មានចម្ងាយពីទីក្រុង ដៀនបៀនភូ (ខេត្ត ដៀនបៀន) ជាង ៣០ គីឡូម៉ែត្រនោះ ឃុំ មឿងផាំង គឺជាកន្លែងមួយត្រូវបានឧត្តមសេនីយ៍ ឯក វ៉ ង្វៀនយ៉ាប ជ្រើសយកធ្វើជាបញ្ជាការដ្ឋានសម្រាប់ប្រតិបត្តិការយោធា ដៀនបៀនភូ។
បញ្ជាការដ្ឋាននៃប្រតិបត្តិការយោធា ដៀនបៀនភូ ជួនលេចឡើងឃើញច្បាស់ជួនបាំងបាត់ក្នុងដងព្រៃស្បាតដ៏ធំល្វឹងល្វើយ មឿងផាំង
ក្រោយរយៈពេល ៦៨ ឆ្នាំនៃ ជ័យជម្នះ ដៀន បៀនភូ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២) អញ្ជើញមកកាន់ មឿងផាំង នាពេលបច្ចុប្បន្ននេះ ស្លាកស្នាមនៃគ្រាប់បែក គ្រាប់កាំភ្លើងក្នុងអតីតកាលត្រូវបានជំនួសវិញដោយភូមិនិគមដ៏ធំទូលាយ ហើយជីវភាពរស់នៅរបស់បងប្អូនជនជាតិកាន់តែកក់ក្តៅ សម្បូរសប្បាយ សុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។
បណ្តុំរូបសំណាកជ័យជម្នះនៅឧទ្យាន មឿងផាំង ជាគោលដៅសម្រាប់ផ្អាកដំណើរដែលមិនអាចរំលងចោលបាននៅពេលអញ្ជើញមកកាន់មណ្ឌលកេរដំណែលបញ្ជាការដ្ឋាននៃប្រតិបត្តិការយោធា ដៀនបៀនភូ។ អ្នកស្រុកនៅទីនេះធ្លាប់ហៅឈ្មោះ ដ៏ស្និទ្ធស្នាលថា "រូបសំណាកអំណរគុណបំណាច់"
លោក ឡ វ៉ាន់ហ៊ើប ប្រធានគណៈកម្មាធិការប្រជាជនឃុំ មឿងផាំង មានប្រសាសន៍អោយដឹងថា នាពេលបច្ចុប្បន្ននេះ ទូទាំងឃុំមានប្រជាជនជាង ១.១០០ គ្រួសារដោយមាន មនុស្សជាង ៥.៤៤០ នាក់ ភាគច្រើនជាបងប្អូនបណ្តាជនជាតិ ថៃ ម៉ុង គិញ។ល។ រស់នៅក្នុងភូមិនិគមចំនួន ២០។ អាស្រ័យដោយមានសាមគ្គីភាព រួមចិត្តគំនិតគ្នា របស់អាជ្ញាធរដែនដីនិងបងប្អូនជនជាតិ កាលពីឆ្នាំ ២០១៨ ឃុំ មឿងផាំង បានកសាងជនបទថ្មីរួចរាល់ជាស្ថាពរ។
ឆ្លៀតប្រើប្រាស់ផ្ទៃដីដែលមានស្រាប់និងដំណើរការកែប្រែ ធ្វើបរិវត្តកម្មដីដាំដុះ រហូតមកទល់ពេលនេះ ឃុំ មឿងផាំង មានផ្ទៃដីដាំពោត ដំឡូងមី សាគូជិត ១០០ ហិកតាហើយ
នៅឯភូមិនិគមផ្សេងៗ តាមតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃឃុំ ប្រការដែលងាយឃើញបំផុតគឺប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព។ល។ ត្រូវបានសម្រេចរួចរាល់ស្ទើរតែទាំងស្រុងហើយ។ អត្រាក្រុមគ្រួសារក្រីក្រនៅក្នុងឃុំបានថយចុះមកនៅត្រឹមចំនួន ៨% តែប៉ុណ្ណោះ។ល។
នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០០៦ ក្រសួងវប្បធម៌និងព័ត៌មាន(សព្វថ្ងៃជាក្រសួង វប្បធម៌ កីឡានិងទេសចរណ៍) បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ 2620/QĐ-BVHTT ទទួលស្គាល់ភូមិ ចែកាន់ ឃុំ មឿងផាំង ជាភូមិប្រពៃណីគំរូតួយ៉ាងនៃបងប្អូនជនជាតិដែលមានចំនួនមនុស្សតិចនិងជាភូមិវប្បធម៌បែបប្រពៃណីមួយក្នុងចំណោមភូមិវប្បធម៌បែបប្រពៃណីចំនួន ២០ នៃទូទាំងប្រទេសត្រូវបានវិនិយោគ អភិរក្ស
ឆ្លងកាត់អំឡុងពេល ៦៨ ឆ្នាំទៅហើយ គិតតាំងពីថ្ងៃជ័យជម្នះ ដៀនបៀនភូ មក អាជ្ញាធរនិងបងប្អូនបណ្តាជនជាតិនៅ មឿងផាំង បន្តដំណើរបោះជំហានទៅមុខក្នុងដំណើរការកសាងជីវភាពថ្មីដោយស្មារតី ដៀនបៀនភូ នៃអតីតកាល៕
ផលិតដោយ៖ ស៊ន់ទៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង