ដាឡាត - ទីក្រុងសម្រាប់ទេសចរណ៍និងសម្រាកលម្ហែកាយ

ទីក្រុងតំបន់ភ្នំ ដាឡាត នៅមានវីឡាជាច្រើនជាស្ថាបត្យកម្ម បារាំង ដ៏បរមបុរាណ បង្កើតទៅជាចំណុចលេចធ្លោសម្រាប់ "ទីក្រុងបេតិកភណ្ឌ ដាឡាត"
ទីក្រុងតំបន់ភ្នំ ដាឡាត នៅមានវីឡាជាច្រើនជាស្ថាបត្យកម្ម បារាំង ដ៏បរមបុរាណ បង្កើតទៅជាចំណុចលេចធ្លោសម្រាប់ "ទីក្រុងបេតិកភណ្ឌ ដាឡាត"

ប៉ុន្មានខែចុងឆ្នាំគឺជារដូវប្រាំងនៅ ដាឡាត (ខេត្ត ឡឹមដុង) បានជាធាតុអាកាសសមស្របយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរទេសចរណ៍ សម្រាកលម្ហែកាយ។

ដោយមានសម្រស់ដ៏សែនមនោរម្យ លក្ខណៈមនោសញ្ចេតនាដ៏លន្លង់លន្លោចដោយមានព្រៃស្រល់ដ៏ក្រាស់ក្រៃ ដើមម៉ាក់ខៃជាជួរៗ ដ៏ស្រស់ឆើតឆាយជាមួយនឹងវត្តមាននៃរាប់រយវត្តអារាម ព្រះវិហារ មណ្ឌលសាសនា។ល។ បានបង្កើតទៅជា ដាឡាត ដ៏ដាច់ដោយឡែកមួយ។

ដាឡាត - ទីក្រុងសម្រាប់ទេសចរណ៍និងសម្រាកលម្ហែកាយ ảnh 1ទីក្រុងតំបន់ភ្នំ ដាឡាត នៅមានវីឡាជាច្រើនជាស្ថាបត្យកម្ម បារាំង ដ៏បរមបុរាណ បង្កើតទៅជាចំណុចលេចធ្លោសម្រាប់ "ទីក្រុងបេតិកភណ្ឌ ដាឡាត"

អញ្ជើញមកកាន់ ដាឡាត អ្នកមានគោលដៅទសចរណ៍ជាច្រើនត្រូវការរុករកស្វែងយល់។ ពីមណ្ឌលសមាធិ ទុ្រកឡឹម និវេសនដ្ឋាន បាវដាយ ទីលាន ឡឹមវៀន ជ្រលងស្នេហ៍ រហូតដល់ បឹង ស៊ន់ហឿង បឹង ថានធើ ល្បាក់ទឹកធ្លាក់ កាមលី ភ្នំ ឡាងប៊ីអាង ផ្សាររាត្រី ដាឡាត ជាដើម។

ដាឡាត - ទីក្រុងសម្រាប់ទេសចរណ៍និងសម្រាកលម្ហែកាយ ảnh 2ដាឡាត ក៏ត្រូវបានប្រសិទ្ធនាមថាជាទីក្រុងនៅក្នុងព្រៃ ព្រៃនៅក្នុងទីក្រុងដោយមានសណ្ឋានដីមានកូនភ្នំតូចធំតជាប់ៗ គ្នា

នៅទីនេះ អ្នកអាចទិញផលិតផលពិសេសប្រចាំតំបន់ ដាឡាត សម្រាប់ធ្វើជាអំណោយជូនដល់សាច់ញាតិ មិត្តភ័ក្តិ។ អំណោយពេញនិយមមួយចំនួនគឺផលិតផលកែច្នៃពីផ្លែស្ត្របឺរី ទន្លាប់ ផ្ញៀវ ស្វាយ ខ្នុរ អាទីសូចម្រាញ់ តែអាទីសូ ស្រាទំពាំងបាយជូរ កាហ្វេ ម៉ូកា គៅដឹត សម្ភារៈពីសំពត់សង្កិម សម្ភារៈពីសំពត់ឡែន។ល។

ដាឡាត - ទីក្រុងសម្រាប់ទេសចរណ៍និងសម្រាកលម្ហែកាយ ảnh 3បឹង ស៊ន់ហឿង - បេះដូងរបស់ ដាឡាត ជារមណីយដ្ឋានដ៏ល្បីឈ្មោះ ទាក់ទាញភ្ញៀវទេសចរដោយមានសម្រស់ដ៏ស្រទន់ រ៉ូម៉ែនទិច

អញ្ជើញឆៀងចូលទស្សនា ដាឡាត នាឱកាសនេះ អ្នកក៏បានគន់មើលសម្រស់ផ្កាឈូករ័ត្ន ម៉ិកស៊ិក ដ៏ស្រស់បំព្រង កូនភ្នំមានស្មៅពណ៌ផ្កាឈូកស្រស់ស្អាតប្រៀបដូចក្នុងរឿងព្រេងនិទាន។ល។ អំឡុងពេលនេះក៏ជារដូវស្លឹកម៉េផលក្រហម (Acer rubrum) ប្តូរពណ៌បន្តិចម្តងៗ ចាប់ពីពណ៌បៃតងប្តូរទៅជាពណ៌លឿងទុំ រួចប្រែទៅពណ៌ក្រហមទុំបន្តិចម្តងៗ ពេញផ្ទៃមេឃមួយជ្រុង លេចធ្លោនៅកណ្តាលព្រៃបៃតងត្រជាក់ដ៏ស្រស់ត្រកាល សមសម្រាប់អ្នកអញ្ជើញមកនិងទស្សនាកម្សាន្តណាស់៕

ផលិតដោយ៖ ទូអ្វៀន - ធុយគ្វិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ប៉ុន្មានជំនាន់មកហើយ ដើមត្នោតតែងតែផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង។ ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន ពេលឈានចូលរដូវប្រមូលផលបានជួយក្រុមគ្រួសារជនជាតិ ខ្មែរ ជិត ១០០០ គ្រួរកស៊ីចិញ្ចឹមជីវិតដោយរបរយកទឹកត្នោត និងកែច្នៃបឋមជាស្កររាវព្រមទាំងសិប្បកម្មចម្រាញ់ស្កររាប់សិបកន្លែង។ល។

ច្រករបៀងដ៏ធំនិងទូលាយតភ្ជាប់ផ្នែកផ្សេងៗ នៃភូមិគ្រឹះ ហ្វាង អាតឿង

គ្រាប់គជ់ស្ថាបត្យកម្មនៅចំកណ្តាលខ្ពង់រាប ស បាក់ហា

ស្ថិតនៅលើកំពូលកូនភ្នំចំណោត ចំកណ្តាលឃុំ បាក់ហា ខេត្ត ឡាវកាយ ភូមិគ្រឹះ ហ្វាង អាតឿង ជាសំណង់ស្ថាបត្យកម្មបុរាណដ៏ល្អឯក គួបផ្សំរវាងរចនាបថអាស៊ី និងអឺរ៉ុបយ៉ាងចុះសម្រុងគ្នា។

របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

កេរដំណែលជាតិពិសេសប្រាសាទ បា ពោណាហ្គារ សង្កាត់ បាក់ញ៉ាត្រាង ខេត្ត ខាញ់ហ្វា

ការទាញយកតម្លៃវប្បធម៌ប្រពៃណី រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍

ខាញ់ហ្វា ជាដែនដីប្រជុំទៅដោយខឿនវប្បធម៌ចម្រុះតាំងពីតំបន់ភ្នំ វាលទំនាបរហូតដល់សមុទ្រ កោះ។ នេះជាលម្ហរស់នៅ​ដ៏យូរលង់របស់បណ្តាជនជាតិ ចាម រ៉ាក់ឡៃ អេដេ គិញ... បង្កើតបានជាឃ្លាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ចម្រុះ​ពណ៌ និងសម្បូរបែប។ មកទល់ពេលនេះ ខេត្តមានបេតិកភណ្ឌវប្បធម៌ចំនួន ២៥៧ ត្រូវបានចាត់ចូលក្នុងចំណាត់​ថ្នាក់ រួមមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣ ត្រូវបានទទួលស្គាល់ដោយអង្គការ យូណេស្កូ ដាក់បញ្ចូលជាសិល្បៈ ឌើនកាតាយទឺ ភូមិភាគខាងត្បូង សិល្បៈ បាយចយ និងសិល្បៈផលិតកុលាលភាជន៍ប្រពៃណីរបស់ជនជាតិ ចាម។

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

“ដាឡាត រាត្រីលង់អារម្មណ៍” ត្រូវបានចាប់ផ្តើមនៅម៉ោង ១៨ រៀងរាល់ថ្ងៃ ចេញដំណើរនៅស្ថានីយ៍ ដាឡាត។ ជាកម្មវិធីគោចរបិទជិតមួយបម្រើពេលបរិភោគអាហារសម្រន់ ភេសជ្ជៈ មានរថយន្តអគ្គិសនីជូននិងទទួលភ្ញៀវរហូតដល់ពេលចប់នៅម៉ោង ២១។

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

ស្ថិតនៅកណ្តាលទីក្រុង បួនម៉ាធួត ដ៏អ៊ូអរភូមិ អាកយ៉្ហុង មានផ្ទៃក្រឡាចំនួន ៦២,៣ ហិកតាដោយមានចំនួន ២៤៧ ក្រុមគ្រួសារត្រូវបានចាត់ទុកជាភូមិនិគមដ៏ស្រស់ស្អាតបំផុតនៅខេត្ត ដាក់ឡាក់ សព្វថ្ងៃនេះ។

រូបភាពព្រះសង្ឃ មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ ព្យាយាមខ្នះខ្នែងស្ទូងសំណាបនៅអំពកស្រែជាង ២.០០០ ម៉ែត្រការ៉េនៅខាងក្រោយបរិវេណវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) បានបង្កើតផ្ទាំងគំនូរជនបទមួយផ្ទាំងដ៏សុខក្សេមក្សាន្តនិងពោរពេញដោយកម្លាំងរស់រាន

ស្ទូងសំណាបស្រែវត្ត

ការស្ទូងសំណាបស្រែវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) នៅឃុំ អានគឺ ទីរួមខេត្ត ទិញបៀន ខេត្ត អានយ៉ាង ជាទម្រង់ប្រជុំជីវភាពវប្បធម៌វិសេសវិសាលមួយមានលក្ខណៈសហគមន៍ខ្ពស់ បង្ហាញលក្ខណៈដ៏ល្អប្រពៃក្នុងពលកម្ម ផលិតកម្ម របស់បងប្អូនជនជាតិ ខ្មែរ ឡើងវិញនៅដែនដី បៃនូយ។

គ្រួសារមួយអញ្ជើញមកកាន់ខ្ពង់រាប ម៉ុកចូវ ដើម្បីគយគន់ភាពស្រស់ស្អាតនៃផ្កាព្រូន

ម៉ុកចូវ អូសទាញជើងភ្ញៀវទេសចរក្នុងព្រៃផ្កាព្រូនពណ៌ស

និទាឃរដូវឈានចូលមកដល់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ហាក់ដូចជាគ្របដណ្តប់អាវសស្គុសលើខ្លួននៅពេលចម្ការព្រូនរីកស្គុសស្គាយស្រុះៗ គ្នាបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏ស្រស់ស្អាតអស្ចារ្យនៃព្រៃភ្នំ តីបាក់ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករអញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធន៍។ល។

បណ្តាចម្ការផ្កាព្រូនពណ៌សរីកស្គុសស្គាយនៅឃុំ តាតង៉ា ស្រុក ម៉ែវវ៉ាក ខេត្ត ហាយ៉ាង

សម្រស់និទាឃរដូវខ្ពង់រាបថ្ម ដុងវ៉ាន់

ឲ្យតែនិទាឃរដូវឈានមកដល់ម្តងៗ ខ្ពង់រាបថ្ម ដុងវ៉ាន់ ខេត្ត ហាយ៉ាង ក៏នាំមកនូវសម្រស់មួយដ៏ស្រស់បំព្រងនិងពោរពេញដោយកម្លាំងរស់រាន។ ធម្មជាតិនិងវប្បធម៌នៅទីនេះវេញត្របាញ់បញ្ចូលគ្នា បង្កើតទៅជាផ្ទាំងគំនូរនិទាឃរដូវមួយដ៏អន្ទងចិត្ត។

ភ្ញៀវទេសចរទស្សនា ថតរូបនៅភូមិផ្កា រុក្ខជាតិលម្អ សាដែក

ភូមិផ្កា សាដែក នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី

ភូមិផ្កា រុក្ខជាតិលម្អ សាដែក ទីក្រុង សាដែក (ខេត្ត ដុងថាប) មានឈ្មោះហៅពីដំបូងថា ភូមិផ្កា តឹនគ្វីដុង ភូមិផ្កាប្រពៃណីមួយមានអាយុកាលជាង ១០០ ឆ្នាំ ស្ថិតនៅក្បែរមាត់ទន្លេ តៀន និងត្រូវបានប្រសិទ្ធនាមថាស្រុកទេសនៃផ្កា រុក្ខជាតិលម្អគ្រប់ប្រភេទ។

ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន មាន ៧/៣៥ គ្រួសារនៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ស្រុក ង្វៀនប៊ិញ ធ្វើអាជីវកម្មសេវាកម្ម homestay

ខេត្ត កាវបាំង ភ្ជាប់វប្បធម៌ប្រពៃណីជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍

ខេត្ត កាវបាំង ជាដែនដីសម្បូរទៅដោយប្រពៃណីបដិវត្តន៍ មិនត្រឹមតែដោយសារទេសភាពធម្មជាតិ ដ៏ទាក់ទាញប៉ុណ្ណោះទេ នៅថែមទាំងទាក់ទាញដោយសារលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូន បណ្តាជនជាតិទៀតផង។ វប្បធម៌ប្រពៃណីកំពុងក្លាយជាប្រៀបខ្លាំងជាបណ្តើរៗ ដើម្បីផ្នែកទេសចរណ៍ខេត្ត កាវបាំង ទាញយកផលអភិវឌ្ឍទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល ខុសប្លែក។ល។

ចំពោះភ្ញៀវទេសចរជាច្រើន ភូមិ វ៉ែន ទាក់ទាញដោយសារនៅទីនេះមានខ្យល់អាកាសដ៏បរិសុទ្ធ កូនភ្នំតែនិងធ្វើដំណើរទៅមកងាយស្រួលគួរសម

ឆ្លងកាត់ការពិសោធន៍ទេសចរណ៍សហគមន៍ភូមិ វ៉ែន

ស្ថិតនៅលើអ័ក្សផ្លូវជាតិ ១៧ ចំណុះភូមិសាស្ត្រឃុំ ស៊ន់លឿង ស្រុក អៀនថេ ចម្ងាយពីកណ្តាលទីក្រុង បាក់​យ៉ាង ខេត្ត បាក់យ៉ាង ប្រហែល ៤៥ គីឡូម៉ែត្រ គោលដៅទេសចរណ៍សហគមន៍ភូមិ វ៉ែនជាបរិយាកាសអេកូឡូស៊ីមួយដ៏ជិតស្និទ្ធជាមួយនឹងធម្មជាតិ គោលដៅទេសចរណ៍ស្វែងយល់វប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិអន្តោគ្រាម កាវឡាន។ល។

រតនវត្ថុ- យន្តហោះ MiG-21 លេខ 5121 ចូលរួមយុទ្ធនាការ "ហាណូយ - ឌៀនបៀនភូ នៅលើអាកាស"

គោលដៅរក្សាទុកការចងចាំទាំងឡាយដ៏អង់អាចក្លាហាន

សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀតណាម គឺជាគោលដៅពិសេសមួយសម្រាប់អ្នកណាចង់ស្វែងយល់អំពី ប្រវត្តិសាស្ត្រយោធា និងស្មារតីស្នេហាជាតិរបស់ប្រជាជាតិ វៀតណាម។ ដោយមានវត្ថុតឹកតាងដ៏មានតម្លៃរាប់ម៉ឺនត្រូវបានរក្សាទុក កន្លែងនេះគឺជាឃ្លាំងប្រវត្តិសាស្ត្រដ៏រស់រវើក បង្ហាញការចងចាំទាំងឡាយដ៏អង់អាចក្លាហានឡើងវិញក្នុងបុព្វហេតុការពារប្រទេសជាតិ។

កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យប្រណាំងទូក ង របស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

សម្រាប់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ទូក ង មានតួនាទីសំខាន់ណាស់ ហើយត្រូវបានចាត់ទុកជាវត្ថុស័ក្កសិទ្ធការពារភាពសុខសាន្ត ជាតំណាងនៃសាមគ្គីភាព​ និងកម្លាំងភូមិនិគមទៀតផង។ ពិធីបុណ្យអុំទូក ង នៅខេត្ត សុកត្រាំង សព្វថ្ងៃបានក្លាយទៅជាពិធីបុណ្យមួយមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ជាសកម្មភាពវប្បធម៌រួមមួយរបស់សហគមន៍ រួមចំណែកអភិរក្ស ពង្រីកលើកតម្កើងអត្តសញ្ញាណវប្បធម៌ ប្រពៃណី។ល។

កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

នាពេលថ្មីៗ នេះ គណៈកម្មាធិការបក្សខេត្ត សឺនឡា បានរៀបចំកិច្ចប្រជុំបូកសរុបបឋម ៣ ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានលេខ 94-KL/TU ចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្ខភាគខេត្ត សឺនឡា អំពីការអភិវឌ្ឍទេសចរណ៍ដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០។ ខេត្ត សឺនឡា កំណត់គោលដៅក្លាយជាភូមិសាស្រ្តគោលដៅសំខាន់មួយក្នុងចំណោមភូមិសាស្រ្តគោលដៅសំខាន់អំពីទេសចរណ៍នៃទូទាំងប្រទេស មជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់ (ភូមិភាគ ពាយ័ព្យ)។ល។

ស្រូវលឿងទុំបង្កើតទៅជាផ្ទាំងគំនូរចម្រុះពណ៌ ស្រស់ឆើតឆាយនៅវាលស្រែ ហួយថាញ់

រដូវស្រូវទុំនៅស្រុកព្រំដែន មឿងញ៉ែ

ចម្ងាយពីទីក្រុង ដៀនបៀនភូ ចំនួន ២០០ គីឡូម៉ែត្រ មឿងញ៉ែ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត ដៀនបៀន កន្លែងត្រូវបានស្គាល់ដោយមានបង្គោកតម្រុយ ៣ ជ្រុងជាប់ ឡាវ និង ចិន។

សម្រស់នៃឈូងសមុទ្រ វិញហ៊ី

ស្រាវជ្រាវរាវរកភូមិទេសចរណ៍ វិញហ៊ី

ចម្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម ប្រហែល ៤០ គីឡូម៉ែត្រ ភូមិ ទេសចរណ៍ វិញហ៊ី ស្ថិតនៅឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់) មានក្រុមគ្រួសារចំនួន ៧៤៥ គ្រួដោយមានមនុស្សជាង ២.៨៤០ នាក់ ប្រជាជនភាគច្រើនប្រកបរបរទាញយកជលផលនិងធ្វើអាជីវកម្មសេវាកម្មទេសចរណ៍។ បច្ចុប្បន្ន ភូមិ វិញហ៊ី កំពុងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើនដោយសារសម្រស់នៅរក្សាបានភាពដើម ក្សេមក្សាន្តរួមជាមួយនឹងឆ្លងកាត់ការពិសោធន៍គួរជាទីជក់ចិត្ត។

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង នៅតែរក្សាទុកបានលក្ខណៈចាស់ពីដើមដ៏ល្អប្រពៃ

រុករកស្វែងយល់ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់ជនជាតិ តៃ នៅខេត្ត កាវបាំង

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង ជនជាតិ តៃ នៅភូមិ ទុកង៉ា ឃុំ ឌឹកស៊ន់ ស្រុក ថាច់អាន (ខេត្ត កាវបាំង) ត្រូវបានសាងសង់តាំងពីជាង ១០០ ឆ្នាំមុន (ក្នុងអំឡុងឆ្នាំ ១៨៩៩ ដល់ឆ្នាំ ១៩០៣)។

ការថ្វាយប្រទីបជាពិធីកិច្ចសុំសេចក្តីសុខត្រូវបានរៀបចំឡើងនៅក្នុងឱកាសពិធីបុណ្យនៅលើកំពូលភ្នំ បាដែន

បង្កើតកម្លាំងស្ទុះឡើងថ្មីសម្រាប់ទេសចរណ៍ខេត្ត តីនិញ

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត តីនិញ គិតដោយឡែកតែ ៤ ខែ ដើមឆ្នាំ ២០២៤ ខេត្ត តីនិញ បានទទួលភ្ញៀវទេសចរជិត ៣ លានលើកនាក់ (សម្រេចបានជាង ៥០,៤% នៃផែនការ) ផលចំណូលសរុបសម្រេចបានប្រហែល ១.៥៨០ ពាន់ លានដុង (សម្រេចបាន ៦៨,៧% នៃផែនការ)។

នារីៗ ជនជាតិ ម៉ុង បេះត្រួយតែព្រឹក្សដ៏ចំណាស់

បណ្តុំតែព្រឹក្ស សានត្វៀត ដ៏ចំណាស់ចំនួន ១០៥ ដើមនៅភូមិ ចូចាយ ឃុំ ហ្វាង ធូផូ ស្រុក បាក់ហា

ខែ កញ្ញា ឆ្នាំ ២០២៣ បណ្តុំតែព្រឹក្ស សានត្វៀត ដ៏ចំណាស់ចំនួន ១០៥ ដើមនៅភូមិ ចូចាយ ឃុំ ហ្វាង ធូផូ ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ត្រូវបានទទួលស្គាល់ថាជាដើមឈើបេតិកភណ្ឌ វៀតណាម។

សម្រស់ភូមិសិប្បកម្មប្រកបរបរចេកហាលនៅឃុំ ត្រឹនហ៊ើយ ស្រុក ត្រឹនវ៉ាន់ធើយ

តំបន់ដែនដីសម្បូរសក្តានុពលអភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ខេត្ត កាម៉ៅ មិនត្រឹមតែមានឧត្តមភាពអំពីទីតាំងភូមិសាស្រ្តប៉ុណ្ណោះទេថែមទាំងជាដែនដីត្រូវបានធម្មជាតិអំណោយផល ដោយមានប្រព័ន្ធអេកូឡូស៊ីពិពិធភាពរួមមាន៖ សមុទ្រ កោះ ដីលិចទឹក ព្រៃរនាមទឹកប្រៃ ឋបនីយជីវមណ្ឌលពិភពលោកដោយមានឧទ្យានជាតិចំនួនពីរ (ឧទ្យានជាតិជ្រោយ មូយ កាម៉ៅ ឧទ្យានជាតិ អ៊ូមិញហា) រួមជាមួយផលិតផលពិសេសប្រចាំតំបន់ជាច្រើន។

ជីវិតប្រចាំថ្ងៃរបស់ជនជាតិ យ៉ាវទៀន នៅភូមិ ស៊ឹង

ភូមិ ស៊ឹង - សម្រស់សាមញ្ញដ៏ស្រស់ស្អាត

ភូមិ ស៊ឹង ស្ថិតលើភូមិសាស្ត្រឃុំ កាវសឺន ស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) ជាភូមិរបស់ជនជាតិ យ៉ាវទៀន ដោយមានតម្លៃវប្បធម៌ប្រពៃណីជាច្រើននៅតែបានអភិរក្សនិងថែរក្សា។

ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ធ្វើនំជាមួយនឹងប្រជាជនក្នុងភូមិ រំហ

ភូមិ រំហ បង្កើតមធ្យោបាយចិញ្ចឹមជីវិតស្ថិរភាពផ្តើមពីទេសចរណ៍សហគមន៍

ស្ថិតនៅចំចន្លោះកណ្តាលឋបនីយធម្មជាតិមណ្ឌល ដុងចូវ - ខែនឿកត្រុង ភូមិ រំហ ឃុំ គីមធុយ ស្រុក ឡេធុយ ខេត្ត ក្វាងប៊ិញ ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ព្រៅ - វ៉ឹនកៀវ ជាង ១០០ ក្រុមគ្រួសារ។

ភ្ញៀវទេសចរអញ្ជើញទស្សនា ស្វែងយល់របរត្បាញសំពត់សង្កិមរបស់ជនជាតិ ក្ហ

ធ្វើជាភ្ញៀវទេសចរនៅភូមិ ក្ហ

ដោយបងប្អូនជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង ស្ថិតនៅស្រុក ឡាកយើង (ខេត្ត ឡឹមដុង) ធ្វើទេសចរណ៍សហគមន៍មិនត្រឹមតែ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ក្នុងស្រុកទៀតផង។

នៅលើដងផ្លូវធ្វើដំណើរកម្សាន្តក្នុងនិទាឃរដូវខេត្ត ដៀនបៀន ភ្ញៀវទេសចរបានស្វែងយល់រាល់លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បណ្តាជនជាតិ

បណ្តាចំណុចធ្វើដំណើរកម្សាន្តនិទាឃរដូវដ៏ទាក់ទាញនៅខេត្ត ដៀនបៀន

មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដោយមានជ័យជម្នះ ដៀនបៀនភូ ១៩៥៤ "ល្បីល្បាញពេញទ្វីបទាំងប្រាំ កក្រើកភពផែនដី" រួមជាមួយនឹងកេរដំណែលប្រវត្តិសាស្ត្រដូចជាកូនភ្នំ A1 លេណដ្ឋានក្រោមដី De Castries។ល។