មានវត្តមាននៅភូមិសាស្ត្រដ៏ពិសេស កន្លែងមានបងប្អនជនជាតិ ខ្មែរ រស់នៅរួមជាមួយនឹងវត្ត អារាមយ៉ាងច្រើនរបស់បណ្តាសាសនា៖ ពុទ្ធសាសនា កៅដាយ ហ្វាហាវ ប្រូតេស្តង់។ល។ ព្រះសហគមន៍ ម៉ឹនកូយ មានគ្រិស្តសាសនិកជាង ១.២០០ នាក់។ រស់នៅរាយប៉ាយនៅលើភូមិសាស្ត្រឃុំចំនួន ៥ ចំណុះអតីតស្រុក ទ្រីតូន ប៉ុន្តែបរិយាកាសរៀបចំទទួលបុណ្យណូអែលរបស់មាមីងបងប្អូននៅទីនេះនៅតែមានភាពកក់ក្តៅ និងផុសផុលក្រៃលែង។
លោកបូជាចារ្យ ផេរ៉ូ ង្វៀន ទ្រុងកៀន អភិបាលព្រះសហគមន៍អាសនវិហារ ទ្រីតូន ឱ្យដឹងថា ពិធីបុណ្យណូអែលឥឡូវនេះបានក្លាយទៅជា ទិវាបុណ្យរួម របស់ប្រជាជនក្នុងតំបន់។ នាឱកាសពិធីបុណ្យ មនុស្សគ្រប់រូបនាំគ្នាទៅកាន់ព្រះវិហារដើម្បីបួងសួងសុំសេចក្តីសុខសាន្តក្នុងឆ្នាំថ្មី។
កែសម្រួលរូងថ្មតូចបង្ហាញឡើងវិញនូវទិដ្ឋភាព ព្រះយេស៊ូប្រសូតិនៅមុខ ព្រះវិហារ ទ្រីតូន បណ្តើរ លោក ត្រឹន វ៉ាន់ង៉ ចែករំលែកបណ្តើរ៖ "ឱកាសបុណ្យ ណូអែលមកដល់ម្តងៗ ភូមិសាសនា "ទាំងមូល ហាក់ដូចជាបំពាក់អាវថ្មីលើខ្លួន។ មាមីងបងប្អូនប្រមូលគ្នាសម្អាតផ្ទះសំបែង ផ្លូវភូមិ តុបតែងដើមស្រល់ ណូអែលរូងថ្ម ហ្វឹកហាត់សិល្បៈ។ល។ សំឡេងជួងព្រះវិហារ លាន់រំពង វេញត្របាញ់បញ្ចូលគ្នាជាមួយសំឡេងច្រៀងអំណរបុណ្យណូអែលបាន បង្កើតជាបរិយាកាសមួយដ៏កក់ក្តៅ ជាទីស្រលាញ់"។
លោក ឡឹម ថាញ់ស៊ី លេខាគណៈកម្មាធិការបក្សឃុំ ទ្រីតូន បានឱ្យដឹងថាបងប្អូនជនជាតិកាន់សាសនាកាតូលិកចំណុះព្រះសហគមន៍ ម៉ឹនកូយ និយាយរួម និងឃុំ ទ្រីតូន និយាយដោយឡែកតែងតែអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមកិច្ចការចលនាយ៉ាងសកម្ម បំផុសឡើងដោយមូលដ្ឋាន។ អំណរបុណ្យ ណូអែល ២០២៥ បងប្អូនជនជាតិបានចូលរួមជាច្រើនលើបណ្តាវិស័យរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានកសាងស្រុក កំណើត ទ្រីតូន ឱ្យកាន់តែសម្បូររុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ កុងម៉ាវ
បញ្ចូលទិន្នន័យ៖ យ័ញលើយ