ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។
លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង ដាក់កម្រងផ្កា អុជធូបរំឫកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅអគារគោលថ្មចារឹកយុទ្ធជនពលីក្នុងឧទ្យានវប្បធម៌ លេ ធីរៀង។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ុង និងអតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋ ង្វៀន មិញត្រៀត ជាមួយគណៈប្រតិភូអមដំណើរជូនអដ្ឋិធាតុវីរយុទ្ធជនពលីទាំងឡាយចេញពីឧទ្យាន លេ ធីរៀង។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្រោយពីពិធីគោរពវិញ្ញាណក្ខន្ធ រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរំកិលមឈូសទៅតម្កល់ អុជធូបគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ នៅសង្កាត់ ឡុងប៊ិញ៕
ផលិតដោយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម - កាសែតព័ត៌មានជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ
-