បើកវេទិកា លោក ង្វៀន កុងវិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ថា៖ "រាល់ខ្សែចង្វាក់តម្លៃកំពុងត្រូវបានរៀបចំឡើងវិញ ខណៈពេលកម្លាំងចលករកំណើនរបស់ពីរទសវត្សរ៍កន្លងហើយចាំបាច់ត្រូវពិចារណាឡើងវិញអំពីសក្តានុពលអភិវឌ្ឍក្នុងដំណាក់កាលបន្ទាប់"។
លោក ង្វៀន កុងវិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បន្តប្រសាសន៍ថា៖ “សមត្ថភាពសម្របខ្លួនមានអត្ថន័យក្នុងការសម្រេចចំពោះការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច សហគ្រាសនីមួយៗ។ ទិន្នន័យ បច្ចេកវិទ្យា ដើមទុន និងធនធានមនុស្សចាំបាច់ត្រូវតំណភ្ជាប់ឆ្លងកាត់ព្រំដែន។
ក្រុមឯកទេសបទទី ១ ផ្តោតការពិភាក្សាលើការផ្លាស់ប្តូរគំរូកំណើន ការកំណត់ជំហរ វៀតណាម - អាស៊ាន ក្នុងខ្សែចង្វាក់តម្លៃសកល សេដ្ឋកិច្ចវិលជុំ និងការគ្រប់គ្រងទីក្រុងធំកម្រិតយក្សក្នុងយុគសម័យបញ្ញាសប្បនិម្មិត។
ក្រុមឯកទេសបទទី ២ បានធ្វើយ៉ាងស៊ីជម្រៅលើលក្ខខណ្ឌយន្តការ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសំដៅទាក់ទាញទីផ្សារដើមទុននរយៈពេលវែងបម្រើឱ្យការវិនិយោគនិងនវានុវត្តន៍ច្នៃប្រតិដ្ឋ។
ក្រុមឯកទេសបទទី ៣ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា ឡូហ្ស៊ីស្ទិក បៃតង កសិកម្មចីរភាពដោយមានការចូលរួមរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ព្រមទាំងលម្ហ Rising Star Arena បានរៀបចំការសម្តែងបច្ចេកវិទ្យាទំនើបចំនួន ៣០ លើកផងដែរ៕
ផលិត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ អៀងថាន់