ចំកណ្តាលតំបន់ជិតទឹកប្រៃ

ការចិញ្ចឹមបង្គាក្រោមម្លប់ព្រៃជួយបងប្អូនជនជាតិ ខ្មែរ នៅឃុំ ឡុងវិញ ស្រុក យ្វៀនហាយ (ខេត្ត ត្រាវិញ) មានប្រាក់ចំណូលស្ថិរភាព រួមចំណែកជាមួយនឹងសហគមន៍ការពារ អភិវឌ្ឍព្រៃរនាមទឹកប្រៃ បង្កើតបរិស្ថានអេកូឡូស៊ី ចីរភាពនៅតំបន់ជាប់មាត់សមុទ្រ
ការចិញ្ចឹមបង្គាក្រោមម្លប់ព្រៃជួយបងប្អូនជនជាតិ ខ្មែរ នៅឃុំ ឡុងវិញ ស្រុក យ្វៀនហាយ (ខេត្ត ត្រាវិញ) មានប្រាក់ចំណូលស្ថិរភាព រួមចំណែកជាមួយនឹងសហគមន៍ការពារ អភិវឌ្ឍព្រៃរនាមទឹកប្រៃ បង្កើតបរិស្ថានអេកូឡូស៊ី ចីរភាពនៅតំបន់ជាប់មាត់សមុទ្រ

ស្ថិតនៅចន្លោះទន្លេ កូជៀន ទន្លេ ហូវ និងជាប់សមុទ្រខាងកើត ត្រាវិញ ជាខេត្តមួយក្នុងចំណោមខេត្តវាលទំនាបទន្លេ គឺវឡុង រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺស្ថានភាពរាំងស្ងួត ជ្រាបជាតិប្រៃចូលក្នុងផ្ទៃវាលស្រែនៅរដូវប្រាំង។ ប្រឈមមុខនឹងតថភាពនោះ ខេត្តបានត្រៀមលក្ខណៈជាមុនដំណើរការដំណោះស្រាយជាច្រើនក្នុងគោលបំណងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពបងប្អូនជនជាតិ។ល។

បណ្តាសំណង់ពង្រីកអត្ថប្រយោជន៍

រំឭកដល់បណ្តាសំណង់ធារាសាស្ត្ររបស់ខេត្ត ត្រាវិញ មិនអាចមិន រំឭកដល់ប្រព័ន្ធទំនប់ បុងបត តឹនយិញ។ សំណេះសំណាលជាមួយនឹងកម្មាភិបាលសហគ្រាសធារាសាស្ត្រកសិកម្មស្រុក កូវកែ យើងខ្ញុំទើបយល់ ច្បាស់ការផ្លាស់ប្តូរក្នុងផលិតកម្ម ការប្រជុំជីវភាពរស់នៅ របស់បងប្អូនជនជាតិ ចាប់ពីពេលប្រព័ន្ធទំនប់ បុងបត តឹនយិញ ដាក់ឱ្យដំណើរការហើយ (ខែ មករា  ឆ្នាំ ២០២០)។

Tra Vinh tim nuoc ngot cho vung han man 8.JPG
ការចិញ្ចឹមបង្គាក្រោមម្លប់ព្រៃជួយបងប្អូនជនជាតិ ខ្មែរ នៅឃុំ ឡុងវិញ ស្រុក យ្វៀនហាយ (ខេត្ត ត្រាវិញ) មានប្រាក់ចំណូលស្ថិរភាព រួមចំណែកជាមួយនឹងសហគមន៍ការពារ អភិវឌ្ឍព្រៃរនាមទឹកប្រៃ បង្កើតបរិស្ថានអេកូឡូស៊ី ចីរភាពនៅតំបន់ជាប់មាត់សមុទ្រ

ស្ថិតនៅលើភូមិសាស្ត្រឃុំ អានភូតឹន ស្រុក កូវកែ បុងបត និង  តឹនយិញ ជាសំណង់ចំនួនពីរស្ថិតក្នុងអនុគម្រោងគ្រប់គ្រងប្រភពទឹក បន្ស៊ាំទៅនឹង ការប្រែប្រួលអាកាសធាតុតំបន់ ខាងត្បូងស្រុក ម៉ាំងធីត  ដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវិនិយោគ បម្រើការទប់ស្កាត់ទឹកប្រៃ ស្តុកទឹកសាប  សម្របសម្រួលទឹកអោយបណ្តាស្រុកតំបន់ជាប់មាត់សមុទ្រដូចជា ចូវថាញ់  ត្រាគូ កូវង៉ាង យ្វៀនហាយ។ល។ ចាប់ពីពេលទំនប់ទាំងពីរនេះ បានដាក់ ឱ្យដំណើរការមក ខេត្ត ត្រាវិញ ជម្នះបានស្ថានភាពទឹកប្រៃជ្រាបទន្ទ្រានចូលជ្រៅទៅក្នុងផ្ទៃវាលស្រែ លែងមានរឿងខ្វះទឹកស្រោចស្រពក្នុងរដូវប្រាំង  ការពារបានផ្ទៃដីធ្វើស្រែ ដំណាំក៏ដូចជាដើមឈើហូបផ្លែទាំងអស់ហើយ។

Tra Vinh tim nuoc ngot cho vung han man 5B.JPG
កម្មាភិបាលគណៈកម្មាធិការប្រជាជនឃុំ ចូវដៀន ស្រុក កូវកែ (ខេត្ត ត្រាវិញ) ចុះទៅកាន់ភូមិសាស្រ្តដោយផ្ទាល់ផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិ ខ្មែរ

លោក ផាម វ៉ាន់ខា អនុប្រធានការិយាល័យកសិកម្ម -  អភិវឌ្ឍន៍ជនបទស្រុក  កូវកែ បានអោយដឹងថា "ស្រុក កូវកែ ជាមូលដ្ឋានមាន ប្រជាជនចំនួន ៣ %  ជាបងប្អូនជនជាតិ ខ្មែរ ភាគច្រើនរស់នៅប្រកបរបរផលិត កសិកម្ម។ ត្រៀមខ្លួន ជាមុន ទប់ទល់ជាមួយនឹងរាំងស្ងួតជ្រាបជាតិប្រៃ  ស្រុក កូវកែ ផ្តោតសំខាន់លើការកាយបណ្តាខ្សែព្រែកប្រឡាយឲ្យទឹកហូរបានងាយ ដំណើរការ  ៦ គម្រោងស្ដារ និងជីកព្រែកធារាសាស្រ្ត ក្នុងផ្ទៃវាលស្រែចំនួន ៣៣ ធ្វើឲ្យគម្រោងល្អប្រសើរជាងមុន  ជួសជុលភ្លឺទំនប់ចំនួន ៣។  បន្ទាប់ពីពេលមានប្រព័ន្ធទំនប់  ព្រែកធារាសាស្រ្ត  គ្រប់គ្រង ប្រភពទឹកបានល្អ បងប្អូនជនជាតិក្នុងស្រុករំភើបរីករាយយ៉ាងខ្លាំង ស្ងប់ចិត្ត ផលិតកម្ម ជាងមុនច្រើនណាស់។

នៅខែ សីហា ឆ្នាំ ២០២២ ខេត្ត ត្រាវិញ ដាក់អោយដំណើរការ ស្ថានីយ៍បូមទឹកព្រែកជីក កេញ ៣/២  នៅឃុំ ង៉ាយហ៊ុង ស្រុក តៀវកឹន។ ឆ្លងតាមរយៈ ស្ថានីយ៍បូមទឹកនេះ  មូលដ្ឋានបានបូមទឹក សាបគ្រប់គ្រាន់បម្រើការផ្ទៃដីធ្វើស្រែរដូវសម្រកនៃស្រុក ត្រាគូ  និងមួយផ្នែកបណ្តាស្រុក  ចូវថាញ់ កូវង៉ាង យ្វៀនហាយ ឆ្លើយតបបាន ស្ទើរតែទាំងស្រុង អោយផ្ទៃដីផលិតកម្មកសិកម្មជិត ២៦.០០០  ហិកតាស្របពេលនោះដែរបម្រើបណ្តារោងចក្រឧណ្ហអគ្គិសនីនៅទីរួមខេត្ត  យ្វៀនហាយ និងតំបន់សេដ្ឋកិច្ចសមុទ្រ ឌិញអាន  ទៀតផង។

Tra Vinh tim nuoc ngot cho vung han man 4A.JPG
បុគ្គលិកប្រតិបត្តិករទំនប់ បុងបត នៅឃុំ អាន ភូតឹន ស្រុក កូវកែ (ខេត្ត ត្រាវិញ) ប្រចាំការ ២៤/២៤ ម៉ោង វាស់កម្រិតជាតិប្រៃពីរដងក្នុងមួយថ្ងៃ

ចាប់ពីពេលស្ថានីយ៍បូមទឹកព្រែកជីក កេញ ៣/២  ត្រូវបានដាក់អោយ ដំណើរការ ការងារផលិតកម្មរបស់បងប្អូនជនជាតិ ខ្មែរ នៅ ស្រុក ត្រាគូ កាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ។  បងប្អូន ជនជាតិ ខ្មែរ នៅឃុំ ភឿកហ៊ឹង  រំភើបរីករាយជូនជាដំណឹងថា៖  ឆ្នាំនេះ ស្រូវរដូវសម្រកមិនត្រូវជ្រាបជាតិប្រៃបានជាគ្រាប់ថ្លោសទ្រលុក ផ្កាមិនត្រូវស្កក ទិន្នផលសម្រេចបានចំនួន ៧,៥ តោនក្នុងមួយហិកតា លក់ដោយតម្លៃចំនួន ៨.៥០០  ដុងក្នុងមួយគីឡូក្រាម  ផាត់ចំណាយរួចរាល់បងប្អូនជនជាតិ ចំណេញប្រហែល ៣០ លានដុងក្នុងមួយហិកតា។

រដូវប្រាំងឆ្នាំនេះ ដើម្បីធានាការផ្គត់ផ្គង់ ទឹកស្អាតគ្រប់គ្រាន់  មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្ត  ត្រាវិញ បានដំណើរការគម្រោងសំណង់ស្តុក ទឹកនិងប្រព័ន្ធ ផ្គត់ផ្គង់ទឹកប្រើប្រាស់នៅបណ្តាតំបន់កង្វះទឹក តំបន់រងផល ប៉ះពាល់ជ្រាបជាតិប្រៃ ស្ថាបនាជញ្ជាំងបេតុង និងអាងរងកករ ស្ថានីយផ្គត់ផ្គង់ទឹកឃុំ ញីឡុង ស្រុក កាងឡុង ថែទាំប្រចាំ ជួសជុលបណ្តា ស្ថានីយផ្គត់ផ្គង់ទឹកទ្រុឌទ្រោមរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពដំណើរការ ធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនជិត ៤០.៨០០ ក្រុមគ្រួសារ  ជួយប្រជាជន លែងប្រឈមមុខនឹងស្ថានភាព ស្រេកទឹក។

បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព

ប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ខេត្ត ត្រាវិញ  បានត្រៀមលក្ខណៈជាមុនដំណើរការដំណោះស្រាយ ជាច្រើនគោលបំណង លើកកម្ពស់លទ្ធភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ជាចម្បងគឺ ចំពោះផ្នែកកសិកម្ម។ ផ្នែកកសិកម្មខេត្ត ត្រាវិញ លើកគោលការណ៍ធ្វើពិពិធកម្ម ទម្រង់រូបភាពវារីវប្បកម្មឆ្លងតាមការលើកទឹកចិត្តកសិករ តំបន់ជាប់មាត់សមុទ្រ ពង្រីកទូលំទូលាយគំរូចិញ្ចឹមបង្គាក្រោមម្លប់ព្រៃ ពាំនាំមកនូវអត្ថប្រយោជន៍  "ពីរដើរទន្ទឹមគ្នាទាំងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចផង ទាំងបង្កើនអត្រាគម្របផ្ទៃដីព្រៃរនាមទឹកប្រៃជាបណ្តើរៗ ទៀតផង។

Tra Vinh tim nuoc ngot cho vung han man 1.JPG
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ខេត្ត ត្រាវិញ បានជំរុញយ៉ាងខ្លាំងក្លាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ បម្រើការស្រោចស្រពទឹកអោយផ្ទៃដី កសិកម្មរាប់រយពាន់ហិកតា រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពបងប្អូនជនជាតិ

ស្ថិតនៅភាគនិរតីនៃស្រុក យ្វៀនហាយ ចម្ងាយពីទីកណ្តាលស្រុក ចំនួន  ១៨ គីឡូម៉ែត្រ ឡុងវិញ ជាឃុំកោះមួយដោយមានចំនួនប្រជាជន ២៩% ជាបងប្អូនជនជាតិ ខ្មែរ។ យើងខ្ញុំត្រូវជិះសាឡាង  ឡាងសាត់ ទើបបាន មកដល់ជួបនឹងបណ្តាក្រុមគ្រួសារ ខ្មែរ នៅភូមិ ឡាហ្គី  ស្តាប់ពួកគាត់រៀបរាប់ អំពីបទពិសោធន៍ចិញ្ចឹមបង្គាក្រោមម្លប់ព្រៃដើម្បីមានប្រាក់ចំណូល ហើយ ជីវភាពប្រែមុខមាត់ថ្មីដូចសព្វថ្ងៃនេះ។ លោកស្រី កៀន ធីសារី នៅភូមិ ឡាហ្គី  បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកស្រីកំពុងចិញ្ចឹម បង្គាក្រោមម្លប់ព្រៃ លើផ្ទៃដីជាង ៣ ហិកតានៅឃុំ ឡុងវិញ។ ការងារចិញ្ចឹមបង្គា ក្រោមម្លប់ព្រៃ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចចីរភាព កាត់បន្ថយហានិភ័យដោយសារជំងឺរាតត្បាតលើបង្គាចិញ្ចឹមនៅកម្រិតទាបបំផុត។ ជាមធ្យមក្នុងមួយហិកតាៗ គ្រួសាររបស់លោកស្រីមានប្រាក់ចំណូលប្រហែល ១០០ លានដុងក្នុងមួយឆ្នាំ។

លោក វ៉ ត្រឹនវូលិញ កម្មាភិបាលកសិកម្មឃុំ ឡុងវិញ ជូនដំណឹងថា បច្ចុប្បន្នឃុំមានក្រុមគ្រួសារ ក្រុមសហការជាច្រើនចិញ្ចឹមបង្គាក្រោមម្លប់ព្រៃ។  ទោះបីប្រាក់ចំណេញមិនខ្ពស់ដូចចិញ្ចឹមបង្គា ឧស្សាហកម្មប៉ុន្តែបង្គ្រប់មកវិញ បងប្អូនជនជាតិមានប្រាក់ចំណូលស្ថិរភាព រួមចំណែកជាមួយនឹងសហគមន៍ ការពារ អភិវឌ្ឍព្រៃរនាមទឹកប្រៃ បង្កើតបរិស្ថាន អេកូឡូស៊ីចីរភាពនៅតំបន់ ជាប់មាត់សមុទ្រ។ នៅឆ្នាំ ២០២៣ បរិមាណផលបង្គានាគ របស់ឃុំ ឡុងវិញ  សម្រេចបានចំនួន ១.៧២០ តោន បង្គាគ្រប់ប្រភេទ សម្រេចបានចំនួន ៦៨០ តោន  ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦៥ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនៅចំនួន ០,៨%។

Tra Vinh tim nuoc ngot cho vung han man 11B.JPG
គោលបំណងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ គ្រួសារលោក ថាច់សន និងលោកស្រី ថាច់ ធីកុលាប ជនជាតិ ខ្មែរ នៅឃុំ ងូឡាក ស្រុក យ្វៀនហាយ (ខេត្ត ត្រាវិញ) បានត្រៀម លក្ខណៈជាមុនបោះទុនធ្វើផ្ទះសំណាញ់ ប្រើប្រាស់ប្រព័ន្ធបាញ់ទឹកផ្សែងក្រូចស្វ័យប្រវត្តិ ដើម្បីដាំម្ទេស

ចាកចេញពីឃុំ ឡុងវិញ យើងខ្ញុំមកដល់ឃុំជនបទថ្មី  ងូឡាក។ បច្ចុប្បន្ន ទូទាំងឃុំមានភូមិចំនួន ១០ ដោយមានចំនួន ៤.៦៦១  ក្រុមគ្រួសារ  ចំនួន  ៦៤% ជាបងប្អូនជនជាតិ ខ្មែរ។ ធ្វើដំណើរទៅតាមលោក ឡឹម វ៉ាន់តាវ  កម្មាភិបាលកសិកម្មឃុំ យើងខ្ញុំមកសួរសុខទុក្ខក្រុមគ្រួសារលោក ថាច់សន  និងលោកស្រី ថាច់ ធីកុលាប។ គោលបំណងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ គ្រួសារលោក សន លោកស្រី កុលាប បានត្រៀមលក្ខណៈជាមុនបោះទុនធ្វើផ្ទះសំណាញ់ ប្រើប្រាស់ប្រព័ន្ធបាញ់ទឹក ផ្សែងក្រូចស្វ័យប្រវត្តិ ដើម្បីដាំម្ទេស។ ជាមួយនឹងការចិញ្ចឹមគោចំនួន ៧ ក្បាល  បច្ចុប្បន្នគ្រួសារមានប្រាក់ចំណូលស្ថិរភាពពី ៧ ទៅ ៨ លានដុងក្នុងមួយខែ។

Tra Vinh tim nuoc ngot cho vung han man 7B.JPG
អាស្រ័យដោយកសាងផែនការទប់ទល់ជាមួយនឹងរាំងស្ងួត ជ្រាបជាតិប្រៃតាំងពីមុន បានជាស្ទើរតែទាំងអស់ផ្ទៃដីដាំដុះ បន្លែបង្ការរបស់បងប្អូនជនជាតិ ខ្មែរ នៅឃុំ ចូវដៀន ស្រុក
Tra vinh tim nuoc ngot cho vung hang man bia 1B.jpg
កសិករនៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ) បានផ្លាស់ប្តូរដីធ្វើស្រែ មិនសូវមានប្រសិទ្ធភាពងាកមកដាំដំណាំដូងផ្តល់ទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

យោងតាមលោក ង្វៀន ថាញ់ហ៊ុង ប្រធានគណៈ កម្មាធិការប្រជាជន ឃុំ ងូឡាក អាស្រ័យដោយផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម ជីវភាពប្រជាជនពេលនេះត្រូវបានលើកកម្ពស់គួរឱ្យកត់សម្គាល់។ នៅឆ្នាំ ២០២៣ ប្រាក់ចំណូលជាមធ្យមក្នុងឃុំក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦៨,១១ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅចំនួន ០,៨២% ជាដើម៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។