ខេត្ត អានយ៉ាង មានចំនួន ២៩ ជនជាតិរស់នៅជាមួយគ្នាដោយមានមនុស្សចំនួន ៤៧២.១៣២ នាក់ជាជនជាតិភាគតិច (ស្មើនឹងចំនួន ៩,៥៣% នៃចំនួនប្រជាជន) ភាគច្រើនក្នុងនោះជាបងប្អូនជនជាតិ ចាម ខ្មែរ និង ចិន។
គ្រួសារលោក ចាវ សៀង ភូមិ ភឿកលើយ ឃុំ អូឡឹម ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកលំបិន ប្រាក់ចំណូលប្រែប្រួលមិនទៀងទាត់។ អាស្រ័យដោយកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ លោកបានឧបត្ថម្ភគោមួយក្បាលតម្លៃចំនួន ២៥ លានដុង រួមជាមួយនឹងម៉ាស៊ីន ឧបករណ៍កសិកម្មបម្រើផលិតកម្មនិងចំនួន ៦០ លានដុងដើម្បីសាងសង់ផ្ទះលំនៅឆ្លងតាមរយៈនោះ លំនឹងជីវភាពរស់នៅបន្តិចម្តងៗ។ "ចាប់តាំងពីបានរដ្ឋឧបត្ថម្ភ គ្រួសារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ស្ងប់ចិត្តធ្វើការរកស៊ីពីមួយជំហានទៅមួយជំហាន។ ខ្ញុំប្រាថ្នាចង់នឹងមានក្រុមគ្រួសារលំបាកលំបិនជាច្រើនបានជំនួយកម្លាំងបន្ថែមដើម្បីឈោងឈានឡើងរួចពីភាពក្រីក្រ" លោក ចាវសៀង បានចែករំលែកដូច្នេះ។
យោងតាមលោក វ៉ ថាញ់ស៊ន់ ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ វិញប៊ិញ រហូតមកដល់ពេលនេះឃុំបានកៀរគរនិងបើកផ្តល់ប្រាក់ជាង ៣ ពាន់លានដុងដើម្បីឧបត្ថម្ភមាមីងបងប្អូន ខ្មែរ។ ក្នុងនោះ ចំនួន ៣៦ ក្រុមគ្រួសារបានផ្លាស់ប្តូរមុខរបរដោយមានថវិកាសរុបចំនួន ៣៦០ លានដុង ចំនួន ៣០ ក្រុមគ្រួសារបានឧបត្ថម្ភទិញស៊ីទែនទឹកចំនួន ១២ ក្រុមគ្រួសារបានឧបត្ថម្ភផ្ទះលំនៅ ដោយមានថវិកាសរុបចំនួន ៥៥២ លានដុង ។ល។ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់តំបន់បងប្អូនជនជាតិភាគតិចនៅឃុំបច្ចុប្បន្នក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៥៨ លានដុងក្នុងមួយឆ្នាំ ក្រុមគ្រួសារ ខ្មែរ ជាង ៨៥% បានរួចផុតពីភាពក្រីក្រ" លោក ស៊ន់ បញ្ជាក់ដូច្នេះ។
រួមជាមួយនឹងគោលនយោបាយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត ខេត្ត អានយ៉ាង ផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំ សុខាភិបាល ទឹកស្អាតនិងបណ្តាសេវាសង្គមជាមូលដ្ឋាននៅតំបន់ជនជាតិភាគតិច។ អាស្រ័យហេតុដូចច្នេះ អត្រាក្រុមគ្រួសារក្រីក្រពហុវិមាត្រទូទាំងខេត្តបានថយចុះនៅចំនួន ១,០៣% អត្រាក្រុមគ្រួសារក្រីក្រក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅសល់ចំនួន ២,៥៣%។
ខេត្ត អានយ៉ាង ខិតខំចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ អត្រាក្រុមគ្រួសារក្រីក្រពហុវិមាត្រតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំថយចុះជាមធ្យមចំនួន ០,៣ ដល់ ០,៥% ក្នុងមួយឆ្នាំ៕
អត្ថបទនិងរូបថត៖ កុងម៉ៅ - អានហៀវ
ប្រែសម្រួល៖ យ័ញលើយ