និទាឃរដូវមកជាមួយនឹង ជម្រកគុណស្រ័យទាំងឡាយដ៏កក់ក្តៅ បុណ្យចូលឆ្នាំមមី អដ្ឋស័ក ២០២៦

កំពុងចូលមកដល់ពាំនាំសេចក្តី រីករាយត្រេកអរជូនប្រជាជនរាប់ពាន់ក្រុមគ្រួសារបណ្តាខេត្តភូមិភាគ កណ្តាល និង តីង្វៀន។ "យុទ្ធនាការ ក្វាងទ្រុង" បានអនុវត្តយ៉ាងលឿន មិនត្រឹមតែជួយពួកគាត់តាំងទីលំនៅស្ថិរភាពប៉ុននោះទេ ថែមទាំងរីក សាយភាយតម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ស្មារតីចែករំលែករបស់ ប្រជាជាតិ វៀតណាម ផងដែរ។

ក្តីសុខសប្បាយក្នុងផ្ទះទាំងឡាយដ៏រឹងមាំ ជិតដល់បុណ្យចូលឆ្នាំ គ្រួសារអ្នកស្រី វ៉ ធីថាញ់លី នៅភូមិ ៣ ឃុំ ស៊ន់ឡាញ់ (ខេត្ត ដាក់ឡាក់) បានជញ្ជូនចូលនៅក្នុងផ្ទះថ្មីដ៏រឹងមាំ។ ក្រោយពីព្យុះលេខ ១៣ ផ្ទះរបស់គ្រួសារអ្នកស្រីរងការរលំបាក់ទាំងស្រុង។ គាំទ្រ "យុទ្ធនាការ ក្វាងទ្រុង" អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលឃុំបាន ឧបត្ថម្ភសង់ផ្ទះឡើងវិញ ជូនគ្រួសារអ្នកស្រី។ "ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដោយសារ ជិតបានទទួល បុណ្យចូលឆ្នាំក្នុងផ្ទះថ្មីរឹងមាំ" អ្នកស្រី លី ចែករំលែកដូច្នេះ។

"យុទ្ធនាការ ក្វាងទ្រុង" និងបណ្តាយុទ្ធជនអង្គភាពទ័ព ៣៤ ក៏បាននាំមក ជូនគ្រួសារលោកស្រី តូ ធីសឿ (អាយុ ៨៨ ឆ្នាំ) នៅភូមិ ចាញ់ហូយ ឃុំ ភូមី (ខេត្ត យ៉ាឡាយ) ផ្ទះមានផ្ទៃក្រឡាផ្ទះចំនួន ៥៥ ម៉ែត្រការ៉េ។ ផ្ទះមានតម្លៃ ថវិកាសរុបចំនួន ១៣០ លានដុង ក្នុងនោះ រដ្ឋឧបត្ថម្ភចំនួន ៦០ លានដុង គ្រួសារបំពេញបន្ថែមចំនួន ៧០ លានដុង។ "ខ្ញុំត្រេកអរនិងដឹងគុណអាជ្ញាធរ មូលដ្ឋាន ដឹងគុណយុទ្ធជនកងទ័ពបានសង់ផ្ទះជួយគ្រួសារខ្ញុំ" លោកស្រី សឿ ចែករំលែកដូច្នេះ។

63-bh.jpg
កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការការពារតំបន់ ១ - សឺនទិញ បញ្ជាការដ្ឋានយោធាខេត្ត ក្វាងង៉ាយ ប្រញាប់ប្រញាល់ដំណើរការសាងសង់ផ្ទះលំនៅ ជូនបណ្តាក្រុមគ្រួសារប្រជាជន តីត្រា។
69.jpg
ផ្ទះថ្មីៗ ទីកន្លែងភ្នំខ្ពស់ តីត្រា (ខេត្ត ក្វាងង៉ាយ) កើតជារូបរាងបណ្ដើរៗ ពី "យុទ្ធនាការ ក្វាងទ្រុង"។ យុទ្ធជនកងពលធំ ៣១៥ (យោធភូមិភាគ ៥) សាងសង់ផ្ទះលំនៅឡើងវិញជូន បណ្តាក្រុមគ្រួសារមានផ្ទះរងការរលំ បាក់ រសាត់ដោយសារព្យុះលេខ ១៣ និង ភ្លៀង ទឹកជំនន់ប្រវត្តិសាស្រ្តក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅខេត្ត ដាក់ឡាក់ លើកហើយ។
35-1.jpg
ផ្ទះប្រជាជនរាប់សិបខ្នងនៅឃុំ ឡុងភុង (ខេត្ត ក្វាងង៉ាយ) ត្រូវរបើកដំបូល ខូចខាត ឥឡូវត្រូវបានជួសជុល ឡើងវិញរឹងមាំថែមទៀត។

ឈរនៅមុខផ្ទះថ្មី លោក កាវ កាអៀន នៅឃុំតំបន់ភ្នំ តីខាញ់សឺន (ខេត្ត ខាញ់ហ្វា) មិនអាចលាក់បាំងក្តីរីករាយត្រេកអរបាន។ "បន្ទាប់ពីទឹកជំនន់ គ្រួសារខ្ញុំស្ទើរតែរលីងពីដៃ ផ្ទះសម្បែងបាក់បែក ខ្ទេចខ្ទីមិនដឹងពឹងពាក់ងាក ទៅរកឯណា។ បានកងទ័ពតំបន់ ៤ កងទ័ពជើងទឹកសាងសង់ផ្ទះរឹងមាំឱ្យ ខ្ញុំត្រេកអរខ្លាំងណាស់។ ចាប់ពីពេលនេះទៅ គ្រួសារខ្ញុំលែងនៅមានការ ដេកមិនលក់ពេលរដូវភ្លៀងព្យុះមកដល់ម្តងៗ ទៀតហើយ"។

សម្លឹងមើលផ្ទះថ្មី ការស្កប់ចិត្តបង្ហាញឃើញយ៉ាងច្បាស់លើរង្វង់មុខ លំបាកតោកយ៉ាក ពេញដោយស្នាមជ្រួញរបស់លោកស្រី ហូ ធីហឿង នៅ ភូមិ ត្រាង៉ា ឃុំ តីត្រា (ខេត្ត ក្វាងង៉ាយ)។ "បានជញ្ជូនមកចូលនៅក្នុងផ្ទះថ្មី ស្របពេលបុណ្យចូលឆ្នាំមមី អដ្ឋស័ក ២០២៦ ខិតជិតមកដល់ គ្រួសារខ្ញុំ សប្បាយចិត្តណាស់" លោកស្រី ហឿង រៀបរាប់ដោយរំភើបចិត្តដូច្នេះ។ ការទទួលនិទាឃរដូវក្នុងផ្ទះថ្មីដ៏កក់ក្តៅគឺពិតជាការ ចាប់ផ្តើមល្អប្រពៃ សម្រាប់ឱ្យក្រុមគ្រួសារប្រជាជនរងផលប៉ះពាល់របស់ព្យុះ និងទឹកជំនន់។

ហើយឥឡូវនេះ តំបន់ដែនដីធ្លាប់រងការបំផ្លិចបំផ្លាញដោយភ្លៀង ទឹកជំនន់ នឹងរឹងប៉ឹងឆ្លងកាត់គ្រោះមហន្តរាយធម្មជាតិ បញ្ហាប្រឈម ចារជាជំពូកថ្មីៗ លើកំណាត់ផ្លូវអភិវឌ្ឍ។ ជំនួយជំនឿបន្ថែមជូនប្រជាជនតំបន់ទឹកជំនន់ ក្រោយពីអំឡុងថ្ងៃភ្លៀងធ្លាក់ទឹកជំនន់ផ្ទួនៗ តំបន់ភូមិភាគកណ្តាល - តីង្វៀន ផ្ដិតស្លាកស្នាមបំផ្លិចបំផ្លាញនៃគ្រោះមហន្តរាយ ធម្មជាតិយ៉ាងច្បាស់។ នៅ ក្នុងទិដ្ឋភាពច្រងេងច្រងាងនោះ ស្មារតីរបស់ "យុទ្ធនាការ ក្វាងទ្រុង" បានរីក សាយភាយយ៉ាងខ្លាំងក្លា ជំនួយជំនឿបន្ថែមជូនប្រជាជន តំបន់ទឹកជំនន់។

36.jpg
លោកវរសេនីយ៍ឯក ណៃ យ៉ាភូ នាយករងនគរបាលខេត្ត ឡឹមដុង ប្រគល់ផ្ទះទើបសាងសង់រួច ជូនគ្រួសារអ្នកស្រី ង្វៀន ធីហឿងឡាន ឃុំ ក្វាងឡឹប ក្រុមគ្រួសាររងការខូចខាតអន្តរាយយ៉ាង ធ្ងន់ធ្ងរក្នុងលើកទឹកជំនន់ដ៏ធំកើតឡើងនៅចុងខែ វិច្ឆិកា ឆ្នាំ ២០២៥។
50.jpg
ពិធីប្រគល់ផ្ទះថ្មីជូនគ្រួសារបង ឌិញ វ៉ាន់គ្វុន នៅភូមិ ហ្ករ៉ូ ឃុំ តីត្រា (ខេត្ត ក្វាងង៉ាយ)។ កងពលធំ ១០ អង្គភាពទ័ព ៣៤ (ក្រសួងការពារជាតិ) ប្រគល់ផ្ទះថ្មីជូនប្រជាជន ភូមិ ទ្រុងហ្វា ឃុំ សឺនហ្វា (ខេត្ត ដាក់ឡាក់)។
52.jpg
នគរបាលខេត្ត ដាក់ឡាក់ ចែករំលែកក្តីរីករាយ ត្រេកអរជាមួយក្រុមគ្រួសារដំបូងមានផ្ទះថ្មីបាន សាងសង់រួចរាល់ក្នុង "យុទ្ធនាការ ក្វាងទ្រុង" ដោយកងកម្លាំងនគរបាលរ៉ាប់រង។

ក្រសួងការពារជាតិបានកៀរគរ ចាត់កម្មាភិបាល យុទ្ធជនបណ្តាកងកម្លាំង ចំនួន ៣១២.៥៧៥ លើកនាក់ និងមធ្យោបាយចំនួន ១០.៥៤៣ លើកជំនួយ ប្រជាជនសាងសង់ផ្ទះថ្មីចំនួន ៦១៩ ខ្នង និងជួសជុលផ្ទះចំនួន ៣៦៣ ខ្នង ឧបត្ថម្ភបរិក្ខារសម្ភារប្រើប្រាស់ គ្រឿងបរិក្ខារ ប្រជុំជីវភាពសំខាន់ ចំណែក អំណោយ ជាច្រើនប៉ាន់ប្រមាណជាង ១៣៦ ពាន់លានដុង។

ក្រសួងនគរបាលកៀរគរកម្មាភិបាល យុទ្ធជនជាង ១២៦.០០០ លើក នាក់ និងប្រភពធនធានឧបត្ថម្ភប្រជាជនជម្នះផលវិបាក គ្រោះមហន្តរាយ ធម្មជាតិដោយមានតម្លៃសរុបជាង ១២០ ពាន់លានដុង ដឹកនាំកសាងផ្ទះថ្មី ចំនួន ៤១៩ ខ្នងរងការរលំ បាក់។ ក្រសួងកសិកម្ម និងបរិស្ថានកៀរគរ ទទួលជំនួយ របស់បណ្តាស្ថានទូត អង្គការអន្តរជាតិសរុបជិត ១១,៥ លានដុល្លារ អាមេរិក ឧបត្ថម្ភមូលដ្ឋាន ទាំងឡាយជម្នះផលវិបាកគ្រោះមហន្តរាយធម្មជាតិនៅ ភូមិភាគកណ្តាល តែងតែដាស់តឿន បូកសរុបបឋមនៃការអនុវត្តយុទ្ធនាការ ណែនាំខេត្ត ក្រុងទាំងឡាយចាត់ចែងដីតាំងទីលំនៅឡើងវិញនៅពេល បន្លាស់ទីក្រុម គ្រួសារនៅតំបន់ខូចខាតអន្តរាយដោយសារព្យុះ ទឹកជំនន់ជាប្រចាំ។

ក្រសួងសំណង់បានប្រកាសជាសាធារណៈនូវគំរូរចនាផ្ទះចំនួន ៣៦០ ក្នុង នោះគំរូរចនាផ្ទះធន់នឹងព្យុះ ទឹកជំនន់ចំនួន ៤៥ ដើម្បីមូលដ្ឋានទាំងឡាយពិគ្រោះ ជ្រើសរើសនិងបង្គាប់ការធានាប្រភពផ្គត់ផ្គង់គ្រឿងបរិក្ខារ សម្ភារៈសំណង់ បម្រើការស្ដារ ជួសជុលផ្ទះលំនៅឡើងវិញជូន ប្រជាជនបណ្តាមូលដ្ឋាន។ គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម និងបណ្តាអង្គការមហាជន ពង្រីកតួនាទីផ្សារភ្ជាប់សហគមន៍ កៀរគរការឧបត្ថម្ភ ផ្តល់ជំនួយសង្គ្រោះជា យថាហេតុ ជំរុញស្មារតីពេញអំឡុងពេលដាក់ដំណើរការ យុទ្ធនាការបែងចែក ថវិកា ចំនួន ៤៨៦,២ ពាន់លានដុងសម្រាប់មូលដ្ឋានទាំងឡាយអនុវត្តយុទ្ធនាការ។

54.jpg
ពិធីកាត់ខ្សែបូរសង់ផ្ទះថ្មីក្នុង "យុទ្ធនាការ ក្វាងទ្រុង" សម្រាប់ជូនប្រជាជន រងផលប៉ះពាល់ដោយសារភ្លៀងទឹកជំនន់នៅឃុំ ឡុកអាន ទីក្រុង ហ្វេ ថ្ងៃទី ៣០ ខែ ធ្នូ។
56.jpg
ក្តីរីករាយត្រេកអររបស់ប្រជាជនឃុំ សួយហៀប (ខេត្ត ខាញ់ហ្វា) ខណៈ ពេលបញ្ជូនចូលផ្ទះថ្មីមុនបុណ្យចូលឆ្នាំ ២០២៦។
57.jpg
កងពលធំ ១០ អង្គភាពទ័ព ៣៤ (ក្រសួងការពារជាតិ) អញ្ជើញមកសួរសុខទុក្ខនិង ជូនអំណោយដល់គ្រួសារប្រជាជនភូមិ ទ្រុងហ្វា ឃុំ សឺនហ្វា (ខេត្ត ដាក់ឡាក់) ទើបតែទទួលបានផ្ទះថ្មី។ ផ្ទះរបស់លោក ង៉ូឡុង ឃុំ ឡុងភុង (ខេត្ត ក្វាងង៉ាយ) រងការខូចខាត ដោយសារព្យុះលេខ ១៣ ឥឡូវនេះ ត្រូវបានជួសជុលឡើងវិញ ដ៏រឹងមាំហើយ។

មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូ ជីមិញ ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្ត របស់សមាជិកសម្ពន្ធយុវជន យុវជនខ្ពស់បំផុត ឧបត្ថម្ភសាងសង់ផ្ទះថ្មីចំនួន ៦០ ខ្នង ជួសជុលផ្ទះខូចខាតចំនួន ៨២ ខ្នង ដោយមានការចូលរួមរបស់ កងជួរចំនួន ១០៤/១.៣៤៤ សមាជិកសម្ពន្ធយុវជន ថវិកាកៀរគរឧបត្ថម្ភ គឺ ២,៧ ពាន់លានដុង។ល។ មួយខែក្រោយ ខេត្តទាំងឡាយបានជួសជុលផ្ទះចំនួន ៣៤.៧៥៩ ខ្នង (សម្រេចបាន ១០០% គោលដៅដាក់ចេញ) បើកការដ្ឋានសាងសង់ផ្ទះថ្មី ចំនួន ១.៥៩៧ ខ្នង (សម្រេចបាន ១០០%)។ ដោយមានស្មារតី "ឆ្លៀត ស្ទុះឡើងនៅពេលកំពុងឈ្នះ" ដល់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦ មូលដ្ឋាន ទាំងឡាយបានសម្រេចការសង់ផ្ទះថ្មីទាំងអស់ជូនប្រជាជន បង្កើតស្នាដៃ អបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ មិនត្រឹមតែជាសកម្មភាពជម្នះផលវិបាកគ្រោះមហន្តរាយធម្មជាតិ "យុទ្ធនាការ ក្វាងទ្រុង" ក៏ជាសក្ខីភាពដ៏រស់រវើកអំពីឆន្ទៈ ស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវ ចំពោះសហគមន៍ រួមគ្នាឆ្លងកាត់ឧបសគ្គនៃធម្មជាតិ បន្តចាររឿងរ៉ាវមនុស្សធម៌ក្រោយពីទឹកជំនន់ដ៏កំណាច៕

អត្ថបទ៖ កាសែត ព័ត៌មាន និងជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួល៖ សឺន​ ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរពវិញ្ញាណក្ខន្ធ រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរពវិញ្ញាណក្ខន្ធ រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។