ទីក្រុង កឹនធើ មានទីតាំងស្ថិតនៅទីកណ្ដាលនៃតំបន់វាលទំនាបទន្លេ គឺវ ឡុង នៅចំកណ្តាលបណ្តាញទន្លេ ព្រែកប្រឡាយមួយ។
ផ្សារអណ្តែតទឹក កាយរ៉ាំង ស្ថិតលើភូមិសាស្ត្រខណ្ឌ កាយរ៉ាំង មានចម្ងាយពីកំពង់ផែ និញគៀវ ប្រហែល ៣០ នាទីនៃការធ្វើដំណើរដោយជិះទូកកាណូ។ កាយរ៉ាំង គឺជាផ្សារបណ្តែតទឹកមានវិសាលភាពធំជាងគេបំផុតនៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ជាកន្លែងជំនាញខាងលក់ដូរកសិផលជាពិសេសគឺផ្លែឈើគ្រប់ប្រភេទ
កំពង់ផែ និញគៀវ ស្ថិតនៅជិតទីកណ្ដាលនៃទីក្រុង កឹនធើ កន្លែងដែលអាចគន់មើលឃើញទន្លេ ហូវយ៉ាង ដែលពោរពេញដោយកករល្បាប់
វត្ត អុង ស្ថិតលើភូមិសាស្ត្រនៃសង្កាត់ តឹនអាន ខណ្ឌ និញគៀវ។ នេះគឺជាវត្តបុរាណមានអាយុកាលជាង ១០០ ឆ្នាំ ដែលបានសាងសង់ឡើងដោយជនជាតិ ចិន ហើយមានលក្ខណៈស្ថាបត្យកម្មដ៏ល្អឯក ដោយមានក្បូរក្បាច់ រចនាប័ទ្ម ត្រូវបានឆ្លាក់ដ៏ផ្ចិតផ្ចង់
អញ្ជើញមកកាន់ទីក្រុង កឹនធើ ភ្ញៀវទេសចរអាចធ្វើដំណើរទស្សនាកំពង់ផែ និញគៀវ គន់មើលស្ពាន ក្វាងទ្រុង ទស្សនាមើលផ្សារអណ្តែតទឹក កាយរ៉ាំង ផ្ទះបុរាណ ប៊ិញធុយ ហើយភ្លក់រសជាតិផ្អែមល្ហឹមនៃផ្លែឈើពិសេសប្រចាំតំបន់នៅប៉ែកខាងលិច នៃភូមិ ភាគខាងត្បូង។
ផ្ទះបុរាណ ប៊ិញធុយ ស្ថិតនៅតាមដងផ្លូវ ប៊ួយ ហ៊ឺវងៀ សង្កាត់ ប៊ិញធុយ ខណ្ឌ ប៊ិញធុយ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៧០ នៅលើផ្ទៃដីជាង ៦.០០០ ម៉ែត្រការ៉េ រួម ៥ ល្វែង ដំបូល ២ ខាង មា នស្ថាបត្យកម្មគួបផ្សំសមសួនរវាងវប្បធម៌បូព៌ានិងលោកខាងលិច
ភូមិទេសចរណ៍អេកូឡូស៊ី មីខាញ់ ស្ថិតលើភូមិសាស្ត្រនៃស្រុក ផុងឌៀន ជាកន្លែងជួបប្រសព្វគ្នាសម្រាប់ភាពល្អឥតខ្ចោះនៃវប្បធម៌ស្រុកស្រែចម្ការបឹងទន្លេដ៏អស្ចារ្យ គួបផ្សំជាមួយនឹងភោជនាហារសម្បូរបែបដែលពោរពេញទៅដោយលក្ខណៈដាច់ដោយឡែកនៃដែនដីភូមិភាគខាងត្បូង
ដោយមានឧត្តមភាពនេះ ក្រុង កឹនធើ តែងតែជាគោលដៅទេសចរណ៍មួយដែលមានភាពទាក់ទាញនៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង...៕
អត្ថបទ៖ ឌិញយុង រូបថត៖ ភុកថាញ់ - ថាញ់សាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ អៀងថាន់