នៅព្រំដែនចំណុះឃុំ ប៊ូយ៉ាម៉ឹប (ទីក្រុង ដុងណាយ) លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ស្ងៀមស្ងាត់ទាំងយប់ទាំងថ្ងៃនៅតែ “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉្នុង។
លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ណែនាំបង្ហាត់បង្រៀនរបរត្បាញសំពត់សង្កិមជូនប្រជាជនក្នុងភូមិ។
លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ចែករំលែកបង្ហាត់បង្រៀនរបរត្បាញសំពត់សង្កិមឱ្យកូនប្រសារគឺអ្នកស្រី ធី ទឹក។
ក្នុងជីវភាពប្រចាំថ្ងៃ សិប្បការិនីនោះមិនដែលបង្អាក់ដំណើរចែករំលែកបង្ហាត់បង្រៀនលំអានថ្នេរ ព័ណ៌សម្បុរវប្បធម៌ជនជាតិឆ្លងតាមរយៈសំពត់សង្កិមមួយផ្ទាំងៗ ដល់អ្នកជំនាន់ក្រោយ។
អ្នកស្រី ធីទឹក បានត្បាញសំពត់សង្កិមយ៉ាងស្ទាត់ជំនាញក្រោយពីពេលរៀនពីលោកស្រី ធី អ៊ីរើ។
លោកស្រី ធី អ៊ីរើ ត្បាញហ្មត់ចត់ផ្ចិតផ្ចង់តាំងពីមួយថ្នេរៗ សូត្រដើម្បីបង្កើតផ្ទាំងសំពត់សង្កិមគុណភាព។
នារីៗ ទាំងឡាយដូចលោកស្រី ធី អ៊ីរើ កំពុងរួមចំណែកថែរក្សាកម្លាំងរស់រានដល់បេតិកភណ្ឌវប្បធម៌ ម៉្នុង ស្ទៀង នៅឯតំបន់ជាយដែន។
លោកស្រី ធី អ៊ីរើ (ខាងឆ្វេង) ឧទ្ទេសនាមផ្ទាំងសំពត់សង្កិមដែលបានត្បាញហើយរួចស្រេចជូនអ្នកឯកទេសការិយាល័យវប្បធម៌ - សង្គមឃុំ ប៊ូយ៉ាម៉ឹប។
លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ឧទ្ទេសនាមសំពត់សង្កិមដែលបានត្បាញហើយរួចរាល់ជូនអ្នកឯកទេសការិយាល័យវប្បធម៌ - សង្គមឃុំ ប៊ូយ៉ាម៉ឹប។
ពួកគាត់មិនត្រឹមតែថែរក្សាលក្ខណៈក្បូរក្បាច់រចនាទាំងឡាយដ៏វិសេសវិសាលរបស់បុព្វបុរសប៉ុននោះទេ ថែមទាំងជាអ្នក "រក្សាភ្នក់ភ្លើង" ដ៏អស់ពីចិត្តពីថ្លើម ផ្ទេរបន្តមោទកភាពជនជាតិដល់បច្ឆាជនជំនាន់ក្រោយ។
លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ជាមួយនឹងសំពត់សង្កិមដែលបានត្បាញហើយរួចរាល់។
ការរួមចិត្តគំនិតគ្នារបស់នារីទាំងឡាយនៅទីនេះ គួបផ្សំជាមួយបណ្តាការតម្រង់ទិសដៅអភិវឌ្ឍទេសចរណ៍ដ៏ត្រឹមត្រូវរបស់អាជ្ញាធរ រំពឹងថានឹងពាំនាំព័ណ៌សម្បុរសំពត់សង្កិមតំបន់ជាយដែនឈោងឈានទៅឆ្ងាយនិងក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ