នៅតំបន់ភ្នំខ្ពស់ផ្សែងអ័ព្ទស្ទុងៗ នៃឃុំ មឿងអាង ខេត្ត ដៀនបៀន បងស្រី ប៊ូយ ធីវៀតហា (កើតឆ្នាំ ១៩៧៧) បានឆ្លងកាត់ការប្រកាន់យេនឌ័រដើម្បីក្លាយជាអ្នកត្រួសត្រាយផ្លូវលើកកម្ពស់តម្លៃកសិផលស្រុកកំណើត។ ខិតខំស្រាវជ្រាវនិងប្រើវិទ្យាសាស្ត្រ - បច្ចេកទេស។
សិប្បកម្មផលិតកម្ម ហាជុង របស់បងស្រីបានបង្កើតចេញផលិតផលកាហ្វេ Arabica ជាច្រើនសម្រេចស្តង់ដារ OCOP ផ្កាយ ៣ ផ្កាយ ៤ រួមចំណែកបញ្ជាក់ជំហរកាហ្វេ Arabica មឿងអាង។
ចុះមកកាន់តំបន់ដីបាសាល់ក្រហម យ៉ាឡាយ លោកស្រី រើចឹម ហ្អែវ (ជនជាតិ យ៉ារ៉ាយ កើតឆ្នាំ ១៩៥០) ក៏ត្រូវបានដឹងឮដល់ដូចជានិមិត្តរូបនៃទឹកចិត្តក្លាហាន។ ធ្លាប់បានប្រសិទ្ធនាមជា "អ្នកខ្លាំងស្ពាយគ្រាប់រំសេវ" នៅលើសមរភូមិកាលសម័យមុនសព្វថ្ងៃនេះ "បក្សី ច្រាវ មេហ្វូង" នោះនៅតែព្យាយាមជាមួយកម្មាភិបាលមូលដ្ឋានចុះសួរសុខទុក្ខមនុស្សចាស់គ្មានទីពឹង កសាងជីវភាពវប្បធម៌សម្រាប់ភូមិនិគម។
ខណៈពេលនោះ នៅតំបន់ស្ទឹងទន្លេតំបន់ប៉ែកខាងលិច អានយ៉ាង បងស្រី ស៊ីទី ហារ៉ា (ជនជាតិ ចាម កើតឆ្នាំ ១៩៨៣) បានក្លាយជាអ្នកបណ្តុះពន្លកក្តីសង្ឃឹមជូនសហគមន៍ ចាម ឆ្លងតាមរយៈគំរូ "នារី ចាម អានយ៉ាង"។ ភាពក្លៀវក្លារបស់បងស្រីបានលើកស្ទួយនារីក្រីក្រឆ្លងផុតស្ថានភាពលំបាកវេទនាមិនដឹងជាប៉ុន្មានទៅហើយ ដើម្បីឈោងឈានឡើង ក្នុងជីវភាពរស់នៅ។
នារីៗ ជនជាតិនៅគ្រប់តំបន់ភូមិភាគទូទាំងប្រទេសកំពុងសរសេរបានជារឿងរ៉ាវដ៏ល្អផូរផង់ អស្ចារ្យជារៀងរាល់ថ្ងៃ រាល់ម៉ោងអំពីឆន្ទៈ និងបំណងប្រាថ្នាដ៏ក្លៀវក្លា។ ទិវាទី ២០ ខែ តុលា គឺជាអចិរកាលដ៏មានអត្ថន័យដើម្បីសង្គមទាំងមូលគោរព លើកតម្កើង "បុប្ផា" ទាំងឡាយដ៏មោះមុតនៅតែសាយក្លិនក្រអូបដោយមិនមាត់មិនកនៅឯព្រៃព្រឹក្សាធំល្វឹងល្វើយជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ ជីកឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ អៀងថាន់