អាជីវកម្មក្នុងស្រុកគួរតែចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃ
សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ហ៊ឺវហ្វន់ អនុប្រធានទីភ្នាក់ងារប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ វៀតណាម នៅទីក្រុង ហូ ជីមិញ (VIFC-HCMC) បានឱ្យដឹងថា៖ វៀតណាម ចាំបាច់យកចិត្តទុកដាក់ឱ្យកាន់តែច្រើនទៀតដល់តម្លៃពិតប្រាកដដែលគម្រោងការបង្កើតចេញ។
លោក Peter James Opdahl ប្រធានក្រុមហ៊ុន ITO Group Holdings បានឱ្យដឹងថា៖ វៀតណាម បានក្លាយជាមជ្ឈមណ្ឌលផលិតកម្មយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។
លោក ង្វៀន កុងវិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ឱ្យដឹងថា៖ តម្លៃនៃសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃវេទិកាស្ថិតនៅសមត្ថភាពបង្វែរតំណភ្ជាប់ទៅជាកិច្ចសហប្រតិបត្តិការ។
ត្រូវការផ្លាស់ប្តូរសំណើទៅជាគម្រោងការដែលអាចប្រព្រឹត្តទៅបាន
លោក និកចុង (Nick Chong) ប្រធានផ្នែកប្រឹក្សាវិនិយោគតំបន់ អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន អារុប (Arup) យល់ថា៖ ហេដ្ឋារចនាសម្ព័ន្ធបង្កើតតម្លៃសេដ្ឋកិច្ចឆ្លងតាមរយៈការតំណភ្ជាប់។
លោក Marc Knapper អតីតឯកអគ្គរដ្ឋទូ អាមេរិក ប្រចាំការនៅប្រទេស វៀតណាម ប្រធាន Knapper Global Advisors ទីប្រឹក្សា VIFC-HCMC សង្កត់ធ្ងន់លើតម្រូវការចំនួនបីរបស់វិនិយោគិន៖ អង្គភាពដោះស្រាយច្បាស់លាស់ ឆ្លើយតបបានឆាប់រហ័ស នីតិវិធីមានតម្លាភាព គោលនយោបាយមានស្ថិរភាព។
លោក ង្វៀន កុងវិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ បញ្ជាក់ថា៖ ទីក្រុងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការកំណត់ទីតាំង ប្រភពកម្លាំង ល័ក្ខខ័ណ្ឌនិងដំណើរការសម្រាប់សំណើនានាដែលអាចប្រព្រឹត្តទៅបាន៕
ផលិតដោយ៖ ហ្វាងត្វៀត - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ