ពីយន្តការបញ្ជាទិញ លម្ហច្នៃប្រតិដ្ឋរហូតដល់គោលនយោបាយវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការដោះស្រាយចំណុចកកស្ទះកំពុងក្លាយជាតម្រូវការយ៉ាងសំខាន់ដើម្បីឱ្យឧស្សាហកម្មវប្បធម៌ក្លាយជាកម្លាំងចលករអភិវឌ្ឍន៍ទីក្រុងមួយយ៉ាងពិតប្រាកដ។
ចំណុចកកស្ទះក្នុងការអភិវឌ្ឍទីផ្សារច្នៃប្រតិដ្ឋ
បណ្ឌិត សិល្បករឆ្នើម លេ ង្វៀនដាត នាយករងមហាវិទ្យាល័យសិល្បៈល្ខោន - ភាពយន្តទីក្រុង ហូជីមិញ ឱ្យដឹងថា៖ ទីក្រុងមានកម្លាំងល្ខោនសង្គមូបនីយកម្មធំប៉ុន្តែសកម្មភាពនៅមិនទាន់ទៀងទាត់នៅឡើយ ដោយសារខ្វះទីកន្លែង និងថវិការក្សាជាប្រចាំ។
លោក លេ ង្វៀនដាត បានស្នើយន្តការបញ្ជាទិញតាមគម្រោង ដោយផ្តល់អាទិភាពដល់សិល្បៈប្រពៃណីនិងជួយឧបត្ថម្ភតាមវដ្ដជីវិតនៃវណ្ណកម្មដើម្បីរក្សាសកម្មភាពបានយូរអង្វែង។ ការនាំយកសិល្បៈចូលទៅក្នុងសាលារៀនក៏ត្រូវពិសោធសាកល្បងផងដែរ។
បណ្ឌិត ង្វៀន ធីហៀនថាញ់ នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍលទ្ធភាពកីឡានៃមហាវិទ្យាល័យ ហ្វាសែន យល់ឃើញថា៖ ច្បាប់ស្ដីអំពីការអភិវឌ្ឍទីក្រុងគឺជាឱកាសមាសសម្រាប់រៀបចំគម្រោងផែនការលម្ហកីឡាផ្សារភ្ជាប់នឹងប្រជាជន។
ធ្វើឲ្យសុក្រឹតរបបដើម្បីភ្ជាប់ប្រភពធនធានច្នៃប្រតិដ្ឋ
លោក ត្រឹន ថេថ្វឹន នាយកនៃមន្ទីរវប្បធម៌ និងកីឡាទីក្រុង ហូ ជីមិញ បានឱ្យដឹងថា៖ ទីក្រុងចាំបាច់ធ្វើឱ្យបទប្បញ្ញត្តិជាក់ស្តែងឲ្យក្លាយជាគោលនយោបាយ និងការប្រើប្រាស់សម្បត្តិសាធារណៈដែលនៅសេសសល់ប្រកបដោយប្រសិទ្ធភាព។
តម្រង់ទិសដៅរយៈពេលវែងគឺបង្កើតប្រព័ន្ធអេកូឡូស៊ីដែលភ្ជាប់នឹងបរិវត្តកម្មឌីជីថល សាងសង់បណ្តុំឧស្សាហកម្មវប្បធម៌នៅ បូវបាង ហ្កអុងសឹម និងឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ជាតិ។
លោក ផាន ង្វៀនញឺខ្វេ ប្រធានសហព័ន្ធបណ្តាសមាគមអក្សរសាស្ត្រ និងសិល្បៈទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ថា៖ សេដ្ឋកិច្ចអភិវឌ្ឍន៍ត្រូវតែបើកផ្លូវ និងបង្កើតល័ក្ខខ័ណ្ឌអំណោយផលឱ្យវប្បធម៌រីកចម្រើន៕
អត្ថបទនិងរូបថត៖ ហឿងត្រឹន
ប្រែសម្រួល៖ អៀងថាន់