ក្នុងគោលបំណងដោះស្រាយចំណុចខ្វះខាតនេះ កងកម្លាំងនគរបាល គ្រូបង្រៀននិងកម្មាភិបាលគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្ត្របានម្ចាស់ការរៀនភាសាបងប្អូនជនជាតិភាគតិច ឆ្លងតាមរយៈនោះរឹតបន្តឹងចំណងសាមគ្គីភាព លើកកម្ពស់ប្រសិទ្ធភាពការងារឃោសនា ចលនាប្រជាជន។
ការបំផ្លាញចោលគ្រឿងរារាំងភាសាតាំងពីថ្នាក់មូលដ្ឋាន
គ្រឿងរារាំងភាសានៅតំបន់ភ្នំខេត្ត ក្វាងង៉ាយ បង្កការលំបាកដ៏ធំដល់ការទទួលយកគោលនយោបាយនិងចាត់ការបែបបទរដ្ឋបាល។
អនុសេនីយ៍ឯកបម្រុង ផាន ធៀនដាត (នគរបាលឃុំ បាដុង) ឱ្យដឹងថា “ប្រយោគឃ្លាសាកសួរសុខទុក្ខដោយគួរសមគ្នាដ៏ជិតស្និទ្ធដោយភាសាអ្នកស្រុកបានជួយធ្វើឱ្យទំនាក់ទំនងរវាងកងកម្លាំងនគរបាលជាមួយប្រជាជនកាន់តែមានភាពបើកចំហ ស្និទ្ធស្នាលបន្ថែមទៀត”។
ក្រៅពីនោះ ការប្រើភាសាអ្នកស្រុកក្នុងការណែនាំដោយផ្ទាល់ថែមទាំងជួយបងប្អូនជនជាតិងាយចូលប្រើបច្ចេកវិទ្យានិងបែបបទរដ្ឋបាល។
លើកកម្ពស់គុណភាពការងារ
កងជួរគ្រូបង្រៀននិងកម្មាភិបាលនៅថ្នាក់មូលដ្ឋានរៀនភាសាបងប្អូនជនជាតិយ៉ាងសកម្មដើម្បីបម្រើការងារបង្រៀននិងគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពថែមទៀត។
អ្នកគ្រូ ហូ ធីលីណា (គ្រូបង្រៀនសាលាជនជាតិចំណេះទូទៅបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ម៉ូរ៉ាយ) ចែករំលែកថា៖ “ដោយសារមានវាក្យសព្ទជាក់ស្តែងនោះ ការបង្ហាត់បង្រៀនឥឡូវនេះបានងាយស្រួលនិងមានប្រសិទ្ធភាពជាងមុនយ៉ាងច្រើន”។
ការបណ្តុះបណ្តាលភាសាបងប្អូនជនជាតិតែងតែជួយកសាងកងជួរកម្មាភិបាលថ្នាក់មូលដ្ឋានមានលទ្ធភាពជាក់ស្តែងដើម្បីបម្រើប្រជាជន។
ជំរុញគោលការណ៍ "ជាមួយទាំង ៤" នឹងប្រជាជនយ៉ាខ្លាំងក្លា
គណៈកម្មាធិការបក្សនិងអាជ្ញាធរខេត្ត ក្វាងង៉ាយ រក្សាជាច្រើនថ្នាក់រៀនភាសាជនជាតិជាប្រចាំក្នុងគោលបំណងអនុវត្តការងារប្រជាចលនាប្រកបដោយប្រសិទ្ធភាព។
លោក ហូ ង៉ុក ធិញ (អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត ក្វាងង៉ាយ) សង្កត់ធ្ងន់ថា៖ “ការដែលកម្មាភិបាលរៀននិងប្រើភាសាបងប្អូនជនជាតិយ៉ាងស្ទាត់គឺជាដំណោះស្រាយឫសគល់ដើម្បីអនុវត្តការងារប្រជាចលនាប្រកបដោយជោគជ័យ”។
ទិសស្លោក "ជាមួយទាំង ៤" រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលយ៉ាងរឹងមាំនិងនាំជីវភាពរស់នៅតំបន់ភ្នំកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕០២.
អត្ថបទនិងរូបថត៖ ឌិញហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ