ថែរក្សាសេចក្តីសុខក្សេមក្សាន្តតាំងពីប្រការដ៏តូច
នៅមូលដ្ឋាន សេចក្តីសុខក្សេមក្សាន្តជួនកាលមិនមានទម្រង់រូបរាងជាក់លាក់ណាមួយឡើយ។ នោះក៏អាចជាផ្លូវភូមិដែលមានភ្លើងបំភ្លឺគ្រប់គ្រាន់ឬជាកាមេរ៉ាសុវត្ថិភាព។
ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលនគរបាលឃុំ ថាញ់ទុង ការច្បាមជាប់មូលដ្ឋានមានអត្ថន័យដ៏ធំធេង។ សេចក្តីសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាចំណែកដ៏មានអត្ថន័យមួយ។
អ្នកស្រីតែងតែម្ចាស់ការក្តាប់ស្ថានការណ៍និងដោះស្រាយបញ្ហាទាំងឡាយដែលកើតឡើងថ្មីពីភូមិសាស្ត្រប្រជាជនរស់នៅទានពេលវេលា។
យុវជនមិនឈរដាច់ចេញពីបញ្ហានានារបស់សហគមន៍ឡើយ
អ្នកស្រី ង្វៀន ហុងអឹន តែងតែប្រតិបត្តិការចលនាប្រជាជនទាំងមូលការពារសន្តិសុខជាតិមាតុភូមិយ៉ាងសកម្ម។
គំរូជាក់ស្តែងជាច្រើនត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដូចជា "កាមេរ៉ាសុវត្ថិភាព" ឬក៏ "ខែលសុវត្ថិភាពចរាចរណ៍"។ ចំណេះដឹងរបស់យើងអាចក្លាយជាប្រការដ៏មានប្រយោជន៍ចំពោះអ្នកដទៃ។
ការងាររបស់អ្នកស្រីរួមចំណែកដល់ការកសាងស្មារតីសហគមន៍ដោយខ្លួនឯងតាំងពីទង្វើដ៏ជិតស្និទ្ធ។
មិនរួញរាសាកល្បងវិធីធ្វើថ្មីៗ
្នកស្រី ង្វៀន ហុងអឹន បង្ហាញពីស្មារតីផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនៅពេលប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីឃោសនាផ្នែកច្បាប់។
ជំនួយការនិម្មិតនៅលើទំព័រ Fanpage នគរបាលឃុំជួយទាក់ទងប្រជាជនឆ្លងតាមរយៈបរិយាកាសឌីជីថលកាន់តែមានប្រសិទ្ធភាពថែមទៀត។ បញ្ចូលបច្ចេកវិទ្យាទៅក្នុងការងារប្រចាំថ្ងៃតែម្តងដើម្បីលើកកម្ពស់បំណិនឌីជីថលជូនកម្មាភិបាល។
ស្នាដៃយុវជនគឺការរកឃើញពិធីសាស្ត្រដោះស្រាយបញ្ហាថ្មីដោយខ្លួនឯង
សរសេរអំពីយុវជនដោយការទទួលខុសត្រូវ
មុនពេលបំពេញការងារនៅមូលដ្ឋាន អ្នកស្រី ង្វៀន ហុងអឹន បានឈ្នះពានរង្វាន់លេខមួយក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រជំនាញវិជ្ជាជីវៈផ្នែកនគរបាល។
អ្នកស្រីចូលរួមបណ្តាសកម្មភាពសង្គមយ៉ាងសកម្ម គិតគូរគ្រួសារគោលនយោបាយនិងឧបត្ថម្ភអ្នកសម្របខ្លួនចូលក្នុងសហគមន៍ឡើងមិញ។ រស់នៅជាមួយប្រជាជន ធ្វើការងារសាមញ្ញៗ ដើម្បីចូលរួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តរបស់ជាតិមាតុភូមិ៕
ផលិតដោយ៖ PV
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ