រយៈពេល ២០ ឆ្នាំកន្លងទៅ អោយតែឱកាសនិទាឃរដូវឈានមកដល់ម្ដងៗ ប្រជាជនទីក្រុង ហូ ជីមិញ ក៏តក់ក្រហល់រង់ចាំទទួលដំណឹងអំពីវិថីផ្កា ង្វៀន ហ្វេ។
ព្រមជាមួយពេលវេលា វិថីផ្កា ង្វៀន ហ្វេ បានឆ្លងទៅកាន់ចំណុចណាត់ជួបមួយដ៏ជិតស្និទ្ធដើម្បីក្លាយជា "វប្បធម៌វិថីផ្កា" លក្ខណៈពិសេសដាច់ដោយឡែក នៃក្តីមោទនភាពរបស់ប្រជាជនទីក្រុង ហូ ជីមិញ។
យុវនារីទាំងឡាយស្រស់ប្រិមប្រិយជាមួយនឹងសម្លៀកបំពាក់អាវផាយប្រពៃណីនៅវិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣
លោក ទ្រឿង ឌឹកហ៊ុង អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ Saigontourist Group បានចែករំលែកថា ឆ្នាំ ២០២២ វៀតណាម និយាយរួមនិងទីក្រុង ហូ ជីមិញ និយាយដោយឡែកបានស្តារឡើងវិញគួរឱ្យចាប់អារម្មណ៍លើគ្រប់វិស័យ។
កម្មករទាំងឡាយធ្វើគំរូនំ បាញ់ជឹង នំអន្សមតុបតែងលម្អវិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ២០២១
សមិទ្ធិផលនេះត្រូវបាន Saigontourist Group ចំណាយកម្លាំងរៀបចំបង្ហាញអោយឃើញក្នុងការរចនាសំណង់វប្បធម៌វិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ ប្រៀបដូចជាសារយ៉ាងខ្លាំងក្លាមួយសម្រាប់ជំហានអភិវឌ្ឍប្រកបដោយលក្ខណៈទម្លុះទម្លាយនៃទីក្រុង ព្រមទាំងលើកតម្កើងវិថីផ្កាសម្រេចបានកាលប្រវត្តិ ២០ ឆ្នាំ។
ភ្ញៀវទេសចរបរទេសមកទស្សនា ទទួលពេលាឆ្លងឆ្នាំថ្មីនៅតំបន់វិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២
ឈុតសម្តែងសិល្បៈបើកវិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ឆ្នាំ ២០២០
វិថីផ្កា ង្វៀន ហ្វេ បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក ២០២៣ បានបូកបញ្ចូលបណ្តាតម្លៃវប្បធម៌ទៅក្នុងការរចនា ផ្លាស់ប្តូរការរៀបចំប្លង់ និងវិចិត្រសិល្បៈបង្កើតទៅជារូបរាង ពាំនាំមកនូវលំហឆ្លងកាត់បទពិសោធន៍គួរឱ្យចង ចាំចំពោះប្រជាជនទីក្រុង ហូ ជីមិញ ក៏ដូចជាភ្ញៀវទេសចរផងដែរ៕
អត្ថបទ៖ ឡេ អៀនថាញ់
រូបថត៖ ឡេ អៀនថាញ់ - មីភឿង - ថាញ់វូ - ក្វាងចូវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ ចន្ថា