គ្រឿងផ្សំសំខាន់របស់គុយទាវ មី ថ គឺសន្លឹកគុយទាវត្រូវបានកែច្នៃពីប្រភេទអង្ករក្រអូបៗ ក្នុងស្រុក។ ដើម្បីផលិតសន្លឹកគុយទាវ ចុងភៅត្រូវត្រាំអង្ករឆ្លងមួយយប់ ក្រោយពីនោះកិនទៅជាម្សៅ ចាក់ទឹកថ្លាចោល ចំហុយក្នុងរយៈពេល ២ ទៅ ៣ នាទីរួចចាក់ចូលក្នុងពុម្ព។ បន្ទាប់ពីពេលហាលថ្ងៃប្រហែល ១ ម៉ោង នឹងបកចេញ ហើយកាត់ជាសរសៃៗ តូចវែង។

ដើម្បីចានគោមគុយទាវឈ្ងុយឆ្ងាញ់ មិនអាចគ្មានទឹកស៊ុបបានឡើយ រួមមានគ្រឿងផ្សំសំខាន់ៗ ដូចជា៖ ឆ្អឹងខ្មង ឆ្អឹងជំនីខ្ចី បង្គាក្រៀម មឹកអាំង និងគ្រឿងផ្សំមួយចំនួនផ្សេងទៀត។ បន្ទាប់ពីរម្ងាស់ជាមួយគ្នាហើយ ទឹកស៊ុបត្រូវតែថ្លា ក្លិនឈ្ងុយបង្គាក្រៀម មឹកអាំង ខ្ទឹមបំពង ស្លឹកគូឆាយបង្កើតបានជារសជាតិពិសេសដាច់ដោយឡែក។

ពេលពិសា ចានគោមគុយទាវនឹងត្រូវបានដាក់សាច់ហាន់ស្តើងៗ ពីរបីចំណិត ជើងជ្រូក កាកខ្លាញ់ ថ្លើមជ្រូក បង្គាក្រៀម... បន្ថែម។ រោយខ្ទឹមបំពង និងម្រេចបន្តិចបន្តួចបន្ថែម អតិថិជននឹងបានពិសាគុយទាវមួយចានគោមដ៏ឈ្ងុយហើយឆ្ងាញ់ត្រូវតាមស្តង់ដារអ្នកតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។

ដ៏ល្អឯក និងមានឱជារសដាច់ដោយឡែក ឆ្នាំ ២០១៤ គុយទាវ មី ថ ត្រូវបានអង្គការ ឯតទគ្គកម្មទ្វីបអាស៊ីទទួលស្គាល់ជាមុខម្ហូបអាហារសម្រេចបានតម្លៃភោជនាហារទ្វីបអាស៊ី៕
អត្ថបទ និង រូបថត៖ ហុងដាត
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់