អញ្ជើញចូលរួមគោរពនិងរឭកវិញ្ញាណក្ខន្ធមានលោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លេ មិញហ៊ឹង សមមិត្តសមមិត្តនារីថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមជាមួយតំណាងគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី ។ល។
ក្នុងផ្សែងធូបទ្រលោម វិយោគកថារបស់អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ង្វៀន ម៉ាញ់កឿង បន្លឺឡើងសែនក្ដុកក្ដួល បង្ហាញទឹកចិត្តរំឭកគុណយ៉ាងជ្រាលជ្រៅទៅកាន់វីរជនទាំងឡាយបានពលីជីវិតជារៀងរហូតនៅសមរភូមិស្ថិតក្នុងវ័យអាយុប្រមាណម្ភៃឆ្នាំ បូជាសាច់ស្រស់ឈាមស្រស់ដើម្បីប្ដូរយកសន្តិភាពជូនជាតិមាតុភូមិ។
ដើម្បីមានថ្ងៃ “ជួបជុំ” នេះ យុទ្ធជនទាំងឡាយបានត្រឡប់រកតាំងពីមួយតឹកៗ ដី ថ្នមៗ បញ្ជូនចំនួន ៧៣១ អដ្ឋិធាតុយុទ្ធជនពលីចេញផុតពីផ្ទៃដីដ៏ត្រជាក់ ក្នុងនោះមានចំនួន ៣០៧ គ្រោងអដ្ឋិធាតុមានមតកវត្ថុទាំងឡាយចាប់ផ្តើមឡើងពណ៌ពេលវេលាដោយតាមជាមួយ។ ឡេវអាវ ក្រាសសិតសក់សឹកចាស់ ។ល។ ហាក់ដូចជានៅចំហាយកក់ក្តៅនៃវ័យជាយុវភាពដដែល។ បច្ចុប្បន្ន ការងារពិនិត្យវិនិច្ឆ័យ ADN កំពុងត្រូវបានខិតខំដំណើរការដោយក្តីសង្ឃឹមឆួលឆេះ៖ សងឈ្មោះជូនបងៗ វិញ រម្សាយក្តីឈឺចាប់តាំងពីយូររបស់គ្រួសារទាំងឡាយនៅឯស្រុកកំណើត។
តាមដងផ្លូវប្រវែងចំនួន ២៦ គីឡូម៉ែត្រជូនដំណើរបងៗ មកកាន់កន្លែងសម្រាកចុងក្រោយនៅទីបញ្ចុះធាតុយុទ្ធជនទីក្រុង ហូ ជីមិញ រាប់ម៉ឺននាក់បានឈរស្ងាត់ស្ងៀមកកកុញពេញសងខាងផ្លូវ។ ដៃកាន់មែកផ្កាពណ៌សបរិសុទ្ធទាំងអស់គ្នាសុទ្ធតែបង្ហាញទឹកចិត្តគោរពដោយស្មោះជូនដំណើរលាកុលបុត្រកុលធីតាឆ្នើមរបស់មាតុភូមិ។
សង្គ្រាមកន្លងផុតទៅឆ្ងាយហើយ ចាប់ពីពេលនេះតទៅបងៗ ប្រុស ស្រីនឹងលែងនៅឯកាទៀតហើយ។ បងប្រុស បងស្រីនឹងបានសុខស្រួលសម្រាកយ៉ាងស្កប់ស្កល់នៅក្បែរមិត្តរួម កងជួរ ក្នុងផ្ទៃដីមាតុភូមិដ៏ពិសិដ្ឋនិងក្នុងក្ដីស្រឡាញ់ដ៏អនេកអនន្តរបស់ប្រជាជាតិទាំងមូល៕
អត្ថបទ៖ ផាម ហ្វាយណាម
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្ន័យ៖ លឺ ធីអៀនថាញ់