ជារៀងរាល់ព្រឹកព្រលឹម លោកតា លោកយាយទាំងឡាយក៏វត្តមាននៅផ្ទះអ្នកភូមិម្នាក់នៅមជ្ឈមណ្ឌលភូមិ វ៉ាំងកួម ដើម្បីរៀនត្បាញកំប្លោក។ ផលិតផលសំខាន់ៗ ផលិតដោយអ្នកភូមិរួមមាន៖ កន្ត្រកដាក់ឥវ៉ាន់ កម្រាលថូផ្កា ប្រអប់ដាក់ក្រដាស ស្និទ្ធស្នាលជាមួយបរិស្ថាន។
មុខរបរត្បាញកំប្លោកនាំចេញនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើន។
ការងារសាមញ្ញ សមស្របជាមួយនឹងមនុស្សគ្រប់វ័យ អនុញ្ញាតឱ្យប្រជាជនឆ្លៀតធ្វើការនៅផ្ទះដែលមិនចាំបាច់ប្រកាន់ខ្ជាប់នូវកាលវិភាគកំណត់។ ប្រៀបធៀបទៅនឹងត្បាញឫស្សី ផ្តៅមុខរបរត្បាញកំប្លោកគឺសាមញ្ញជាង ជួយប្រជាជនងាយស្រួលភ្ជាប់ខ្លួនផ្អែកលើបំណិនត្បាញមានស្រាប់។
លោក ង្វៀន វ៉ាន់ហ្វែ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ អៀនណា បានឲ្យដឹងថា ជាមធ្យមមនុស្សម្នាក់ៗ អាចរកចំណូលបានប្រហែល ១៥.០០០០ ដុងក្នុងមួយថ្ងៃ ប្រាក់ចំណូលពី ៣ ទៅ ៥ លានដុងក្នុងមួយខែ។ មុខរបរត្បាញកំប្លោកសន្យាថានឹងបើកចេញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចយូរអង្វែងនាំប្រជាជន អៀនណា រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕
អត្ថបទ និងរូបថត៖ បិចហ្វេ
ប្រែសម្រួល៖ សឺន ហេង