ដោយមានទិសស្លោក "ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត បងប្អូនបណ្តាជនជាតិគឺជាបងប្អូនសាច់ឈាមបង្កើត" ចលនាកម្មវិធី គំរូជាច្រើននៅតំបន់ព្រំដែនជួយប្រជាជនបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រត្រូវបានកងទ័ពការពារព្រំដែនអនុវត្តដោយមានប្រសិទ្ធភាពជាក់ស្តែង។
កម្មវិធី "ទ្រជំហានប្អូនទៅកាន់សាលារៀន" "កូនធម៌ប៉ុស្តិ៍ការពារព្រំដែន" បានក្លាយជាទីបង្អែកឱ្យសិស្សសាលាតំបន់ភ្នំ ព្រំដែន។ ដំណាក់កាល ២០២១ - ២០២៥ ដោយមានការចូលរួមពីអង្គភាពចំនួន ៤០ ចំណុះក្រសួងការពារជាតិនិងកងទ័ពការពារព្រំដែន មួយឆ្នាំៗ មានសិស្សសាលាចំនួន ៤០០ នាក់ត្រូវបានប៉ុស្តិ៍ការពារព្រំដែនទទួលចិញ្ចឹម ថែទាំ។ រហូតមកដល់ពេលនេះ បានមានសិស្សសាលាចំនួន ១២២ នាក់សម្រេចពានរង្វាន់នៅបណ្តាសម័យប្រលងគ្រប់កម្រិត សិស្សសាលាចំនួន ២.៥៥៩ លើកនាក់សម្រេចកិត្តិនាម សិស្សឆ្នើម សិស្សពូកែ។
កម្មវិធី "គោពូជជួយអ្នកក្រីក្រនៅព្រំដែន" បានប្រគល់គោពូជចំនួន ៣០.០០០ ក្បាលជូនក្រុមគ្រួសារក្រីក្រ តម្លៃសរុបជាង ៤០០ ពាន់លានដុង។ កម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" ដោយមានសកម្មភាពទាំងឡាយជូនអំណោយបុណ្យចូលឆ្នាំថ្មី គោពូជ កសាងសំណង់ស៊ីវិល ផ្ទះលំនៅ ពិនិត្យជំងឺ ផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅតំបន់ព្រំដែន ដោយមានតម្លៃសរុបជាង ២០០ ពាន់លានដុង។ កម្មវិធី "រួមដំណើរជាមួយប្រជាជនជាយដែន" អនុវត្តនៅឃុំព្រំដែនចំនួន ២១០ ចំណុះ ២៦ ខេត្ត ដោយមានថវិកាជាង ២៩១ ពាន់លានដុងឆ្លងតាមរយៈគំរូមធ្យោបាយចិញ្ចឹមជីវិត សំណង់ស៊ីវិល ជូនសៀវភៅប្រិតសំចៃ អភិវឌ្ឍការចិញ្ចឹមសត្វចតុបាទ ទ្វេបាទ។ល។
ឧត្តមសេនីយ៍ទោ ង្វៀន អាញ់ទន់ អគ្គស្នងការនយោបាយ កងទ័ពការពារព្រំដែនវាយតម្លៃ៖ កងទ័ពការពារព្រំដែនបានរួមជាមួយនឹងអាជ្ញាធរមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាពខាងសម្ភារៈ ស្មារតីជូនបងប្អូនបណ្តាជនជាតិ រួមចំណែក កសាង "យុទ្ធសាស្រ្តទឹកចិត្តប្រជាជន" ការពារព្រំដែនមាតុភូមិយ៉ាងរឹងមាំ៕
អត្ថបទ៖ កាសែត ព័ត៌មាន និងជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ