ចំណុចលេចធ្លោមួយនៃភូមិផ្កា សាដែក គឺទេសភាពខ្នាតតូចរូបភាព "បេះដូង" រួមផ្សំជាមួយនឹងរូបភាពទង់ជាតិពណ៌ក្រហមផ្កាយពណ៌លឿងត្រូវបានរៀបចំឡើងដោយផើងផ្កាស្រស់ៗគ្រប់ប្រភេទចំនួន ១.៧០០ ផើង។
ក្នុងនោះ រូបភាព "បេះដូង" ខ្នាតធំមានផ្ទៃក្រឡាប្រហែល ៧០ ម៉ែត្រការ៉េរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើង មានដូចជាផ្កាកំពីងពួយ ផ្កាគ្រីសានខ្នាតតូច និងផ្កាគ្រីសានខ្នាតធំ។
សហករណ៍ផលិតកម្ម និងផ្គត់ផ្គង់ផ្កា រុក្ខជាតិលម្អ តឹនអាន (សង្កាត់ សាដែក) មានទីតាំងនៅផ្លូវ ផាម ហ៊ឺវឡូវ អនុសង្កាត់ តឹនអាន សង្កាត់ សាដែក ត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរអញ្ជើញមកកម្សាន្ត។
ចំណែករូបទង់ជាតិត្រូវបានរៀបចំដោយផើងផ្កាពណ៌ក្រហមជាមួយនឹងផ្កាគ្រីសានខ្នាតតូចពណ៌លឿងចំនួន ១០០ ផើង។ ទេសភាពខ្នាតតូចគួរឱ្យចាប់អារម្មណ៍នេះមានទីតាំងនៅសហករណ៍ផលិតកម្ម និងផ្គត់ផ្គង់ផ្កា រុក្ខជាតិលម្អ តឹនអាន (សង្កាត់ សាដែក) កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា និងថតរូប៕
ភ្ញៀវទេសចរអញ្ជើញទស្សនា ថតរូបជាមួយនឹង "បេះដូង" ខ្នាតធំនៅសហករណ៍ផលិតកម្ម និងផ្គត់ផ្គង់ផ្កា រុក្ខជាតិលម្អ តឹនអាន។
ផ្កាគ្រប់ពណ៌គ្រប់ប្រភេទត្រូវបានរៀបជាជួរៗ កំពុងបញ្ចេញសម្រស់ស្រស់ទាក់ភ្នែកនៅសហករណ៍ផលិតកម្ម និងផ្គត់ផ្គង់ផ្កា រុក្ខជាតិលម្អ តឹនអាន (សង្កាត់ សាដែក)។
ទេសភាពនៅសហករណ៍ផលិតកម្ម និងផ្គត់ផ្គង់ផ្កា រុក្ខជាតិលម្អ តឹនអាន មានសោភ័ណភាព ធ្វើឲ្យភ្ញៀវទេសចរដែលអញ្ជើញមកថតរូបមានអារម្មណ៍កាន់តែស្រស់ស្រាយ។
ព័ត៌មាន និងរូបថត៖ ញឹតអាន
ប្រែសម្រួល៖ ចន្ថា
(កាសែត ព័ត៌មាន និងជនជាតិ)