រូវថ្មី
នៅពេលថ្ងៃ ផ្ទៃទឹកនៃអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំចែងចាំងពន្លឺព្រាកៗ ដូចកញ្ចក់ឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យភ្លឺពណ្ណរាយ។ នៅពេលយប់ ទិដ្ឋភាពស្ងប់ស្ងាត់ក្លាយជាអាថ៌កំបាំងប្លែកពីធម្មតាក្រោមពណ៌ប្រាក់នៃពន្លឺព្រះចន្ទ។ សម្រស់អព្ភូតភាព ចម្លែកអស្ចារ្យនៃផ្ទាំងគំនូរគូរដោយទឹកខ្មៅ ចិន ដ៏ធំសម្បើមបាននាំមកនូវភាពទាក់ទាញមិនមានទីណាប្រៀបផ្ទឹមបានរបស់មូកាងចាយ៕
អត្ថបទ និង រូបថត៖ ខាញ់ហ្វា
ប្រែសម្រួល៖ សឺន ហេង